18/02/2019 09:03 GMT+7 Email Print Like 0

ភ្ញៀវទេសចរយ៉ាងច្រើនកុះករនាំគ្នាទៅលេងបុណ្យ Lim និងទិវាបុណ្យនិទាឃរដូវ ខ្ពង់រាបសរ Bac Ha ឆ្នាំ២០១៩


 (រូបថត៖ TTXVN) 

 នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ (ពោលគឺថ្ងៃទី១២ ខែមិកសិរ ឆ្នាំកុរ ឯកស័ក) បុណ្យ Lim បាន​ប្រារព្វ​ឡើង​នៅ​ខេត្ត​ Bac Ninh ភាគ​ខាង​ជើង វៀត​ណាម។ 

បុណ្យ Lim ឆ្នាំ២០១៩ ស្ថិតនៅក្នុងខ្សែសង្វាក់ព្រឹត្តិការណ៍រំលឹកខួបលើកទី១០នៃទិវា ដែល UNESCO ទទួល​ស្គាល់​បទ​ចម្រៀង​ប្រជាប្រិយ​ quan ho Bac Ninh ជាបេតិ​កភណ្ឌវប្បធម៌អរូបីយ៍តំណាងមនុស្សលោក។ ​មក​ចូល​រួម​បុណ្យ​នេះ​ ភ្ញៀវ​​ទេសចរ​មិនត្រឹមតែបានស្ដាប់កំសាន្តបទចម្រៀង​ Quan ho ប្រជាប្រិយ័ដ៏ពិរោះ រណ្ដំ​ប៉ុណ្ណោះទេ​ ថែម​ទាំង​បាន​ទស្សនាផ្ទះ Quan ho និងស្វែងយល់​អំពី​វប្បធម៌ Quan h​o ទៀត​ផង។
 
នាថ្ងៃដ​ដែល នៅស្រុក Bac Ha ខេត្ត Lao Cai បានប្រព្រឹត្តទៅមហោស្រព ខ្ពង់រាបសរ Bac Ha ឆ្នាំ២០១៩។ ក្នុងក្រប​ខ័ណ្ឌម​ហោស្រពនេះ ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែកុម្ភៈ នៅស្រុ​ក Bac Ha បានប្រព្រឹត្ត​ទៅ​សកម្មភាព​​វប្បធម៌​ជា ច្រើនដ៏ពោរពេញទៅដោយ​អត្តសញ្ញាណរបស់បណ្ដាជនជាតិដែលកំ​ពុងរស់​នៅ ក្នុង​តំបន់​ដូច​ជា៖​ ការបង្កើតឡើងវិញពិធីការនិង​ល្បែងកំសាន្តទាញព្រាត់របស់ ជ​នជា​តិ Tay – Gia​y ពិធី​បុណ្យ​លោត​ភ្លើង​របស់ជន​ជាតិ Dao ពិធីបុណ្យចុះស្រែ ជាដើម។ ទន្ទឹមនឹងនោះគឺការ​ផ្សព្វ ផ្សាយរូបភាពស្ដីពីវប្បធ​ម៌ មនុស្ស ​និងធម្ម​ជាតិ នៃស្រុក Bac Ha ទៅកាន់ភ្ញៀវទេសចរជាតិនិង​អន្តរជាតិតាមរយៈពិព័រណ៍​រូបថត សិល្បៈខ្ពង់​រាប​សរ​នៅវិ​មាន​ Hoang A Tuong ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ