22/10/2021 15:01 GMT+7 Email Print Like 0

ភូមិសិប្បកម្មផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) ជំនះការលំបាកក្នុងការនាំចេញ

ក្នុងបរិបទដែលភូមិសិប្បកម្មប្រពៃណីកំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩ បណ្តាលឱ្យការធ្វើ​អាជីវកម្ម​ក៏ជួប​ការលំបាកផងដែរ ភូមិសិប្បកម្ម​ផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) (ស្រុក ភូស្វៀន (Phu Xuyen) ទីក្រុងហាណូយ (Ha Noi)) មានទិសដៅផ្លាស់ប្តូរយ៉ាងខ្លាំងក្លាយ ផ្លាស់ប្តូរគំនិត និងវិធីធ្វើ វិនិយោគលើបច្ចេកវិទ្យា ធ្វើពិពិធកម្មបណ្តាញចែកចាយនិងស្វែងរកទីផ្សារពិសេសសម្រាប់ការនាំចេញ។

នៅពេលដែលការរីករាលដាលនៃជំងឺកូវីដ-១៩  កំពុងផ្ទុះឡើង យើងបានមកឃុំ ភូអៀន (Phu Yen) ដើម្បីទស្សនាគ្រឹះស្ថានធ្វើអាជីវកម្មរបស់គ្រួសារលោកស្រី ង្វៀនធីញ៉ាន់ (Nguyen Thi Nhan) ដែលជាគ្រឹះស្ថានផលិតស្បែកជើងដ៏ល្បីល្បាញមួយនៅក្នុងឃុំ។ យើងបានមើលឃើញថា មានការផ្លាស់ប្តូរការគិតគូរនិងការធ្វើ។ មុននេះនៅឯរោងជាងផលិត ភាគច្រើននៃដំណាក់កាលផលិតដែលបានធ្វើដោយដៃ ប៉ុន្តែឥឡូវនេះគេបានជំនួសដោយប្រព័ន្ធខ្សែសង្វាក់ម៉ាស៊ីនដ៏ទំនើប។ បរិមាណផលិតកម្មសរុបបច្ចុប្បន្នគឺ ១៧០០-១៨០០ គូក្នុងមួយថ្ងៃ។ រោងជាងផលិតមានពលករអចិន្ត្រៃយ៍ចំនួន ២៥ នាក់ ហើយពលករធ្វើការតាមរដូវដែលអាស្រ័យលើការបញ្ជាទិញធំ ៗ ។

យោងតាមការចែករំលែករបស់លោកស្រី ញ៉ាន (Nhan) ការផ្លាស់ប្តូរដ៏ខ្លាំងនេះបានមកពីការផ្តល់យោបល់ពីដៃគូផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតស្បែកជើងពីបរទេស។ លោកស្រីញ៉ាន (Nhan) រំលឹកពីការផ្តល់យោបល់ពីដៃគូររបស់លោកស្រីថា “ ពួកគេបាននិយាយថា ប្រសិនបើយើងចង់ឱ្យផលិតផលបាននាំចេញ យើងពិតជាផ្លាស់ប្តូរថ្មីសម្រាប់បច្ចេកវិទ្យា” ។ បច្ចុប្បន្ននេះ លោកស្រីញ៉ាន (Nhan) និងបណ្តាម្ចាស់ភាគហ៊ុនកំពុងវិនិយោគលើខ្សែសង្វាក់ផលិតស្បែកជើងកីឡា។ គេរំពឹងថា នៅត្រីមាសទី ៣ នៃឆ្នាំ ២០២១នេះ វានឹងដាក់ឲ្យដំណើរការជាផ្លូវការនិងជួលអ្នកជំនាញបរទេសប្រើប្រាស់ដោយផ្ទាល់។

យោងតាមស្ថិតិរបស់អាជ្ញាធរឃុំភូអៀន (Phu Yen) ឃុំមានភូមិចំនួន ៤ ក្នុងនោះមានភូមិចំនួន ៣ ដែលចូលរួមផលិតស្បែកជើង។ មានគ្រួសារចំនួន ៣៥ កំពុងផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ភូមិសិប្បកម្មផលិតស្បែកជើង។ ចំនួនប្រជាជនដែលចូលរួមដោយផ្ទាល់ក្នុងការផលិតស្បែកជើងស្បែកមានជាង ២.០០០ នាក់។

យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានលឺព័ត៌មានអំពីចំណូលមនុស្សម្នាក់ពីលោក ង្វៀនដាយហ័ន (Nguyen Dai Hoan) លេខាបក្សនៃឃុំ ភូអៀន (Phu Yen) ។ យោងតាមលោក ហ័ន (Hoan) ប្រាក់ខែជាមធ្យមរបស់មនុស្សម្នាក់ដែលចូលរួមដោយផ្ទាល់ក្នុងការផលិតស្បែកជើងគឺចន្លោះពី ៧ ដល់ ១០/លាន/នាក់/ខែ។ ពិសេសជាងនេះទៅទៀត លោក ហ័ន (Hoan) បាននិយាយថា នៅក្នុងដំណើរការផលិត បណ្តាគ្រួសារដែលផលិតស្បែកជើងនេះត្រូវគោរពតាមបទបញ្ញត្តិរបស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់នឹងការរីករាល​ដាល​នៃជំងឺកូវីដ -១៩ ដូច្នេះរហូតមកដល់ពេលនេះមិនមានករណីឆ្លងជំងឺនេះ នៅក្នុងឃុំនេះទេ។


ដោយគាំទ្រជាវិជ្ជមានពីអាជ្ញាធរក្នុងតំបន់និងសមាគមស្បែកជើងស្បែកវៀតណាម គ្រួសារជាច្រើននៅឃុំ ភូអៀន (Phu Yen) បានផ្លាស់ប្តូរនូវរបៀបធ្វើអាជីវកម្មរបស់ពួកគេយ៉ាងក្លាហាន។


គំរូស្បែកជើងស្បែកមួយនៅឃុំ ភូអៀន (Phu Yen) កំពុងស្ថិតក្នុងដំណើរការបញ្ចប់។


នៅឯរោងជាងផលិតរបស់លោកស្រី ង្វៀនធីញ៉ាន (Nguyen Thi Nhan) មុននោះ បណ្តាដំណាក់ការនៃការផលិតស្បែកជើងសុទ្ធតែធ្វើដោយដៃ ប៉ុន្តែឥឡូវត្រូវបានជំនួសដោយខ្សែសង្វាក់ម៉ាស៊ីនស្វ័យប្រវត្តិ។

ស្បែកជើងកែងបានដេរដោយម៉ាស៊ីនឧស្សាហកម្ម។

ភូមិសិប្បកម្មទាក់ទាញពលករជាច្រើន នឹងមានប្រាក់ខែមានស្ថិរភាពនិងធានានូវជីវភាពរស់នៅ។
 

មុខរបរប្រពៃណីផលិតស្បែកនៅឃុំ ភូអៀន (Phu Yen)បានគេស្គាល់ តាំងពីសម័យអាណានិគមបារាំង។ នេះបើតាមប្រជាពលរដ្ឋក្នុងឃុំនេះ លោក ង្វៀន លឿង ម៉ាក (Nguyen Luong Mac) ធ្លាប់ជាម្ចាស់នៃគ្រឹះស្ថានធ្វើស្បែកជើងនៅខេត្ត ហាយផុង (Hai Phong) មុនពេលមានតំរូវការខ្ពស់របស់សង្គម នាពេលនោះលោក ង្វៀន លឿង ម៉ាក (Nguyen Luong Mac)  បានរៀននិងប្តូរពីការធ្វើទៅកាន់ផលិតស្បែកជើង។ បន្ទាប់ពីនោះមក លោកបានបើកថ្នាក់បង្រៀនវិជ្ជាជីវៈដល់កូនចៅរបស់លោក ហើយអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ន។

នៅឆ្នាំ ១៩៦០ ឃុំ ភូអៀន (Phu Yen) បានបង្កើតសហករណ៍ផលិតនិងនាំចេញស្បែកជើងស្បែកទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត។ បន្ទាប់ពីឆ្នាំ ១៩៨៦  ឃុំ ភូអៀន (Phu Yen) បានចាប់ផ្តើមមានការអភិវឌ្ឍថ្មី រួមជាមួយបុព្វហេតុផ្លាស់ប្តូរថ្មីនៃប្រទេសជាតិ។ ចាប់ពីឆ្នាំ ១៩៩៦ មកដល់ពេលនេះ ភូមិសិប្បកម្មផលិតស្បែកជើងភូអៀន (Phu Yen) ពិតជាមានការរីកចម្រើន។ បរិមាណស្បែកជើងសរុបគឺធំណាស់ឈានដល់ប្រហែល ៥-៦ លានគូ/ឆ្នាំ។ បច្ចុប្បន្ន ស្បែកជើង ភូអៀន (Phu Yen) មានវត្តមាននៅភាគទាំង ៣ នៃប្រទេស សូម្បីតែនាំចេញទៅទីផ្សារកំពុងអភិវឌ្ឍន៍ ដូចជា ឡាវ កម្ពុជា អាហ្វ្រិក។ ល។

ជាពិសេសការអភិវឌ្ឍភូមិសិប្បកម្មផលិតស្បែកជើងស្បែកភូអៀន (Phu Yen) មានសញ្ញាណសំខាន់នៃអាជ្ញាធរប្រកបដោយភាពស្វាហាប់និងបើកចំហ។ យោងតាមលោក ង្វៀនយៀងដាយហ័ន (Nguyen Dai Hoan) ឃុំមានផែនការនិងការណែនាំប្រកបដោយប្រសិទ្ធភាព ដើម្បីប្រជាជនគោរពយ៉ាងម៉ឺងម៉ាត់ចំពោះការងារបង្ការជំងឺរាតត្បាត ដើម្បីធានាបាននូវគោលដៅទាំងពីររបស់រដ្ឋាភិបាលគឺ“ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលផង និងផលិតផង” ។ នៅឆ្នាំ ២០២០ ឃុំទាំងមូលមានផលិតផល OCOP ចំនួន ៤ ដែលមានស្តង់ដារផ្កាយ ៤ ។ តាមការគ្រោងទុក ថានៅឆ្នាំ ២០២១ ឃុំនឹងចុះបញ្ជីផលិតផល OCOP ចំនួន ៥ ។








ស្បែកជើងស្បែក ភូអៀន (Phu Yen) នាពេលបច្ចុប្បន្ននេះមានភាពសម្បូរណ៍នូវប្រភេទ និងការរចនា ថែមទាំងគុណភាពល្អដែលទាក់ទាញការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់។


ស្បែកជើងស្បែកបានផលិតនៅឃុំ ភូអៀន (Phu Yen) ។


ផលិតផលរបស់ភូអៀន (Phu Yen) ម្រើអតិថិជនទាំងប្រុសទាំងស្រី ដោយសារមានការរចនានិងប្រភេទផ្សេងៗគ្នាជាច្រើន។


អតិថិជនជ្រើសរើសស្បែកជើងនៅឯរោងជាង យៀនវ៉ុយ (Dien Phu) (ស្រុក ភូស្វៀន (Phu Xuyen) - ហាណូយ (Ha Noi)) ។
 

បច្ចុប្បន្ន ឃុំទាំងមូលមានយីហោជាង ១០០ ដែលបានចុះបញ្ជីជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ យោងតាមលោកហ័ន (Hoan) ក្រៅពីទីផ្សារនាំចេញ ភូមិសិប្បកម្មនេះក៏មានគោលដៅទីនាំចេញទៅកាន់ទីផ្សារថ្មីៗ ដូចជា ឥណ្ឌាថៃ ម៉ាឡេស៊ី ចិន។ ល។ ដោយមហិច្ឆតា នាពេលខាងមុខនេះ ស្បែកជើងស្បែក ភូអៀន (Phu Yen) នឹងនាចេញយ៉ាងទូលំទូលាយនិងមានវត្តមាននៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍និងទីផ្សារមួយចំនួនទៀត៕

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន​ថាញយ៉ាង
ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


បណ្តាអត្ថបទបានផ្សាយ