03/05/2019 12:01 GMT+7 Email Print Like 0

ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)

គ្រប់​ជំនាន់មក​នេះ​​ ចម្រៀង​ថែន (Then) ជាភាសា​ដួង​ចិត្ត​​​​​នៃ​ជនជាតិ​តៃ (Tay) ផ្ទុក​នៅ​តម្លៃ​​វប្បធម៌​​ប្រវត្តិ​សាស្រ្ត​​ជនជាតិ​ តែង​បាន​រក្សា​ស្នង​បន្ត​គ្រប់ជំនាន់​​។ ហេតុ​នេះ​ហើយ បងប្អូន​ជនជាតិ​​តៃ (Tay) ​នៅ​ភូមិ​ភែវ​​ (Pheo) ឃុំ​ស្វឹន​យ៉ាវ (Xuan Giao) ស្រុក​បាវ​ថាំង (Bao Thang) (ខេត្ត​ឡា​វកាយ - Lao Cai) ​​តែង​​មាន​ស្មារតី​រក្សា​ទំនុក​ចម្រៀង​ថែន (Then) ប្រពៃណី​ដូចជា​​កំណប់​ទ្រព្យមួយ​​។​

 យើង​ខ្ញុំ​ជួប​សិល្បករ​ ចម្រៀង​ថែន (Then)​ លោកគ្រូ​ ណុង​ វ៉ាន​សិន​ (Nong Van Sin) នៅ​ពិធី​បុណ្យ​ចុះ​ស្រែ​​ នាដើម​និទាឃ​រដូវ​។ នៅ​អាយុ​ជាង​៥០​ឆ្នាំ លោកគ្រូ​ថែន (Then)​ ណុង ​វ៉ាន់​សិន​ (Nong Van Sin) នៅតែ​​រហ័ស​រហួន​ ម្រាម​ដៃ​រស់​រវើក​លើរាល់តុង​ចាប៉ី​ សំឡេង​រណ្តំ​ឡើង​ចុះ​ បើក​ផ្លូវ​​ក្រុម​ថែន (Then) ភូមិ​ភែវ​ (Pheo) ស៊ី​ចង្វាក់​លំនាំ​តាម​ក្បាច់​​រាំ។​​

លោកគ្រូ ​ណុង​ ​វ៉ាន់​ស៊ិន (Nong Van Sin) ​ឱ្យ​ដឹង​​ថា​ចម្រៀងថែន (T​hen) ​ផ្សារ​ភ្ជាប់​នឹង​លោក​តាំងពី​វ័យ​​កុមារ​​ រួច​ហើយ​ "ជ្រាប"​ តាំង​ពី​កាល​ណា​ក៏មិន​ដឹង​។ ជាង៣០​ឆ្នាំ​នេះ លោក​និង​​ ចាប៉ីបាន​​​​​ផ្សង​ព្រេង​​រសាត់​ពី​តំបន់​ព្រៃ​​ភ្នំ​ខាង​ជើង ដល់​​បុណ្យ​និទាឃរដូវ​​នៃ​ជនជាតិ​តៃ (Tay) រហូត​ដល់​​ក្រុម​គ្រួសារ​​ធ្វើពិធី​​ប្រពៃណី​ ឬ​ពិធី​បំពេញ​វ័យ​ជាដើម លោកបរិយាយ​​ ជនជាតិ​តៃ (Tay)​ស្រឡាញ់​​​ថែន (Then) ​ណាស់ ពីព្រោះ​ថែន (Then) ជា​ទេវតា​​​​នាំ​មក​នូវ​ភាព​សុខ​សាន្ត​ ល្អប្រពៃ​ជូន​​ជនជាតិ​​តៃ​ (Tay)​។ ពេល​​​សំឡេង​ក្រឡួច​​រណ្តំ​នៃ​ចាប៉ី​ប្រគំ​ឡើង ​ស្រប់​នឹង​ចង្វាក់​​របាំ​ថែន ​(Then) ​បុរាណ​ មនុស្ស​គ្រប់​គ្នា​នរណាក៏មិនមាន​ចិត្ត​ចង់​​ទៅ​ផ្ទះ​ទៀតដែរ​​។​​



សិល្បករ ​ណុង ​វ៉ាន់​សិន (Nong Van Sin) ជាង​៣០​ឆ្នាំ​​ផ្សារភ្ជាប់​នឹង​ចាប៉ី​ ជា​សិល្បករ​ម្នាក់​​ក្នុង​ចំណោម​សិល្បករ​តិច​តូច​​នៅ​ខេត្ត​ឡាវ​កាយ (Lao Cai) យល់ដឹង​​ច្បាស់​​ទំនុក​​ថែន (Then) ​បុរាណ​នៃ​ជនជាតិ​តៃ​ (Tay)។


 ចម្រៀង​​ថែន (Then) ជា​រូបភាព​​វប្បធម៌​សិល្បៈ​ប្រជាប្រិយប្រពៃណីមួយ​ប្រភេទ​​ នៃ​ជនជាតិ​​តៃ (Tay) ​​បាន​​ក្រសួ​​ង​វប្បធម៌​ កីឡា​ និង ​ទេសចរណ៍​ ទទួល​ស្គាល់​ជា​​បេតិកភណ្ឌ​​អរូបី​ថ្នាក់​​ជាតិ​​។​


ក្រុម​​ថែន (Then) ​ភូមិ​ភែវ​ Pheo) ហាត់​​ទំនុក​​ថែន (Then)​បុរាណ​។


 ចម្រៀង​​ថែន (Then) រួម​ផ្សំ​សម្រប់​​នឹង​​កក្តា​​​សិល្បៈ​ដូចជា ​តន្រ្តី របាំ និង តម្លៃ​វប្បធម៌​ ប្រវត្តិសាស្រ្ត​​នៃជនជាតិ​តៃ (Tay)​។ ចម្រៀង​​ថែន (Then)​ មាន​​ក្បួន​​ខ្នាត​​ ទំនុក​ផ្សេង​គ្នា ​នៅតាម​​តំបន់​នីមួយ​។​


 ក្រុម​​ចម្រៀង​ថែន (Then) ភូមិ​ភែវ​ (Pheo) ហាត់​ទំនុក​​ថែន (Then) ​បុរាណ​។​


 តាមលោក​​សាស្រ្តាចារ្យ​ បណ្ឌិត​វិទ្យាសាស្រ្ត​ តូ ង៉ុក​ថាញ​ (To Ngoc Thanh) ប្រធាន​សមាគម​​សិល្បៈ​ប្រជាប្រិយ​​វៀតណាម​ ថែន (Then) ​ជា​បរិយាកាស​​វប្បធម៌​ជនជាតិ​​មួយ​ ជា​ស្នាដៃ​​អក្សរសិល្ប៍​​ប្រជា​ប្រិយ​សម្បូរ​បែប​មួយ​ ឆ្លុះ​បញ្ចាំង​ផង ពណ៌​នា បញ្ញើ​នូវ​ឱសជារស​​ផ្អែម ជួរ​​ចត់​​នៃ​​ជីវិត​ផងដែរ​​។​


 ឧបករណ៍​ និង សម្លៀក​បំពាក់​សម្តែង​ នៃក្រុម​ចម្រៀង​ថែន (Then)​។​

 

កែវ​​ភ្នែក​​ទាំង​គូ​ នៃ​សិល្បករ​​ចំណាស់​ បង្ហាញពី​​ភាព​សប្បាយ​រីក​រាយ​ និង ភាព​មោទនៈ​ ពេល​​បង្អួត​​ជាមួយ​យើងខ្ញុំ​​អំពី​ក្រុម​​ចម្រៀង​ថែន (Then) ​ភូមិ​ភែវ (Pheo)​​។ “នោះជា​មោទកភាព​ធំធេង​​ណាស់​។ ដើរ​​ច្រៀង​​គ្រប់ទី​កន្លែង​ ជា​​ការ​សប្បាយ​មួយ​ហើយ​ តែ​អញ្ជើញ​​មក​កាន់​​ភូមិស្រុក​​​ច្រៀង​​នឹង​​បងប្អូន​ រួច​​ក៏​បង្កើតជា​​ក្រុម​សិល្បៈ​បង្រៀង​ ​ជូន​មិត្ត​​យុវវ័យ​ចូល​ចិត្ត​ចាប៉ី​ និង ទំនុក​​ថែន (Then) ​បុរាណ​ រឹតតែ​សប្បាយ​ក្រៃ​ពេក​”​។​
 

 សព្វថ្ងៃ​ ចម្រៀង​ថែន (Then) ពីរ​ប្រភេទ​៖​ ថែន (Then) ​បុរាណ​ បាន​សិល្បករ​មួយ​ចំនួន​​ និង​ សម្តែង​​លេង​ថែន (Then) ​រក្សា​ទុក បង្រៀន។ ថែន (Then)បែប​​ថ្មី ​​បង្កើតដោយ​​អ្នក​​យល់ដឹង​​ច្បាស់​​ចម្រៀង​​ថែន (Then)​ ស្រឡាញ់​​ចម្រៀង​​ថែន (Then) បញ្ចេញ​​សាច់​បទ​ថ្មី ​ជូន​ទំនុក​បុរាណ មាន​​ខ្លឹមសារ​​នៃ​ជីវភាពទំនើប​។​

ក្រុម​ថែន (Then) ​​ភូមិ​ភែវ (Pheo) ​​មាន ​សមាជិក​ជាង​១០​នាក់ ហាត់​ជា​ប្រចាំ​ និង សម្តែង​នៅតាម​​ពិធី​បុណ្យ​ភូមិ​ ជា​ពិសេស​នៅ​​រដូវ​ពិធី​បុណ្យ​ចុះ​ស្រែ​​ នា​​និទាឃរដូវ​​។ ក្រុមថែន (Then)​ក៏បង្កើត​​សំឡេង​ល្បី​រន្ទឺ​​ ដណ្តើម​បាន​​ពាន​រង្វាន់​យ៉ាង​ច្រើន នៅ​តាម​​មហោស្រព​សិល្បៈ​មហាជន​ក្នុង​​​ស្រុក​ និង ខេត្ត។​

ក្បែរ​ប៉ានតែ​ក្តៅ​ៗ លោក​គ្រូ​ ណុង ​វ៉ាន់​សិន (Nong Van Sin) ​បរិយាយ​​​ថ្ងៃ​ដំបូង​ទៅ​អង្គាស​​ចលនា​​បងប្អូន​ បង្កើត​ក្រុម​ថែន (Then)​។ គ្រួសារ​​ណា​ក៏គាំទ្រ​ បើ​មិន​ចូល​​រួម​​បាន គឺ​ពួកគាត់​​រួម​ចំណែក​​ដោយ​ប្រាក់កាស​ សម្រាប់​ក្រុម​​ថែន (Then) ​មាន​ថវិកា​​សកម្មភាព​ និង ទិញ​គ្រឿង​ប​រិក្ខារ​។​

​ឃើញ​យើង​ខ្ញុំ​​ជក់​ចិត្ត​​ទស្សនា​នូវ​​កន្សែងចួត​ក្បាល នៃ​អ្នក​នាង​​ថែន (Then) លោកគ្រូ​​​ណុង ​វ៉ាន់​សិន (Nong Van Sin) ​បក​ស្រាយ​​ថា៖ “នោះជា​​កន្សែង​ប្រពៃណី​​នៃ​ជនជាតិ​តៃ (Tay)។ កាលពីតូច​​បាន​​ឃើញ​​លោកយាយ​​ថែន (Then) ​ចួត​​​កន្សែ​ង​​​នេះ ប៉ុន្តែ​​​តាម​ពេលវេលា​ លែង​មាន​នរណា​​ចួត​​ទៀត​​ឡើយ​។ បងស្រី​ក្នុង​ក្រុម​ថែន (Then) ​បង់​កម្លាំង​កាយ​ចិត្ត ​ដើម្បី​កក់ទិញ​បាន​កន្សែង​”។ ក្រៅពី​នោះ ចាប៉ី​​​១០ដើម សុទ្ធតែ​​បាន​​លោកគ្រូ​ ​ណុង ​វ៉ាន់​សិន (Nong Van Sin) ធ្វើ​ដោយ​​ឯកឯង​។ ធ្វើ​​ចាប៉ី​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​​ច្រើន ផ្ចិត​ផ្ចង់​​​តាំងពី​ការជ្រើស​រើស​​វត្ថុធាតុ​ កែច្នៃ​ ​សាក​សំឡេង​ រួច​ធ្វើ​​ពិធី​សូម​ពរជ័យ​ពី​ទេវតា​ ត្រូវ​ចំណាយ​​ពេលវេលា​២ឆ្នាំ​ ទើប​ធ្វើ​សម្រេច​បាន​ចាប៉ី​១០ដើម​នេះ​។​

មិនត្រឹមតែ​ស្ទាត់​ជំនាញ​​​ជាង​៣០​ទំនុក​​ចម្រៀង​ថែន (Then)​ បុរាណ ក្រុម​ថែន (Then) ​ភូមិ​ភែវ (Pheo) ​នៅ​និពន្ធ​​ទំនុក​ថ្មី​ សរសើរ​ភូមិស្រុក​​ទឹកដី​។ ច្រើន​ឆ្នាំ​មកនេះ រាល់​​ឱកាស​ពិធី​បុណ្យ​​ប្រពៃណី​​នៃ​ជនជាតិ​តែ​ (Tay) នៅ​ឃុំ​ស្វឹន​យ៉ាវ (Xuan Giao) មិនអាច​កង្វះ​​នូវ​ទំនុក​​រណ្តំ​ចិត្ត​​នៃក្រុម​ថែន (Then) ​ភូមិភែវ (Pheo)​៕​

 

 ចម្រៀង​ថែន (Then)​ ជា​លក្ខណៈ​វប្បធម៌​​ពិសេស​ មាន​អត្ថន័យ​សំខាន់​ក្នុង​ជីវភាព​ស្មារតី​នៃ​ជនជាតិ​តៃ​ (Tay) ណុង (Nung)​។ បទ​​ចម្រៀង​​ថែន (Then) ​​តែង​ទុក​សម្រាប់​​ហៅ​ព្រ​លឹង​ សូម​សុខភាព​ ចម្រៀង​​ព្យាបាល​​ជំងឺ​ ដេញ​​ព្រាយ​​​បី​សាច ប៉ុន្តែ​​​ការសម្តែង​មាន​​ច្រៀង​ តន្រ្តី របាំ​​នៅចំពោះ​​មុខ​​ទី​សក្ការ​បូជា​​ថែន (Then) ​តែ​ប៉ុណ្ណោះ ម្លោះ​ហើយ​មាន​មនុស្ស​​ជាច្រើន​ ហៅ​ថា​ពិធី​​ថែន (Then) ​តៃ (Tay)​។ ពិធី​​ថែន (Then) ​ជា​រូបភាព​វប្បធម៌​ពិសេស​ តែង​​មានវត្តមាន​​​ក្នុង​ពិធី​សុំ​ទឹក​​ភ្លៀង​ បំពេញ​វ័យ​​នៃ​ជនជាតិ​តៃ​ (Tay)។​

 
 

អនុវត្ត៖ ត្រឹន​ហ៊ី​​វ

បណ្តាអត្ថបទបានផ្សាយ