19/06/2020 12:01 GMT+7 Email Print Like 0

ភាពអស្ចារ្យនៃដើមរុក្ខជាតិឱសថ

ធ្វើដំណើរទៅកាន់ឃុំយ៉ាស៊ីញ (Gia Sinh) ស្រុក យ៉ាវៀន (Gia Vien) (ខេត្តនិញប៊ិញ ) (Ninh Binh) យើងបានមើលឃើញដើមរុក្ខជាតិឱសថរបស់ប្រជាជននៅទីនេះ ដែលលូតលាស់យ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវក្នុងភូមិ ផ្លូវលំនិងសួនច្បារក្នុងផ្ទះ។ ដោយការព្យាយាមនិងបញ្ញារបស់យុវជនដែលបានបង្កើតសហករណ៍ស៊ីញយឿក (Sinh Duoc) និងផលិតផលិតផលថែរក្សាសុខភាពសម្រាប់មនុស្សគ្រប់គ្នា និងបង្កើតតំបន់ដាំដើមរុក្ខជាតិឱសថក្នុងស្រុកដែលមានតម្លៃ។ សហករណ៍ ស៊ីញយឿក (Sinh Duoc) ត្រូវបានគេផ្តល់កិត្តិយស ក្នុងនាមជា សហករណ៍គំរូរបស់ប្រទេសវៀតណាមក្នុងកិច្ចប្រជុំកំពូលសហករណ៍យុវជនពិភពលោកឆ្នាំ ២០១៨ ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន។

ស៊ីញយឿក (Sinh Duoc) គឺជាភូមិបុរាណមួយ ស្ថិតនៅក្រោមជើងភ្នំបាយឌីញ ( Bai Dinh) ក្នុងខេត្តនិញប៊ិញ ( Ninh Binh ) មានដើមរុក្ខជាតិឱសថដែលមានតម្លៃជាច្រើនដុះលូតលាស់ តាមបែបធម្មជាតិ នៅទូទាំងតំបន់។ យោងតាមអ្នកភូមិបានរៀបរាប់ថា ព្រះសង្ឃ ង្វៀន មីញខុង (Nguyen Minh Khong) (១០៧៣ - ១១៤១) និងជាគ្រូពេទ្យល្បីឈ្មោះក្នុងសម័យកាលនោះ។  នៅពេលដែលព្រះសង្ឃបានស្វែងរកថ្នាំ ដើម្បីព្យាបាលជំងឺរបស់ស្តេច លីថឹនតុង (Ly Than Tong) ស្រាប់តែបានរកឃើញតំបន់ដើមរក្ខជាតិឱសថដ៏កម្រមួយនេះ។ ព្រះសង្ឃមួយអង្គនេះបានដាក់ឈ្មោះកន្លែងនេះជា ស៊ីញយឿក (Sinh Duoc) (មានន័យថាកន្លែងដែលរុក្ខជាតិឱសថលូតលាស់) ។ សហករណ៍ស៊ីញយឿក (Sinh Duoc) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១៤ ពីការរួមរួបគ្នានិងការប្តេជ្ញាចិត្តរបស់បងប្អូនកសិករជាច្រើននាក់ក្នុងតំបន់ ដោយមានបំណងនាំយកដើមរុក្ខជាតិឱសថផលិតជាផលិតផលិតផលថែរក្សាសុខភាពសម្រាប់សហគមន៍ តាមបទពិសោធន៍ប្រពៃណី។ ។

លោកភឿង (Phuong) - អតីតយុទ្ធជននៅឃុំយ៉ាស៊ីញ (Gia Sinh) ដែលជាសមាជិកដំបូងនៃការបង្កើតសហករណ៍ ស៊ីញយឿក (Sinh Duoc) បានមានប្រសាសន៍ថា នៅពេលបង្កើតសហករណ៍នេះមានសមាជិកតែ ៧ នាក់ប៉ុណ្ណោះដែលមានដើមទុន ២០០ លានដុង ហើយផលិតផលិតផលចំនួនពីរគឺ អំបិលឱសថត្រាំបាតជើង និងជាតិប្រេងសម្រាប់ការផលិតសាប៊ូកក់សក់។ នៅឆ្នាំ ២០១៥ លោក វូ ត្រុងឌុក (Vu Trung Duc) អតីតនិស្សិត ផ្នែកគីមីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ (Ha Noi) បានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចាប់ផ្តើមអាជីវកម្មនិងអភិវឌ្ឍសហករណ៍ ស៊ីញយឿក (Sinh Duoc) ក្លាយទៅជាសហការណ៍មួយផលិតផលពីដើមរុក្ខជាតិឱសថ តភ្ជាប់នឹងទេសចរណ៍ធម្មជាតិ។ 

 


ផ្ទៃដីទំហំ ៦ ហិកតានៃតំបន់ដាំដើមរុក្ខជាតិឱសថសហករណ៍ ស៊ីញយឿក (Sinh Duoc) មានទីតាំងស្ថិតនៅក្រោមជើងភ្នំហ័ងថាញ់ (Hoang Thanh) ឃុំយ៉ាស៊ីញ (Gia Sinh) ស្រុកយ៉ាវៀន (Gia Vien) ខេត្តនិញប៊ិញ (Ninh Binh)។


កសិករធ្វើការនៅសហករណ៍ ស៊ីញយឿក (Sinh Duoc) ប្រមូលផលជីត្រចៀកដំរីដែលជាគ្រឿងផ្សំសម្រាប់ចំរាញ់ជាតិប្រេង ដើម្បីផលិតសាប៊ូពីរុក្ខជាតិ។


លោក វូភឿង (Vu Phuong) ជាអតីតយុទ្ធជនម្នាក់រស់នៅនៃភូមិ យ៉ាស៊ីញ (Gia Sinh)  គឺជាមនុស្សម្នាក់ដែលមានគោលបំណងកសាងសហករណ៍ ស៊ីញយឿក (Sinh Duoc) ពិភាក្សាជាមួយបុគ្គលិកអំពី ពូជរុក្ខជាតិឱសថថ្មីៗ ដែលដាំដុះក្នុងតំបន់រុក្ខជាតិឱសថ។


ថែរក្សាប្រភពដើមរុក្ខជាតិឱសថនៅក្នុងតំបន់ដាំដើមរុក្ខជាតិឱសថ។


បណ្តាប្រភេទដើមរុក្ខជាតិឱសថត្រូវបានប្រមូលដោយកសិករនៃសហករណ៍ ស៊ីញយឿក (Sinh Duoc) ។


លើសពីនេះទៀត ស្លឹកនៃដើមរុកជាតិឱសថក៏ត្រូវបានសម្ងួតនៅក្នុងឡ ដើម្បីធានាបានកំចាត់មេរោគប្រកបដោយល្អបំផុត។


កាត់ដុំសាប៊ូធំៗ ដែលធ្វើពីដើមរុក្ខជាតិ ក្លាយទៅជាបំណែកសាប៊ូតូចៗ។


សាប៊ូធ្វើពីដើមរុក្ខជាតិឱសថជាច្រើនប្រភេទដែលផលិតដោយសហករណ៍ ស៊ីញយឿក (Sinh Duoc) ត្រូវបានបិទម៉ាក់និងវេចខ្ចប់។


សហករណ៍ ស៊ីញយឿក (Sinh Duoc) បានបង្កើតការងារជាច្រើន សម្រាប់ពលករក្នុងស្រុករាប់រយនាក់។
 

សហករណ៍ ស៊ីញយឿក (Sinh Duoc)  មានពលករចំនួន ៤០ នាក់ រោងជាងផលិតតាមបែបសិប្បកម្មចំនួន ០២ កន្លែង និងមានតំបន់ដាំដើមរុក្ខជាតិឱសថទំហំ ៦ ហិកតា ស្ថិតនៅក្រោមជើងភ្នំហ័ងថាញ់ (Hoang Thanh) និងតំបន់សេវាអេកូទេសចរណ៍ទំហំ ៥ ហិកតា ។ នេះគឺជាសហករណ៍តែមួយគត់ នៅខេត្តនិញប៊ិញ (Ninh Binh) ដើម្បីអនុវត្តវិក្កយបត្រអេឡិចត្រូនិក ១០០% ពីឆ្នាំ ២០១៧ និងអនុវត្តលេខកូដ QR សម្រាប់ផលិតផលសាប៊ូធ្វើពិដើមរុក្ខជាតិឱសថ ១០០ %។ ផលិតផលធ្វើពីរុក្ខឱសថ របស់សហករណ៍ ស៊ីញយឿក (Sinh Duoc) មានដូចជា៖ សាប៊ូ ទឹកកំចាត់បាក់តេរី អំបិលឱសថងូតទឹក ប្រេងដុសខ្លួន... សុទ្ធតែផលិតដោយដើមរុក្ខឱសថ។

នៅតំបន់រុក្ខឱសថ ស៊ីញយឿក (Sinh Duoc) បច្ចុប្បន្ននេះ មានដាំដើមរុក្ខឱសថជាច្រើនប្រភេទ ដូចជា ផ្កាអង្គាបុស្ប ម្លូរ ម្រះព្រៅ ... រាល់ថ្ងៃ សមាជិកនៃសហករណ៍នេះថែទាំនិងប្រមូលផលដើមរុក្ខឱសថ ហើយយកទៅកាន់រោងជាង ដើម្បីសម្ងួតក្នុងឡ។ ដោយឆ្លងកាត់ដំណាក់កាលសិប្បកម្មជាច្រើន សហករណ៍ ស៊ីញយឿក (Sinh Duoc) បានផលិតផលិតផលចំនួន ១៦ ប្រភេទដែលសុទ្ធសឹងតែចំរាញ់ចេញពីដើមរុក្ខជាតិឱសថ។ សាប៊ូ ស៊ីញយឿក (Sinh Duoc) មានក្លិនប្លែកៗ ជាច្រើន ដូចជា ក្លិនទឹកឃ្មុំ ក្លិនស្លឹកគ្រៃ ក្លិនម្រុំក្លិនក្រូចឆ្មារ... ។ ការលក់រាយផលិតផលសាប៊ូរបស់ ស៊ីញយឿក (Sinh Duoc) ទទួលបានជាង ១ ពាន់លានដុង / ខែ ហើយកំពុងមានការកើនឡើងយ៉ាងខ្លាំង។

 


ជាមួយនឹងទម្រង់វេចខ្ចប់បែបសាមញ្ញ ប៉ុន្តែជាលក្ខណៈពិសេសនៃផលិតផលនេះធ្វើពីដើមរុក្ខជាតិដែលដាំដុះដោយសហករណ៍ស៊ីញយឿក (Sinh Duoc)។ 


អំបិលត្រាំបាតជើង អំបិលធ្វើពីដើមរុក្ខឱសថគឺជាផលិតផលដែលពេញនិយមនៅទីផ្សារ។


តែ អានថៃ (An Thai) ផលិតផលមួយដែលធ្វើពីផ្កាអង្គាបុស្ប។


អំបិលងូតទឹកកុមារគឺជាផលិតផលថែរក្សាសុខភាពល្អមួយប្រភេទសម្រាប់កុមារដែលមានលក្ខខណ្ឌល្អ ធម្មជាតិនិងស្អាត។


ផលិតផលប្រេងធម្មជាតិ។


ទឹកលាងសម្អាតមាត់ដែលចម្រាញ់ពីស្លឹកម្លូរដែលផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីខ្ពស់ ហើយផលិតផលនេះបានលក់ដាច់ក្នុងយុទ្ធនាការបង្ការជំងឺ Covid-19 នៅវៀតណាម។


ផលិតផល ស៊ីញយឿកកាវ (Sinh Duoc Cao)។


ផលិតផលថែរក្សាស្បែកគឹមង៉ឹនហ័រ (Kim Ngan Hoa)។


ផលិតផលខ្លះរបស់សហករណ៍ ស៊ីញយឿក (Sinh Duoc) ដូចជា សាប៊ូក្លិនស្លឹកគ្រៃនិងក្រូចឆ្មា សាប៊ូក្លិនទេពិ្វរូ។
 

លោក វូ ឌឹកទ្រុង (Vu Trung Duc) ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍ ស៊ីញយឿក (Sinh Duoc) បានមានប្រសាសន៍ថា សហករណ៍មានប្រៀបខ្លាំងដោយធនធានមនុស្សនិងចំណេះដឹងរបស់បងប្អូនកសិករនៅទីនេះអំពី ដើមឱសថរុក្ខជាតិ ដើម្បីបង្កើតយីហោឱសថធម្មជាតិ។ សមាជិកនិមួយៗ នៃសហករណ៍ ស៊ីញយឿក (Sinh Duoc)  ជាមគ្គុទេសក៍ នៅលើសួនច្បាររបស់ពួកគេ។ ជាពិសេសគំរូផលិតកម្មរបស់ ស៊ីញយឿក (Sinh Duoc)  គឺជាគំរូសហករណ៍របស់វៀតណាម ដែលបានជម្រុញឱ្យបង្កើតសហករណ៍ថ្មី រួមទាំងសហករណ៍ទេសចរណ៍មួយ  សហករណ៍តម្បាញ ទេសចរណ៍និងដាំដើមរុក្ខឱសថមួយ សហករណ៍ឱសថរុក្ខជាតិចំនួនពីរ នៅខេត្តនិញប៊ិញ (Ninh Binh) ខេត្តលាវកាយ (Lao Cai) និងខេត្តក្វាងទ្រី (Quang Tri) ត្រូវបានបង្កើតនិងដំណើរការដោយជនជាតិភាគតិច។ ទន្ទឹមនឹងនោះមានសហករណ៍ចំនួន ៥ បន្ថែមទៀតដែលផលិតផលិតផលធ្វើពីឱសថរុក្ខជាតិ នៅខេត្តនីញប៊ិញ (Ninh Binh) ខេត្តង៉អាន (Nghe An)  ខេត្តក្វៀងប៊ិញ (Quang Binh)  ខេត្តហាទីញ (Ha Tinh)  និងខេត្តក្វាងទ្រី (Quang Tri)។

នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទៅដល់ឆ្នាំ ២០២២ សហករណ៍ស៊ីញយឿក (Sinh Duoc)   នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូ ស៊ីញយឿក (Sinh Duoc)  ស៊ី ដែលតភ្ជាប់នឹងផលិតកម្ម - ទេសចរណ៍ ជាទិសដៅនៃយីហោរុក្ខជាតិក្នុងស្រុក./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង កុងដាត


បណ្តាអត្ថបទបានផ្សាយ