ធ្វើដំណើរទៅកាន់ឃុំយ៉ាស៊ីញ (Gia Sinh) ស្រុក យ៉ាវៀន (Gia Vien) (ខេត្តនិញប៊ិញ ) (Ninh Binh) យើងបានមើលឃើញដើមរុក្ខជាតិឱសថរបស់ប្រជាជននៅទីនេះ ដែលលូតលាស់យ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវក្នុងភូមិ ផ្លូវលំនិងសួនច្បារក្នុងផ្ទះ។ ដោយការព្យាយាមនិងបញ្ញារបស់យុវជនដែលបានបង្កើតសហករណ៍ស៊ីញយឿក (Sinh Duoc) និងផលិតផលិតផលថែរក្សាសុខភាពសម្រាប់មនុស្សគ្រប់គ្នា និងបង្កើតតំបន់ដាំដើមរុក្ខជាតិឱសថក្នុងស្រុកដែលមានតម្លៃ។ សហករណ៍ ស៊ីញយឿក (Sinh Duoc) ត្រូវបានគេផ្តល់កិត្តិយស ក្នុងនាមជា សហករណ៍គំរូរបស់ប្រទេសវៀតណាមក្នុងកិច្ចប្រជុំកំពូលសហករណ៍យុវជនពិភពលោកឆ្នាំ ២០១៨ ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន។
ស៊ីញយឿក (Sinh Duoc) គឺជាភូមិបុរាណមួយ ស្ថិតនៅក្រោមជើងភ្នំបាយឌីញ ( Bai Dinh) ក្នុងខេត្តនិញប៊ិញ ( Ninh Binh ) មានដើមរុក្ខជាតិឱសថដែលមានតម្លៃជាច្រើនដុះលូតលាស់ តាមបែបធម្មជាតិ នៅទូទាំងតំបន់។ យោងតាមអ្នកភូមិបានរៀបរាប់ថា ព្រះសង្ឃ ង្វៀន មីញខុង (Nguyen Minh Khong) (១០៧៣ - ១១៤១) និងជាគ្រូពេទ្យល្បីឈ្មោះក្នុងសម័យកាលនោះ។ នៅពេលដែលព្រះសង្ឃបានស្វែងរកថ្នាំ ដើម្បីព្យាបាលជំងឺរបស់ស្តេច លីថឹនតុង (Ly Than Tong) ស្រាប់តែបានរកឃើញតំបន់ដើមរក្ខជាតិឱសថដ៏កម្រមួយនេះ។ ព្រះសង្ឃមួយអង្គនេះបានដាក់ឈ្មោះកន្លែងនេះជា ស៊ីញយឿក (Sinh Duoc) (មានន័យថាកន្លែងដែលរុក្ខជាតិឱសថលូតលាស់) ។ សហករណ៍ស៊ីញយឿក (Sinh Duoc) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១៤ ពីការរួមរួបគ្នានិងការប្តេជ្ញាចិត្តរបស់បងប្អូនកសិករជាច្រើននាក់ក្នុងតំបន់ ដោយមានបំណងនាំយកដើមរុក្ខជាតិឱសថផលិតជាផលិតផលិតផលថែរក្សាសុខភាពសម្រាប់សហគមន៍ តាមបទពិសោធន៍ប្រពៃណី។ ។
លោកភឿង (Phuong) - អតីតយុទ្ធជននៅឃុំយ៉ាស៊ីញ (Gia Sinh) ដែលជាសមាជិកដំបូងនៃការបង្កើតសហករណ៍ ស៊ីញយឿក (Sinh Duoc) បានមានប្រសាសន៍ថា នៅពេលបង្កើតសហករណ៍នេះមានសមាជិកតែ ៧ នាក់ប៉ុណ្ណោះដែលមានដើមទុន ២០០ លានដុង ហើយផលិតផលិតផលចំនួនពីរគឺ អំបិលឱសថត្រាំបាតជើង និងជាតិប្រេងសម្រាប់ការផលិតសាប៊ូកក់សក់។ នៅឆ្នាំ ២០១៥ លោក វូ ត្រុងឌុក (Vu Trung Duc) អតីតនិស្សិត ផ្នែកគីមីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ (Ha Noi) បានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចាប់ផ្តើមអាជីវកម្មនិងអភិវឌ្ឍសហករណ៍ ស៊ីញយឿក (Sinh Duoc) ក្លាយទៅជាសហការណ៍មួយផលិតផលពីដើមរុក្ខជាតិឱសថ តភ្ជាប់នឹងទេសចរណ៍ធម្មជាតិ។