26/04/2019 12:47 GMT+7 Email Print Like 0

ភាពសម្បូរបែបនៃនំប្រជាប្រិយភូមិភាគខាងត្បូង

នំ​ Namparang នំបំ​ប៉ុង​​គ្រាប់​ស្វាយ​ចន្ទី​ នំ​រមូល នំបាញ់​ឆែវ​ នំ​ស្លឹក​ បាញ់​កាញ​ជាដើម ជា​ប្រភេទ​នំ​ដែល​ខ្ញុំ​ និង​ ភ្ញៀវ​ទេសចរណ៍​យ៉ាង​​ច្រើន​ បាន​ត្រឹម​តែឮ​​ ​ហើយបានញាំ​លើក​ដំបូង​បង្អស់​ នៅពេល​អញ្ជើញ​​មកចូល​​រួម​ពិធីបុណ្យ​​​នំប្រជាប្រិយ​ភូមិភាគ​ខាង​ត្បូង​វៀតណាម​លើកទី​៨ ប្រព្រឹត្តិទៅ​ចាប់ពី​ថ្ងៃទី​​១២ - ១៤ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅទីក្រុង​កឹន​ធើ​។​

 កន្លែង​ប្រជុំ​ភ្ញៀវទេសចរ​ច្រើន​បំផុត​​នៅ​ពិធី​បុណ្យ​ ប្រហែល​នៅ​តំបន់​​បង្ហាញ​របៀប​ច្នៃ​នំប្រជាប្រិយ​។ នៅទី​នេះ​ សិប្បករ​ មូលដ្ឋាន​កែច្នៃ សហគ្រាស​ មកពី​ខណ្ឌ ស្រុក នៃ​ខេត្ត​កឹន​ធើ និង ១៨​ខេត្ត​ក្រុង​ទូទាំងប្រទេស​ បាន​ឧទ្ទេសនាម​​ដល់​ភ្ញៀវ​នូវ​វត្ថុធាតុ​ និង របៀប​ច្នៃ​នំប្រជាប្រិយ​។​

ពិធី​បុណ្យ​នំប្រជាប្រិយ​ភូមិភាគ​ខាងត្បូង​​​ឆ្នាំ​២០១៩  មាន​ស្តង់​ទំនិញ​ជាង​២០០ ​ក្នុងនោះ​មាន​១០០​ស្តង់​​បង្ហាញ​ប្រភេទ​​នំប្រជាប្រិយ​ភូមិភាគ​ខាងត្បូង​ និង​១០០ស្តង់​ទំនិញ​ឧទ្ទេសនាម​ផលិតផល​ពិសេស​ប្រចាំ​តំបន់​ដ៏សម្បូរ​បែប​ នៃ​តំបន់​ភូមិភាគ​។​ នោះជា​ប្រភេទ​នំ​ប្រជាប្រិយ​បាន​រក្សា​ទុក​នៅ​តំបន់ទឹក​​ដី ភូមិ​ស្រុក និង សហគមន៍​​នីមួយ​ៗ ឬ​នំស្នង​ពី​ត្រកូល​ឆ្លងកាត់​ច្រើន​ជំនាន់​ នៃ​ក្រុម​គ្រួសារ​ណាមួយ​នោះ​។ អញ្ជើញ​មក​ជាមួយនឹង​ពិធី​បុណ្យ​នំ​​ ភ្ញៀវ​ទេសចរ​អាច​ពិសា​ និង ក្រេប​យក​រស​ជាតិ​ពិសេស​ ដែល​អ្នកធ្វើ​នំបាន​យក​អស់​កម្លាំង​កាយ​ចិត្ត​ចម្អិន​​។​

ក្រៅ​ពី​​នោះ ពិធីបុណ្យ​​នៅ​បែងចែក​​តំបន់​តាម​ប្រធាន​បទ​ផ្សេង​ៗ​ដូចជា​៖ តំបន់​បង្អែម​ភូមិភាគ​ខាងត្បូង​” តំបន់ “នំ​ប្រជាប្រិយ​ភូមិភាគ​ខាងត្បូង​ និង កុមារវ័យ​” ជាដើម​ ដើម្បី​ជួយ​​ភ្ញៀវទេសចរ​អាច​ជ្រើ​ស​សម្រាប់​ខ្លួន​នូវ​ការ​​ពិសោធន៍​សមស្រប់​។​




សម្តែង​សិល្បៈ​ក្រោម​ប្រធាន​បទ​៖ “ក្លិន​រសជាតិ​ភូមិភាគខាង​ត្បូង​” ដ៏ចំណាប់អារម្មណ៍​ ជា​ពិសេស​គឺ​ ​ពិធី​បុណ្យ​នំ​ប្រជាប្រិយ​ភូមិ​ភាគខាងត្បូង​លើកទី​៨ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១២ - ១៤ ខែ​មេសា នៅ​ទីក្រុង​កឹន​ធើ​។


 ស្តង់​តាំង​លក់​ប្រភេទ​នំ​នៅ​ពិធី​បុណ្យ​សុទ្ធតែ ​បាន​តុបតែង​ជិតស្និទ្ធ​ និង ចំណាប់អារម្មណ៍​។​


 មាន​ច្រើន​ប្រភេទ​នំ ធ្លាប់​ស្គាល់​នៅ​ភូមិភាគ​ខាងត្បូង​ បានតាំង​បង្ហាញ​ឧទ្ទេសនាម​នៅពិធី​បុណ្យ​លើក​នេះ​។​


 បរិកាស​សម្រាប់​ការ​ប្រឡង​​​នំ​ប្រជាប្រិយ​ប្រព្រឹត្តទៅ​ ក្នុង​​ពិធីបុណ្យ​លើកនេះ បាន​ទាក់ទាញ​សិប្បករ​៨៣នាក់ អញ្ជើញ​មក​បង្ហាញ​របៀប​ច្នៃ​នំប្រជា​ប្រិយ​​ទាំង​៧០​ប្រភេទ​។



 សិប្បករ​ច្នៃ​នំ​នៅ​ពិធី​បុណ្យ​។​



សិប្បករ​បង្ហាញ​ពី​របៀប​ធ្វើ​នំ​ប្រជាប្រិយ​ដ៏ពិសេស​។ ក្នុង​រូបថត៖ ជា​សិប្បករ​ លី GuGi (ស្រុក​ធើយ​ឡាយ -​ Thoi Lai ​ខេត្ត​កឹន​ធើ​) ចាក់​នំ​ដោយ​លលាដ៍​ដូង​ និង គោះ​វាយ​បង្កើត​ជា​សរសៃ​នំ​ ​ សម្រាប់ធ្វើ​នំ​​​​បាញ់​​កាញ​គោះ​។


 សិប្បការិនី​ ចាំ​រូភិអា (Cham Ro Phi A) ​ជនជាតិ​ចម្ប៉ា​ (ខេត្តអាន​យ៉ាង​ -​ An Giang) បង្ហាញពី​ប្រភេទ​នំប្រពៃណី​មួយ​ចំនួន​ នៃ​បងប្អូន​ចម្ប៉ា​។


 សិប្បករ​ ឡេ ​វ៉ាន់​គី (Le Van Ky) (ខេត្ត​តៀន​យ៉ាង​ - Tien Giang) បង្ហាញ​របៀប​ច្របាច់​សរសៃ​នំ​ដោយ​ស្ទាត់​ជំនាញ​ ច្នៃ​ចេញ​នំ​រមៀត​ហ្គ័រ​កុង (Go Cong) នំ​ប្រពៃណី​ឆ្លងកាត់​ប្រាំ​ជំនាន់​នៃ​ក្រុម​គ្រួសារ​បង​។​


 សិប្បករ​ ត្រឿង ​ធី​ហ្វ័រ​ឡាយ​ (Truong Thi Hoa Lai) (ខេត្ត​កឹនធើ) ជាមួយ​នំ​ពណ៌​ចាប់​ចិត្ត​ ទើបនឹង​ធ្វើ​រួច​។


 ភ្ញៀវ​ទេសចរ ចូល​ចិត្ត​ថតរូប​នូវ​ផលិតផល​នំ ច្នៃដោយ​សិប្បករ​ចូល​រួម​ការ​ប្រឡង។​


ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា ​ស្តង់​នំ​បាន​ឧទ្ទេសនាម​នៅ​ពិធីបុណ្យ​។


ហើយ​ពិសា​នំ​នៅ​នឹង​កន្លែង​។

 

 មិនត្រឹមតែ​ប្លែក​ចំពោះ​ឈ្មោះ ប្រភេទនំ​នីមួយ​ៗ មាន​រូបរាង​ វត្ថុធាតុ​ និង របៀប​ធ្វើ​ខុសពី​គ្នា ប៉ុន្តែ​​ក៏មាន​ក្លិន​រសជាតិ​ពិសេសម្យ៉ាង​​។​ បាន​ទស្សនាផ្ទាល់​ សិប្បករ​ធ្វើ​នំ​ក្នុង​​សម្លៀក​បំពាក់​អាវ​ (បាបា - baba) ជិត​ស្និទ្ធ​ ច្របាច់​ម្សៅ​ ឈ្លី​ស្នូល​​​ វេច​ ចម្អិន​នំ​មិន​ឈប់​ពី​ដៃ​ រួចហើយ​បាន​ពិសា​នំ​​ទើប​តែ​ចម្អិន​រួច នៅ​ក្តៅៗ​​ ឆ្ងាញ់​ពិសា​ណាស់ណា​!​

ភ្ញៀវទេសចរ អញ្ជើញ​មក​ចូល​រួម​ពិធី​បុណ្យ​ យ៉ាង​នេះ​ចេះតែ​ចូល​ទៅ​ទស្សនា​ ស្វែង​យល់ និង ពិសា​នំ​ បង្អែម​ ពិសា​នៅ​នឹង​កន្លែង​ផង ទិញ​យកទៅ​ធ្វើជា​ជំនូន​​ជូន​អ្នក​ផ្ទះផង​​ បង្កើត​កម្លាំង​ប្រើប្រាស់​ទំនិញ​យ៉ាង​ច្រើន​ នៅរដូវ​ពិធី​បុណ្យ​ឆ្នាំ​នេះ។ តាម​ស្ថិតិ​បឋម​​ មធ្យម​ប្រភេទ​នំ​នីមួយ​ៗ​ត្រូវ​បាន​លក់ចេញ​ពី​៣០០ - ៥០០​នំ​ក្នុង​មួយ​ថ្ងៃ​ ចំណែក​នំ​អន្សមស្លឹក​បាយ​ដំណើប​ ​​លក់​បាន​ប្រហែល​២៨០០​នំ​ក្នុង​មួយ​ថ្ងៃ​ នំអាកោ​៣០០០​នំ​ក្នុង​មួយ​ថ្ងៃ ទឹក​ត្នោត​៣០០០​កែវ​ក្នុង​មួយ​ថ្ងៃ​ជា​ដើម​។​

ការ​ប្រឡង​បាន​ប្រព្រឹត្តទៅ​ក្នុង​ក្រប​ខណ្ឌពិធី​បុណ្យ ​​ទាក់ទាញ​​សិប្បករ​៨៣​នាក់ចូលរួម​បង្ហាញពី​របៀប​ធ្វើ​នំប្រជាប្រិយ​ទាំង​៧០​ប្រភេទ​។ ប្រភេទ​នំ​ចូល​រួម​ប្រឡង​ផ្អែក​លើ​លក្ខណៈ​វិច្ឆ័យ​​ ធានា​អនាម័យ​សុវត្ថិភាព​ស្បៀង​អាហារ​ មាន​វត្ថុធាតុ​មកពី​ស្បៀង​អាហារ​ ធុញ្ញជាតិ​​ បន្លែ មើម​ និង​ ច្នៃ​ក្រោម​ការ​រចនា​ទាក់​ទាញ​ ចំណាប់អារម្មណ៍​ ស្តែង​ឡើង​លក្ខណៈ​ពិសេ​ស​នៃ​មូលដ្ឋាន​ តំបន់ ភូមិភាគជាដើម​។ សិប្បករ​ ធ្វើ​នំប្រជាប្រិយ​បាន​បង្ហាញ​ថ្វី​ដៃ​​ធ្វើ​នូវ​នំ ​ដែល​ខ្លួន​ជំនាញ​ រួម​ចំណែក​ឧទ្ទេសនាម​​ផ្សព្វផ្សាយ​ផលិតផល​ ទៅ​ដល់​សាធារណជន​។ ភ្ញៀវទេសចរ​​បាន​ឃើញ​ផ្ទាល់​ សកម្មភាព​ធ្វើ​នំ របៀប​ពិសេស​ ច្នៃ​ប្រឌិត​ ក៏ដូចជា​ស្វែង​យល់អំពី​វប្បធម៌​អាហារ​ នំ​ប្រជាប្រិយ​កម្រមាន​គ្រប់​ប្រភេទ​។​



 នំ​បាញ់​ឆែវ​


 នំ​រមៀត ស្រុក​ហ្គ​កុង (Go Cong) ខេត្ត​តៀន​យ៉ាង​ (Tien Giang)


 នំ​រមូល វេច​ស្លឹក​ដូង​ មាន​រាងប្លែក​ៗ​។​


 អន្សម​ស្លឹក​ដើមបាយ​ដំណើប របស់​ជនជាតិ​ខ្មែរ​ តំបន់​វាលទំនាបទន្លែ​គឺឡុង​។​


 នំ​អំបុក​


 បង្អែម​ប្រាំពណ៌​ជក់ចិត្ត​។


 នំចំហុយធ្វើពីម្សៅ ស្រូបទឹកត្រី


 នំ​ប៉ាវស្នូល​ប្រៃ​។​


 នំ​គ្រប់ប្រភេទ​បាន​តុប​តែង ​និង តាំង​ឡើង​គួរ​ចំណាប់​អារម្មណ៍​។​


 របៀប​តុបតែង​នំចាប់​ចិត្ត​ ច្នៃប្រឌិត​ នៃ​សិប្បករ​ ជា​លក្ខណៈ​ទាក់ទាញ​អារម្មណ៍​ក្នុង​ការ​ប្រឡង​នំប្រជាប្រិយ​។​

 

ភ្ញៀវទេសចរ ប៊ូយ ថឹត​ (Bui That) អញ្ជើញ​មកពី​ស្រុក​ឡុង​ស្វៀន (Long​ Xuyen) ខេត្ត​​អាយ៉ាង​ (An Giang) ឱ្យ​ដឹង​ថា៖ “ខ្ញុំ​បាន​ពិសា​នំ​គ្រប់​ប្រភេទ​ នៅ​ពិធី​បុណ្យ​នេះ​ មានប្រភេទ​នំ​ខ្ញុំធ្លាប់​ញាំ​កាលពី​តូច​ ប៉ុន្តែ​ឥឡូវ​ទើប​បាន​ឱកាស​ញាំ ម្តងទៀត​ ហើយ​បាន​តុបតែង​យ៉ាង​ចំណាប់អារម្មណ៍​ ទាក់ចិត្ត​”។

ក្នុង​ក្របខណ្ឌ​ពិធី​បុណ្យ​​នំ​ប្រជាប្រិយ​ភូមិភាគខាងត្បូង​​លើកទី​៨ នៅ​ប្រព្រឹត្ត​ទៅ​ច្រើន​​សកម្មភាព​ផ្សេង​ៗ​ ទាក់ទាញ់​មិន​ចាញ់​​ជាប៉ុន្មាន​ដូចជា​៖ កម្មវិធី​សម្តែង​ចម្រៀង​ របាំ​ តន្រ្តី សម្លៀក​បំពាក់ “ស្អាតជានិច្ច​អាវ​បាបា​ -​ baba​” ពីគ្រោះ “ទីផ្សារ​ណា​សម្រាប់​នំ​ប្រជាប្រិយ​” ទាក់ទាញ​ភ្ញៀវទេសចរ​កុះករ​ អ្នក​ស្រាវ​ជ្រាវ​ សិប្បករ​ និង សហគ្រាស​ចូល​រួម​៕​

 

ឆ្លងកាត់ការរៀបចំចំនួន ​៨លើក ពិធី​បុណ្យ​នំ​ប្រជាប្រិយ​ភូមិភាគ​ខាងត្បូង​ បាន​ក្លាយជា​ព្រឹត្តិការណ៍​ សង្គមជាតិ​ រួម​ចំណែក​ផ្សព្វផ្សាយ​ អភិរក្ស​ និង ឧទ្ទេសនាម​ដល់​មហាជន ​នូវ​នំ​ប្រជាប្រិយ​ពិសេស​ បង្ក​​ល​ក្ខណៈ​សម្រាប់​ភ្ញៀវទេសចរ​ពិសោធន៍​វប្បធម៌​​ និង អាហារ ​នៃ​​​តំបន់​ទឹកដី​ភូមិ​ភាគ​ខាង​ត្បូង​។​ ពិធី​ជា​សកម្មភាព​មួយ​ប្រចាំឆ្នាំ​នៅទីក្រុង​កឹន​ធើ រួម​ចំណែក​ឧទ្ទេសនាម​ ផ្សព្វផ្សាយ​រូបភាព​តំបន់ទឹក​ដី​ មនុស្ស​ វប្បធម៌​​ភូមិ​ភាគ​ខាង​ត្បូង​និយាយរួម និង តំបន់​ទឹក​ដី​កឹន​ធើ​និយាយ​ដោយ​ឡែក​។​
 

 អត្ថបទ​និង​រូបថត៖ សើន​ងៀ​
 

បណ្តាអត្ថបទបានផ្សាយ