18/11/2021 18:01 GMT+7 Email Print Like 0

“ព្រះនេត្រទិព្វ” ប្រកាសប្រាប់ព្យុះ ទឹកជំនន់ នៅភាគខាងជើង នៃភូមិភាគកណ្តាល​វៀតណាម

នៅតាមដងផ្លូវពាន់យោជន៍ពីជើងទៅត្បូង ត្រង់ក្បាលស្ពានកំពង់ទឹកបេនធ្វី (Ben Thuy) ចំណុះសង្កាត់ត្រុងដូរ (Trung Do) (ទីក្រុងវិញ -Vinh ខេត្តងែអាន - Nghe An) នៅលើដងភ្នំយុងក្វៀត (Dung Quyet) មានស្ថានីយ៍រ៉ាដាមួយ ដែលបានអ្នកវិស័យធនធានធម្មជាតិប្រៀបដូចជា “ព្រះនេត្រទិព្វ” រៀងរាល់យប់ថ្ងៃផ្តល់សញ្ញា ប្រកាសប្រាប់កើតមានព្យុះ ទឹកជំនន់ នៅអំឡុងរដូវព្យុះកំពុងជិតឈានមកដល់។

ស្ថានីយ៍រ៉ាដាវិញ (Vinh) ចំណុះ “ក្របខណ្ឌ” ស្ថានីយ៍ឧតុនិយម​ជលសាស្រ្តភាគខាងជើងនៃភូមិភាគកណ្តាល។ តំបន់ភាគខាងជើងនៃភូមិកណ្តាលតាមព្រំប្រទល់ នៃវិស័យធនធាននិងបរិស្ថាន រួមមានខេត្តចំនួន៣៖ ខេត្តថាញហ្វ័រ (Thanh Hoa) ងែអាន (Nghe An) និងហាទិញ (Ha Tinh)។ តំបន់នេះ មានភូមិសាស្រ្តស្មុគស្មាញ មានភ្នំខ្ពស់ទិសខាងលិច វាលទំនាបតូច និងផ្លូវតាមឆ្នេរសមុទ្រវែងអន្លាយ បានអគ្គនាយកដ្ឋានឧតុនិយមជលសាស្រ្ត កំណត់សម្គាល់ជាផ្ចិតព្យុះ ទឹកជំនន់ នៅតំបន់ភូមិភាគកណ្តាល។ លោកង្វៀន វ៉ាន់ឡឿង (Nguyen Van Luong) នាយកស្ថានីយ៍ឧតុនិយមជលសាស្រ្ត ភាគខាងជើងនៃភូមិភាគកណ្តាលឱ្យដឹងថា៖ អំឡុង៥ឆ្នាំថ្មីៗនេះ បាតុភូតអាកាសធាតុកាច់សហាវមានសភាពញឹកញាប់ជាង ប្រមូលផ្តុំជាង និងពិបាកប៉ានស្មាន់ជាង។ បច្ចេកវិទ្យាព្យាករណ៍អភិវឌ្ឍន៍ខ្លាំង ស្ថានីយ៍ឧតុនិយមជលសាស្រ្ត ភាគខាងជើងនៃភូមិភាគកណ្តាល បានវិនិយោគគម្រោងបម្រើការងារព្យាករណ៍ ក្នុងនោះមានស្ថានីយ៍រ៉ាដាវិញ (Vinh) ជាចំណុចសំខាន់ក្នុងប្រព័ន្ធបណ្តាញស្ថានីយ៍ឧតុនិយម ជលសាស្រ្ត សមុទ្រសាស្រ្ត។

ទ្រីញ ដឹកទ្រឿង (Trinh Duc Truong) ប្រធានស្ថានីយ៍រ៉ាដាវិញ (Vinh) បានផ្តល់ព័ត៌មានមូលដ្ឋាន ស្តីពីប្រវត្តិស្ថានីយ៍ដូចខាងក្រោម៖ នៅឆ្នាំ១៩៩៣ ស្ថានីយ៍រ៉ាដាអាកាសធាតុវិញ (Vinh) បង្កើតនិងបំពាក់ឧបករណ៍រ៉ាដា MRL-5 ផលិតដោយសាធារណរដ្ឋសហព័ន្ធរស្ស៊ី (ឧបករណ៍នេះ បានគណៈកម្មការរដ្ឋសូវៀត (អតីត) ផ្តល់ជូនអនុស្សាវរីយ៍១០០ឆ្នាំ ទិវាថ្ងៃប្រសូតលោកប្រធានហូជីមិញ)។ ដល់ឆ្នាំ២០០៨ រ៉ាដានេះ បានបញ្ឈប់ដំណើរការ ដោយសារគ្មានគ្រឿងបន្លាស់ដើម្បីជួសជុល។ នៅឆ្នាំ២០០០ ស្ថានីយ៍បានបំពាក់បន្ថែមរ៉ាដា TRS – 2730 ផលិតដោយក្រុមហ៊ុន Thomson ប្រទេសសាធារណរដ្ឋបារាំង នេះជាប្រភេទរ៉ាដាតែងបានធ្វើឌីជីថល មិនអាចស្កេនប្លុកតាមតម្រូវការបាន។

 


ស្ថានីយ៍រ៉ាដាវិញ (Vinh) ជាប៉មកម្ពស់៣៧ម៉ែត្រ ដាក់នៅលើកំពូលភ្នំយុងក្វៀត (Dung Quyet)។ រាងមូលជារង្វង់ក្រៅការពារអង់តែនរ៉ាដា។ ស្ថានីយ៍មុខងារបីបន្ទប់ រួមមាន៖ បន្ទប់ដំបូលមូលការពាររ៉ាដា បន្ទប់ឧបករណ៍គ្រឿងបន្លាស់រ៉ាដា និងបន្ទប់វាស់ស្ទង់វិភាគទិន្នន័យ។ រូបថត៖ ណាមង្វៀន

 

អ្នកវាស់ស្ទង់ ហូ យ្វីសើន (Ho Duy Son) ជួសជុលអង់តែនរ៉ាដា តាមកាលកំណត់។ រូបថត៖ អៀននិញ

 

 

អ្នកវាស់ស្ទង់ ហូ យ្វីសើន (Ho Duy Son) ធ្វើការនៅបន្ទប់ឧបករណ៍ គ្រឿងបន្លាស់រ៉ាដា។ នៅបន្ទប់នេះ តែងមានម៉ាស៊ីនអគ្គិសនីត្រៀមបម្រុង ដើម្បីធានារ៉ាដាបានដំណើរការរលូន មិនត្រូវដាក់សញ្ញា។ រូបថត៖ អៀននិញ

 

លោក ឡេ ឌឹកគឿង (Le Duc Cuong) (អាវស) នាយករងស្ថានីយ៍ឧតុនិយមជលសាស្រ្ត ភាគខាងជើងនៃភូមិភាគកណ្តាល និងអ្នកវាស់ស្ទង់ តាមដានបាតុភូតអាកាសធាតុ លើអេក្រង់រ៉ាដាដែលបានស្កេនរួច។ រូបថត៖ អៀននិញ

 

អ្នកវាស់ស្ទង់ពីរនាក់ កាវ ធីហ្វាងឡាំ (Cao Thi Hoang Lam) និង ហូ យ្វីសើន (Ho Duy Son) តាមដានលើអេក្រង់ស្កេនរ៉ាដា នៅបន្ទប់វាស់ស្ទង់ និងវិភាគទិន្នន័យ។ រូបថត៖ អៀននិញ

 

ស្ថានីយ៍រ៉ាដាវិញ (Vinh) ជាស្ថានីយ៍មួយក្នុងចំណោមស្ថានីយ៍រ៉ាដា ព្យាករណ៍អាកាសធាតុទំនើបបំផុតវៀតណាម នៃអគ្គនាយកដ្ឋានឧតុនិយមជលសាស្រ្ត។ រូបថត៖ ណាមង្វៀន

នៅឆ្នាំ២០១៧ ស្ថិតនៅគម្រោងបង្កើនសមត្ថភាពទប់ស្កាត់គ្រោះធម្មជាតិ ដោយសារបម្រែបម្រួលអាកាសធាតុបង្កឡើង (គម្រោង ODA ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន) ស្ថានីយ៍បានសាងសង់និងដំឡើងឧបករណ៍ថ្មី នៅអាសយដ្ឋានបច្ចុប្បន្នភ្នំយុងក្វៀត (Dung Quyet) សង្កាត់ត្រុងដូ (Trung Do) ទីក្រុងវិញ (Vinh) ។ រ៉ាដានេះ អាចរកឃើញគោលដៅឧតុនិយម ដែលមានកាំរហូតដល់៤៥០គីឡូម៉ែត្រ រកឃើញល្បឿនខ្យល់រហូតដល់២០០គីឡូម៉ែត្រ។ ដូច្នេះ ប្រសិនបើយកភ្នំយុងក្វៀត (Dung Quyet) ធ្វើជាចំណុចកណ្តាល នៃរង្វង់មូលតំបន់ភាគខាងជើងនៃភូមិភាគកណ្តាល “ព្រះនេត្រទិព្វ” រ៉ាដានេះ អាចគ្របដណ្តប់ទាំងស្រុងនូវបាតុភូតអាកាសធាតុខុសប្រក្រតី របស់ខេត្តទាំងបី ខេត្តថាញហ្វ័រ (Thanh Hoa) ងែអាន (Nghe An) និងហាទិញ (Ha Tinh)។
 

ឆ្នាំ២០២០ ស្ថានីយ៍ឧតុនិយមជលសាស្រ្ត តំបន់ភាគខាងជើងនៃភូមិភាគកណ្តាល អនុវត្តព្យាករណ៍ប្រកាសប្រាប់ទាន់ពេលនូវព្យុះចំនួន១៤ សម្ពាធត្រូពិកចំនួន១ និងតំបន់សម្ពាធទាបចំនួន១ ក្នុងនោះមានព្យុះចំនួន៥ បានប៉ះពាល់ផ្ទាល់ដល់តំបន់ អាកាសធាតុត្រជាក់ចំនួន២៨លើក ក្នុងនោះមានអាកាសធាតុក្តៅហូតហែងទូទាំងតំបន់ចំនួន៥ ខ្យល់កាំបិតត្បូង ខ្យល់កួច ភ្លៀងទឹកកក់ចំនួន២៣  និងភ្លៀងធំទូទាំងតំបន់ចំនួន៧ កាត់បន្ថយការខូចខាតមនុស្សនិងទ្រព្យសម្បត្តិរដ្ឋ ប្រជាជន ក្នុងតំបន់។

និយាយដល់បញ្ហានេះ លោកទ្រីញ ឌឹកទ្រឿង (Trinh Duc Luong) ឱ្យដឹងថា ផ្សេងនឹងប្រព័ន្ធវាស់ស្ទង់ធម្មតា គុណប្រយោជន៍នៃការវាស់ស្ទង់រ៉ាដា គឺជាវាស់ស្ទង់រហ័ស។ ក្នុងពេលប៉ុន្មាននាទី អាចផ្តល់ព័ត៌មានអំពីពពក បាតុភូតអាកាសធាតុពាក់ព័ន្ធដល់ទូទាំងតំបន់រាប់រយគីឡូម៉ែត្រ និងបណ្តោយរាប់សិបគីឡូម៉ែត្រ។ ហេតុនេះ ដំណើរការរបស់រ៉ាដាអាកាសធាតុ មានតួនាទីគួរកត់សម្គាល់ សម្រាប់ការងារសង្កេតអាកាសធាតុទូទាំងតំបន់ តាមដានដំណើរចរន្តខ្យល់ខ្នាតល្មមដូចជា ព្យុះ សម្ពាធត្រូពិក ភ្លៀងធំ (បង្កទឹកជំនន់) ... ក្រៅពីនោះ ករណីចាំបាច់ រ៉ាដាអាកាសធាតុអាចបម្រើជូនការងារព្យាករណ៍បែបខ្លី នៅតាមមូលដ្ឋានជាក់ស្តែងនីមួយៗ ក្នុងភូមិសាស្រ្តចង្អៀតមួយ។ ពិសេសក្នុងការងារព្យាករណ៍ព្យុះ សម្ពាធត្រូពិក រ៉ាដាជាឧបករណ៍សំខាន់មួយក្នុងការកំណត់ផ្ចិតព្យុះ ទិស និងល្បឿនដំណើរនៃព្យុះ ពេលវានៅក្នុងតំបន់សកម្មភាពរបស់រ៉ាដា។

នៅម៉ោងនេះ “ព្រះនេត្រទិព្វ” ស្ថានីយ៍រ៉ាដាវិញ (Vinh) កំពុងត្រៀមទទួលសញ្ញានិង “ចាប់ជីពចរ” ព្យុះថ្មី កំពុងតែធ្វើដំណើរចូលមកសមុទ្រខាងកើត។ ទិន្នន័យដែលស្ថានីយ៍រ៉ាដាវិញ (Vinh) វាស់ស្ទង់ បានផ្ញើទៅកាន់អគ្គនាយកដ្ឋានឧតុនិយមជលសាស្រ្ត ដើម្បីចុះផ្សាយព័ត៌មានប្រកាសប្រាប់ កាត់បន្ថយការខូចខាត​ជូនប្រជាជន៕

 

អត្ថបទ៖ អៀននិញ រូបថត៖ ណាមង្វៀន អៀននិញ
ប្រែសម្រួល៖ រីកើង​

បណ្តាអត្ថបទបានផ្សាយ