03/02/2020 11:29 GMT+7 Email Print Like 0

ពីធីបូកសរុបការប្រឡង “ស្វែងយល់អំពីរយៈពេល ៩០ ឆ្នាំនៃប្រវត្តិសាស្រ្តបក្ស”


 ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN) 
 

នាយប់​ថ្ងៃទី ១ ខែកុម្ភះ នៅទីក្រុងហាណូយ​ គណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម​បាន​រៀបចំ​ពិធី​បិទ​ការ​ប្រឡង​  “ស្វែងយល់អំពីរយៈពេល ៩០ឆ្នាំ នៃប្រវត្តិសាស្រ្តដ៏រុង រឿងរបស់បក្សកុម្មុយនីស្តវៀតណាម” នៅលើ​គេហទំ​ព័រ​ VCNet។

ការប្រឡង​នេះត្រូវបានរៀបចំឡើងរៀងរាល់សប្តាហ៍ ពោលគឺក្នុងសប្តាហ៍នីមួយៗ នឹងមានសំនួរ​ដែល​មាន​ជំរើស​ជាច្រើន​ ដោយផ្តោតលើរបត់ប្រវត្តិសាស្ត្រ ទាក់ទងនឹងសមិទ្ធិផលសំខាន់ៗ របស់ប្រទេសជាតិ ក្រោម​ការដឹក​នាំរបស់​បក្ស​និងលោកប្រធាន ហូជីមិញ ក្នុងការតស៊ូដណ្តើមឯករាជ្យរបស់ប្រទេសជាតិកាលពីមុននេះ ក៏ដូចជា ​ក្នុងកិច្ចការពារមាតុភូមិនិងបុព្វហេតុផ្លាស់​ប្តូរនាសព្វថ្ងៃ។ ការប្រឡងនេះ បា​នទាក់​ទាញអ្នក​ចូល​រួម​ជាង​ ៣,២ លាននាក់ ក្នុងនោះមានអ្នកចូលរួមជាបេក្ខជនអន្តរជាតិជាច្រើនទៀតផង។
 
ថ្លែង​នៅក្នុងពិធីនេះលោក Nguyen Thanh Long អនុប្រធានគណៈកម្មាធិការឃោសនា អប់​រំមជ្ឈិម​បាន​អះអាង​ថា៖​ “ចំពោះមុខការអភិវឌ្ឍយ៉ាងខ្លាំងនៃបណ្តាញសង្គម ការប្រឡងនេះ បានចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការលើកកម្ពស់ការយល់ដឹង និងឬទ្ធានុភាពនយោបាយរបស់ក្រសួង បក្ខជននានា ជាពិសេស​យុវជន​​ជំនាន់​ក្រោយ ក្នុងការប្រើប្រាស់បណ្តាញសង្គម។ ម្យ៉ាងវិញទៀត ការប្រឡងនេះគឺជាសក្ខីភាព បញ្ជាក់ពី​ការ​​ប្រើប្រាស់សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេ​កវិទ្យា ដែលកំពុងបានរីកសាយ ភាយយ៉ាង​ទូលំទូលាយ។ លើកពី​នេះទៅទៀត​ បានរួមចំណែកការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស ការពារ​បក្ស​និង​ការពារ​ប្រទេស​​ជាតិ”។
 
គណៈ​ចាត់តាំងបានប្រគល់រង្វាន់ចំនួន ១៩៨ ក្នុង​នោះ រង្វាន់លេខ១មាន ១៨ រង្វាន់; លេខពីរ​​​មាន ៣៦ រង្វាន់; លេខ ៣ មាន ៥៤ រង្វាន់ និងរង្វាន់លើកទឹកចិត្តមានចំនួន ៩០ រង្វាន់ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ