20/07/2019 09:45 GMT+7 Email Print Like 0

ពិព័រណ៍ “លោកប្រធាន Souphanouvong -មិត្តភក្តិដ៏ស្និទ្ធិស្នាលរបស់ប្រជាជនវៀតណាម“


 ពិព័រណ៍ “លោកប្រធាន Souphanouvong -មិត្តភក្តិដ៏ស្និទ្ធិស្នាលរបស់ប្រជាជនវៀតណាម“(រូបថត៖ vnanet.vn)
 

 ពិព័រណ៍នេះមានផ្នែកចំនួន ៣ គឺការសិក្សារៀនសូត្រ និងធ្វើការងារនៅវៀតណាម  - ការចាប់​ផ្តើម​ចំណង​មិត្តភាព​ដ៏​ស្មោះសរ​  (១៩២០ - ១៩៤​៥) និងប្រគៀកស្មាគ្នាដើម្បីបុព្វហេតុបដិ​វត្តន៍វៀតណាម​ឡាវ - រឹត​បន្តឹង​ចំណង​មិត្ត​ភាព(១៩៤៥ - ១៩៩៥) និងចំណង មិត្តភាពពិសេស​វៀតណាម - ឡាវ ស្រស់បំព្រងជានិច្ច។
 
​ក្នុងឱកាស​រំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកប្រធាន Souphanouvong (ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ១៩០៩ -​ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩)។ សារមន្ទីហូជីមិញបាមរួមសហការជាមួយ សារៈមន្ទីរ Kaysone Phomvihane រៀបចំពិព័រណ៍ "លោកប្រធាន Souphanouvong -មិត្តភក្តិដ៏ស្និត ស្នាលរបស់ប្រជាជនវៀតណាម"។ ពិព័រណ៍​នេះ​បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ខែកក្កដា ដល់ពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៩។

ពិព័រណ៍​នេះបា​នតាំងបង្ហាញនូវរូបថតចំនួន ១០០ សន្លឹក ឯកសារ និងវត្ថុ​តាង ដោយឧទ្ទេសនាម​ដល់​មហា​ជន​​អំពីសញ្ញាសម្គាល់នៃចំណងមិត្តភាពដ៏ជ្រាលជ្រៅដែ​លលោកប្រធាន Souphanouvong បាន​បន្សល់​ទុក​នៅលើ​ទឹកដីវៀតណាម។ តាមនោះបានបង្ហាញនូវចំណងមិត្តភាពដ៏យូរអង្វែង និងរឹងមាំ​រវាង​ប្រជា​ជន​នៃ​ប្រទេស​ទាំងពីរវៀតណាម និងឡាវ។ ពិព័រណ៍នេះមានផ្នែកចំនួន ៣ គឺការសិក្សារៀនសូត្រ និងធ្វើការ​ងារ​នៅវៀត​ណាម  - ការចាប់ផ្តើមចំណងមិត្តភាពដ៏ស្មោះសរ  (១៩២០ - ១៩៤៥) និងប្រគៀក​ស្មាគ្នាដើម្បី​បុព្វហេតុ​បដិវត្តន៍​វៀត​ណាម​ឡាវ - រឹតបន្តឹងចំណងមិត្តភាព(១៩៤៥ - ​១៩៩៥) និងចំណង មិត្តភាពពិសេ​សវៀតណាម -​ ឡាវ​ ស្រស់បំព្រ​ង​ជានិច្ច៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ