23/11/2019 15:48 GMT+7 Email Print Like 0

ពិព័រណ៍រូបថតស្ដីពីជនរងគ្រោះដោយសង្គ្រាមនៅជប៉ុននិងវៀតណាម

ពិព័រណ៍នេះបានតាំងបង្ហាញនូវរូបថតគូល័រ រូបថតសខ្មៅប្រមាណ ៥០​ ផ្ទាំងនិងឯកសារមួយចំនួនដែលឆ្លុះបញ្ចាំង​ពី​ការខូចខាតយ៉ាងធ្ងន់ធ្ងរនិងផលវិបាកយូរអង្វែងដែលជនរងគ្រោះដោយសង្គ្រាម នៅវៀតណាមនិងជប៉ុនត្រូវទ្រាំទ្រ។

ពិព័រណ៍ទាក់ទាញការចូលរួមទស្សនារបស់មនុស្សជាច្រើន (រូបថត៖ TTXVN)

នាថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមរួមជាមួយគណៈកម្មាធិការសន្តិភាព​​វៀតណាម សមាគមន៍ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ក្រុមប្រឹក្សាជប៉ុនប្រឆាំងនឹងគ្រាប់បែកអាតូមិចនិងអ៊ីដ្រូសែន (Gensuikyo) និងសារមន្ទីរសំណល់សង្គ្រាមបានប្រារព្ធធ្វើឡើងពិព័រណ៍ “រូបថតស្ដីពីជនរងគ្រោះដោយសង្គ្រាមនៅជប៉ុននិងវៀតណាម”។

ពិព័រណ៍នេះបានតាំងបង្ហាញនូវរូបថតគូល័រ រូបថតសខ្មៅប្រមាណ៥០ផ្ទាំង និងឯកសារមួយចំនួនដែលឆ្លុះបញ្ចាំង​ពីការខូចខាតយ៉ាងធ្ងន់ធ្ងរនិងផលវិបាកយូរអង្វែងដែលជនរងគ្រោះដោយសង្គ្រាម នៅវៀតណាមនិងជប៉ុនត្រូវទ្រាំទ្រ។ ពិព័រណ៍នេះបានបង្ហាញអោយឃើញយ៉ាងច្បាស់នូវឧក្រិដ្ឋកម្មដែលសង្គ្រាមបានបង្កឡើងចំពោះមនុស្សស្លូតត្រង់នៅវៀតណាមនិងជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ