07/10/2019 10:24 GMT+7 Email Print Like 0

ពិធីអបអរសាទរខួបលើកទី ១១០ នៃការបង្កើតខេត្ត Lai Chau


 សមាជិកការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong បានតាងនាមបក្សនិងរដ្ឋ ប្រគល់គ្រឿងឥស្សរិយយសដល់បក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជនជាតិនៅខេត្ត Lai Chau
 

នា​យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅទីលានប្រ ជាជនខេត្ត Lai Chau នៃទីក្រុង Lai Chau បាន​ប្រារព្ធ​ពិធី​អប​អរ​សាទរ​ខួបលើកទី ១១០ ឆ្នាំនៃការបង្កើតខេត្ត (១៩០៩-២០១៩) និងរយៈពេល ៧០ ឆ្នាំនៃការ​បង្កើត​គណៈ​កម្មាធិការ​បក្ស​ខេត្ត (១៩៤៩-២០១៩) រួមទាំងទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ផងដែរ។
 
អញ្ជើញថ្លែង​ក្នុងពិធី  តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ សមាជិកការិយាល័យនយោ បាយនិងជា​សមាជិក​អចិន្ត្រៃយ៍​នៃគណៈ​កម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong  បានអបអរសាទរ​និង​កោត​សរសើរ​ចំពោះ​សមិទ្ធិផលដែលបក្ស ភាគនិងប្រជាជននៃបណ្តាជនជាតិភាគតិចនៅខេត្ត Lai Chau ទទួលបាន​នា​ពេល​កន្លង​​មក។
 
នាពេលខាង​មុខ លោក Tran Quoc Vuong បានស្នើអោយខេត្ត គួរតែបន្ត​លើក​កម្ពស់​គុណ​សម្បត្តិ​សក្តានុពល​របស់​ខ្លួន ទាក់ទាញរាល់ប្រភពធនធាន អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ដោយផ្សារ​ភ្ជាប់​ជាមួ​យ​កិច្ច​ការពារ​បរិស្ថាន​ បង្ការនិងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ  ជាពិសេសផ្តោត​សំខាន់​លើការ​អភិវឌ្ឍផលិត​កម្ម​កសិកម្ម​ ក៏ដូចជាអនុវត្តបានយ៉ាងល្អ នូវគោលនយោបាយសន្តិសុខសង្គម និងធ្វើឱ្យប្រសើរ​ឡើងនូវ​ជីវភាព​ទាំង​ខាង​សម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជនជនជាតិភាគតិចនៅក្នុងខេត្ត ជាពិសេសនៅ​តំបន់​ដាច់​ស្រយាល​ តំបន់ព្រំដែននិងតំបន់សម្រាប់តាំងទីលំនៅថ្មី ជាដើម។
 
ម្យ៉ាង​វិញទៀត ត្រូវអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយផ្សាភ្ជាប់នឹងការធានាការពារជាតិនិងសន្តិសុខ រក្សា​ស្ថេរភាព​នយោបាយ​ក្នុង​គ្រប់ស្ថានការណ៍  ការពារឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដី ភ្ជាប់នឹងការកសាង​ព្រំដែន​សន្តិភាព​ មិត្តភាពនិងកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងស្ថេរភាព។
 
ក្នុងឱកាសនេះ ​ លោក Tran Quoc Vuong បានតាងនាម​ថ្នាក់​ដឹក​នាំបក្ស​និង​រដ្ឋ​អញ្ជើញ​ប្រគល់​គ្រឿង​ឥស្សរិយយស​ឯករាជ្យ​ថ្នាក់ទីមួយ ជូនបក្សភាគ អាជ្ញាធរនិងប្រជា​ជនបណ្តាជន​ជាតិនៅខេត្ត La​i Chau ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ