• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវ​បាន​អង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធី រំលឹកខួបលើកទី ១០ ឆ្នាំ ដែលមជ្ឈមណ្ឌល ព្រះរាជវាំង Thang Long ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

ទិដ្ឋភាពនេះពិធី រំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក (រូបថត៖ TTXVN)


នៅក្នុងពិធីរំលឹកខួបនេះ តំណាងនានាបានធ្វើការអុជធូប ទស្សនាការសម្ដែងទូងស្គរនិងវីរកថា ដែលបានបង្ហាញអំពីព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រក្នុងឆ្នាំ ១០១០ នៅពេលព្រះមហាក្សត្រ Ly Cong Uan បានបំលាស់ទីរាជធានី Hoa Lu មកកាន់រាជធានី Thang Long បង្កើតរាជវង្ស Ly។ ព្រះរាជ្យវាំងត្រូវបានកសាងឡើងតាំង ពីដំណាក់កាលនេះ ហើយសម្រចជាស្ថាពរក្នុងឆ្នាំ ១០១១។ សូមបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១០ គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកចំណុះអង្គការយូណេស្កូបានអនុម័តលើសេចក្តីសម្រេចទទួលស្គាល់ មជ្ឈមណ្ឌលព្រះរាជវាំង Thang Long ជាបេតិកភណ្ឌវប្បធម៌ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top