
ទិដ្ឋភាពនៃពិធី
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សមាគមកាកបាទក្រហម វៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី៦០ នៃទិវាចូលរួមចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ (ទី៤ ខែវិច្ឆិកា ឆ្នាំ១៩៥៧ - ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧) និងរំលឹកខួបលើកទី ៧១នៃទិវាបង្កើតសមាគមកាកបាទក្រហមវៀតណាម ថ្ងៃទី២៣ ខែវិច្ឆិកា។
អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានទទួលស្គាល់និងជូនពរ ចំពោះរាល់សមិទ្ធិដែលសមាគមកាកបាទក្រហម វៀតណាមនិងអ្នកប្រកបការងារ មនុស្សធម៌លើទូទាំងប្រទេសទទួលបាន។ លោក Vu Duc Dam បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ សមាគមកាកបាទក្រហមវៀតណាម បានក្លាយទៅជារូបភាព ជិតស្និទ្ធហើយអ្នកស្ម័គ្រចិត្តកាកបាទក្រហម ក៏បានក្លាយទៅជារូបភាពគួរឲ្យរាប់អានដែរ។ មិនត្រឹមតែជាសកម្មភាពមនុស្សធម៌ ជួយទាំងខាងសំភារៈនិងស្មារតីផ្ទាល់សម្រាប់ អ្នកត្រូវការប៉ុណ្ណោះទេ សមាគមកាកបាទក្រហមវៀតណាម ថែមទាំងរួមជាមួយអ្នក ស្មគ្រចិត្តក៏មានកាតព្វកិច្ចផ្សព្វ ផ្សាយនិងរីកសាយភាយស្មារតីមនុស្សធម៌ តម្លៃរបស់ មនុស្សធម៌ទៅដល់សង្គមទាំងមូលទៀតផង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម