04/02/2020 12:49 GMT+7 Email Print Like 0

ពិធីមីទ្ទិញដ៏មហាឡារិកអបអរសាទរខួបលើកទី៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថានៅពិធីមីទ្ទិញ (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋ​សភា​ ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការ មជ្ឈឹមរណសិរ្ស​មាតុភូមិ​វៀត​ណាម និង​ទីក្រុង​ហាណូយ​បាន​រៀបចំ​ពិធី​មីទ្ទិញ​យ៉ាងមហាឡារិកអបអរសាទរខួបលើកទី៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣កុម្ភៈឆ្នាំ១៩៣០-ថ្ងៃ​ទី៣កុម្ភៈឆ្នាំ២០២០)។ 

អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធាន​រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ជនបដិវត្តន៍​ជើង​ចាស់​តំណាង បក្ខជន បញ្ញាវ័ន្ត ព្រមទាំងឯកអគ្គរដ្ឋទូត ភារធារីនិងតំណាងអង្គការអន្តរ ជាតិប្រចាំទី​ក្រុង​ហាណូយ​យ៉ាង​ច្រើនកុះករបានអញ្ជើញចូលរួមពិធីមីទ្ទិញនេះ។
 
អញ្ជើញថ្លែង​សុន្ទរកថានៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ វៀត ណាមលោក Nguyen Phu Trong បានសង្កត់​ធ្ងន់ថា នាថ្ងៃទី៣កុម្ភៈឆ្នាំ ១៩៣០ សន្និបាតបង្រួបបង្រួមបណ្ដាអង្គការកុម្មុយនិស្តបានប្រព្រឹត្តទៅ នៅឧបទ្វីប ​Kowloon នៅហុងកុង (ចិន) បានសម្រេចបង្រួបបង្រួមបណ្ដាអង្គ ការកុម្មុយនិស្ត​នៅវៀត​ណាម​ក្លាយ​ទៅ​ជាបក្សតែមួយគត់ហើយយកឈ្មោះថាបក្សកុម្មុយនិស្តវៀតណាម។ នោះគឺជារបត់ដ៏សំខាន់ពិសេស។ លោក ​Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖
 
“នេះជា​របត់ដ៏សំខាន់មហិមារក្នុងប្រវត្តិសាស្ត្រ ដែលបានបញ្ចប់វិបត្តិ ក្នុង​រយៈ​ពេល​វែង​មួយ​អំពីការ​ចាត់​តាំង​និងមាគ៌ារ​បស់បដិវត្តន៍វៀតណាម។ ការបង្កើតឡើងបក្សកុម្មុយ​និស្ត​វៀត​ណាម​គឺជា​សមិទ្ធផល​នៃការ​គួបផ្សំ​រវាង​លទ្ធិម៉ាក្ស​-លេនីនជាមួយនឹងចលនារកម្មករនិងចលនាស្នេហាជាតិ ព្រម ទាំងបង្ហាញអោយឃើញថា វណ្ណៈកម្មករវៀត​ណាមបានធំដឹងក្ដី ហើយមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំបដិវត្តន៍ផងដែរ”។
 
ក្នុងដំណើរ​ការអភិវឌ្ឍ បក្សបានដឹកនាំការតស៊ូរំដោះប្រជាជាតិវៀត ណាម វាយឲ្យបរាជ័យ​គ្រប់​ឧបាយ​កល​ឈ្លាន​ពាន​របស់ខ្មាំងសត្រូវ បង្កើត ឡើងយុទ្ធជ័យដ៏ត្រចេះត្រចង់ ជាពិសេសគឺបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ដែលបាន​បង្កើតឡើងប្រទេសវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ឆ្នាំ១៩៥៤ និង​ការរំដោះភាគខាង ត្បូង ឯកភាពប្រទេសជាតិនាថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥។
 
ក្នុង​បុព្វហេតុកសាងប្រទេសជាតិ បក្សបានផ្លាស់ប្ដូរថ្មីមនសិការ ទ្រឹស្តី ស្ដីពីលទ្ធិសង្គមនិយម ដើម្បី​បង្កើត​ឡើង​គោល​មាគ៌ាផ្លាស់​ប្ដូរថ្មីប្រទេស ជាតិ។ ក្រោយរយៈពេលជិត៣៥ឆ្នាំដំណើរការគោលមាគ៌ាផ្លាស់ប្ដូរថ្មីនេះ ពីប្រទេសក្រីក្រ​មួយ ដែលមានមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស សេដ្ឋកិច្ចសង្គមហួសសម័យមួយ វៀតណាម​បាន​ក្លាយទៅជាប្រទេសកំពុង អភិវឌ្ឍ ដែលមាននយោបាយ សង្គមស្ថិរភាព ឯករាជ្យ អធិបតេយ្យ​ភាព​ដ៏ រឹងមាំ ហើយឋានៈនិងកិត្យានុភាពលើឆាកអន្តរជាតិកាន់តែកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។ អគ្គលេខាបក្ស​ ប្រធានរដ្ឋលោក Nguyen Phu Trong បាន លើកច្បាស់ថា៖
 
“ស្ថានភាពជាក់​ស្ដែងដ៏រស់រវើកនៃបដិវត្តន៍វៀតណាមក្នុងអំឡុងពេល ៩០ឆ្នាំកន្លងទៅបានសរអោយឃើញថា ការដឹក​នាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់បក្សគឺជាកត្តា​សំខាន់​ជួរមុខ​ក្នុង​ជ័យ​ជំនះ​ទាំង​អស់​របស់​បដិវត្តន៍​វៀត​ណាម​។ ការពិតនោះក៏បានអះអាងដែរថា នៅវៀតណាម គ្មានកម្លាំង នយោ បាយផ្សេងណាមួយ ក្រៅ​ពី​បក្សកុម្មុយនិស្ត​វៀតណាម ដែលមាន ឫទ្ធានុភាព បញ្ញា បទពិសោធន៍ កិត្យានុភាពនិងសមត្ថភាពដ៏គ្រប់គ្រាន់ ដើម្បីដឹកនាំ​ប្រទេសជាតិជំនះពុះពារលើការលំបាក សាកល្បងទាំងអស់ នាំបដិវត្តន៍របស់​ប្រជាជាតិ​ឆ្ពោះទៅ​រកជ័យ​ជំនះ​មួយទៅជ័យជំនះមួយនោះឡើយ”។
 
ចំពោះការ​ងារកសាង ពង្រឹងបក្សនាបច្ចុប្បន្ន លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ “ត្រូវបន្តពង្រី​ក​ប្រពៃណីដ៏ល្អប្រសើរ រក្សារឹងមាំហើយបង្កើនចរិយា សម្បត្តិបដិវត្តន៍​និង​លក្ខណៈ​ដើរជួរ​មុខ​របស់​បក្ស​ កសាងបក្សអោយរឹងមាំ ស្អាតស្អំយ៉ាងពិតប្រាកដ បង្កើនទំនាក់ទំនងដូចសាច់ឈាមរវាងបក្សជាមួយ ប្រជាជន​។ ប្រសិនបើបក្សមានគោលមាគ៌ាដ៏ត្រឹមត្រូវ មានការចាត់តាំងដ៏ ស្អិតរមួត មានជួរកម្មាភិបាល បក្ខជន​ដ៏ឆ្នើម សុចរិត ស្មោះត្រង់ ផ្សាភ្ជាប់ នឹងប្រជាជន ត្រូវបានប្រជាជនគាំទ្រនោះ គឺបក្សនោះមាន​កម្លាំង​ធំធេង​ ដែលគ្មានអ្វីអាចប្រៀបធៀបបានឡើយ ហើយគ្មានអានុភាពណាមួយអាច រារាំងក្នុង​កំណាត់​ផ្លូវដឹក​នាំប្រជាជាតិ​បោះជំហានទៅមុខបានឡើយ”។
 
បញ្ចប់​សុន្ទរកថារបស់ខ្លួន លោក Nguyen Phu Trong បានសម្ដែងនូវ ជំនឿជាក់ថា បក្សកុម្មុយនិស្ត​វៀត​ណាម​នឹង​សម្រេច​យ៉ាងល្អប្រពៃនូវភារកិច្ច របស់ខ្លួន ដោយរួមជាមួយកងទ័ពទាំងមូល ប្រជាជនទាំងមូលខិតខំប្រឹង ប្រែងកសាង​ប្រទេសវៀតណាមប្រកបដោយសុខសន្តិភាព ឯកភាព ប្រជា ធិបតេយ្យ សម្បូររុងរឿង និង​ឆ្ពោះ​ទៅ​​លទ្ធិសង្គមនិយមយ៉ាងរឹងមាំ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ