• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីមិទ្ទីញរំលឹកខួបលើកទី២៥នៃទំនាក់ទំនងដៃគូឥណ្ឌា-អាស៊ាន


 តំណាងចូលរួមសន្និសីទតុមូល (រូបថតៈ Huy Bình/Vietnam+) 

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទ Habitat នៅរដ្ឋធានី New Delhi បាន ប្រព្រឹត្ត​ទៅពិធី​មិទ្ទីញរំលឹក​ខួបលើកទី២៥នៃ​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា- អាស៊ាន។ ក្នុងបទសន្ទរ​កថារបស់ខ្លួន រដ្ឋមន្ត្រីការ​បរទេសឥណ្ឌា លោក Sushma Swaraj បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ​បានប្រកាសនូវគោលនយោបាយសកម្មភាពខាងកើត និងយកតំបន់អាស៊ីអាគ្នេយ៍ ជាគោលសម្រាប់​គោលនយោបាយនេះ។ គោលនយោ​បាយសកម្មភាពខាងកើត គឺសំដៅ​បង្កើន​វត្តមាន​របស់​ឥណ្ឌា ក្នុងតំបន់អាស៊ាន ជាងនេះទៅទៀ​ត គឺទាំងក្នុង​តំ​បន់ អាស៊ី- ប៉ាស៊ីហ្វិកតែម្តង។ រដ្ឋម​ន្ត្រីកា​របរទេស​ឥណ្ឌាបាន​ចាត់ទុក​ថា ទំនាក់ទំនង​ ដៃគូយុទ្ធសាស្ត្រ​រវាង​ឥណ្ឌានិងអាស៊ាន បានរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​និង​ស្ថិរភាព​ ក្នុងតំបន់ ព្រមទាំងស​ម្តែងក្តីសង្ឈឹម បន្តកិច្ចសហប្រតិបត្តិកា​រជាមួយ​អាស៊ានលើ បណ្តាវេទិកា​តំបន់និង​អន្តរជាតិ​ កំណត់រចនាសម្ព័ន្ធសេ​ដ្ឋកិច្ចនិងសន្តិសុ​ខក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។

​មុននោះ ក្នុងថ្ងៃដដែលក៏បានប្រព្រឹត្តទៅ​សិក្ខាសាលាតុមូល រំលឹកខួប​លើកទី​២៥ទិវាបង្កើត​ទំនាក់​ទំនង​ដៃគូ​អាស៊ាន​-ឥណ្ឌា​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top