• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រកាសលទ្ធផលនៃឆ្នាំអាស៊ាន២០២០៖ សាមគ្គីភាពជាកូនសោរនាំទៅជោគជ័យរបស់អាស៊ាន


នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីប្រកាស។ (រូបថត៖ baoquocte.vn) 
 

នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ប្រទេសសមាជិកអាស៊ានទាំងឡាយ ហើយបានបង្ហាញពីការគាំទ្រនិងកិច្ចសហប្រតិបត្តិការ របស់ដៃគូនិងអង្គការអន្តរជាតិនានាចំពោះប្រទេស វៀតណាម។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំ ពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី១២ វិច្ឆិកា បានប្រព្រឹត្តទៅនូវពិធីប្រកាសរបាយ ការណ៍ត្រួតពិនិត្យ ពាក់កណ្ដាលអាណត្តិទៅលើផែនការមេស្ដីពីចក្ខុវិស័យ អាស៊ានឆ្នាំ២០២៥ ក្របខ័ណ្ឌស្ដារឡើងវិញជាទូទៅរបស់អាស៊ាន ហើយ បង្កើតឃ្លាំងទុកបម្រុងសំភារៈបរិក្ខារពេទ្យបន្ទាន់របស់អាស៊ាន។ នេះជា លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ប្រទេសសមាជិកអាស៊ានទាំងឡាយ ហើយបានបង្ហាញពីការគាំទ្រនិងកិច្ចសហប្រតិបត្តិការ របស់ដៃគូនិងអង្គការអន្តរជាតិនានាចំពោះប្រទេសវៀតណាម។

របាយការណ៍ត្រួតពិនិត្យពាក់កណ្ដាលអាណត្តិទៅលើការអនុវត្តផែនការមេស្ដីពីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ត្រូវបានបង្ហាញនៅលើ សសរស្តម្ភទាំង៣គឺ៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម។ របាយការណ៍នេះជាលទ្ធផលដ៏សំខាន់ដែលរួមចំណែកកំណត់ទិសដៅសម្រាប់ការកសាងសហគមន៍រហូតដល់ឆ្នាំ២០២៥នៅលើសសរស្តម្ភទាំង៣។

ក្របខ័ណ្ឌស្ដារឡើងវិញជាទូទៅរបស់អាស៊ាននិងផែនការដំណើរការបានផ្ដោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចអាស៊ានឡើងវិញតាមដំណាក់កាលស្នូលចំនួន៣នោះគឺ៖ បើកទ្វារឡើងវិញ ស្ដារឡើងវិញ និងបង្កើនសមត្ថភាពខ្លួនឯង។

ចំណែកការបង្កើតឃ្លាំងទុកបម្រុង សំភារៈបរិក្ខារពេទ្យអាស៊ានគឺសំដៅបង្កើនភាពត្រៀមខ្លួនជាស្រេចរបស់អាស៊ានក្នុងការឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈជាបន្ទាន់ និងករណីកើតមានជម្ងឺរាតត្បាត។ អញ្ជើញថ្លែង នៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន អះអាងថា៖

“តាមរយៈការប្រកាសសមិទ្ធផលមួយចំណែកដែលអាស៊ានសម្រេច បាននោះ ខ្ញុំសូមគូសបញ្ជាក់ថា សាមគ្គីភាពគឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហ ប្រតិបត្តិការ ជាកូនសោរនាំទៅជោគជ័យរបស់អាស៊ាន។ រាល់សមិទ្ធផល ដែលយើងសម្រេចបាននាពេលកន្លងមក ពិតជាធំធេងនិងសម្បូរបែប។ ខ្ញុំ សូមតាងនាមថ្នាក់ដឹកនាំនៃប្រទេសអាស៊ាននានា កោតសរសើរកិច្ចខិតខំ ប្រឹងប្រែងរបស់សហគមន៍ទាំងមូលក្នុងលទ្ធផលសំខាន់ៗនាសព្វថ្ងៃ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top