15/05/2019 10:45 GMT+7 Email Print Like 0

ពិធីបើកសប្តាហ៍ជាតិស្តីពីការបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយនៅឆ្នាំ ២០១៩៖ ការកាត់​បន្ថយហានិភ័យនៃគ្រោះមហន្តរាយ​ត្រូវចាប់​ផ្តើមពី​សហគមន៍​តទៅ​


ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញថ្លែងក្នុងពិធី 
 

 នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៩ នៅខេត្ត Hai Phong (ភាគខាងជើងវៀតណាម) ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ បានប្រារព្ធ​ពិធីបើក​សប្តាហ៍​ជាតិស្តីពី​ការ​បង្ការ​និង​ទប់ស្កាត់​គ្រោះ​មហន្ត​រាយ​ឆ្នាំ ​ ២០១៩ ក្រោមប្រ ​ធានបទ “កាត់បន្ថយគ្រោះមហន្តរាយដែលត្រូវចាប់ផ្តើម ពីសហគមន៍តទៅ”។ នេះ​គឺជា​ឆ្នាំដំបូ​ង ដែលវៀត ​ណាមបានអ​នុវត្តសប្តាហ៍ជាតិសម្រាប់ការបង្ការ​ និ​ងទប់ទល់ជាមួយ​គ្រោះមហន្ត​រាយធម្ម​ជាតិ​ផង​ដែ​រ​។
​ 
អញ្ជើញថ្លែងមតិនៅក្នុងពិធីមិទ្ទីង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជាប្រធាន គណៈដឹកនាំមជ្ឈិម ទទួល​បន្ទុក​ការប​ង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះការ​បង្ការនិង​ទប់ទល់ជាមួយ​គ្រោះមហន្ត​រាយ​ដែល​តែង​តែទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាប្រចាំ​និង​ត្រូវ​បាន​ចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ជាពិសេសជាការចូលរួម​ដោយមាន​ការទទួលខុ​សត្រូវ​របស់​ប្រជាជន​ផង​ដែរ។ ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានស្នើដល់ក្រសួង ស្ថាប័ននិង​មូលដ្ឋាន​នានាអនុវ​ត្ត​នូវសកម្មភាពជាក់ស្តែងដើម្បីបង្ការ និងទល់ ទល់ជាមួយគ្រោះមហន្តរា​យ​ធម្មជាតិ​ក្នុងរដូវ​ព្យុះនាឆ្នាំ​នេះ។​
 
លោក Trinh Dinh Dung អញ្ជើញមានប្រសាសន៍ថា៖ “ជាដំបូង ចាំបាច់ត្រូវបន្តកែលំអរបៀបរបប និងគោល​នយោបា​យដែលពាក់ព័ន្ធនឹងការបង្ការនិងទប់ទល់គ្រោះមហន្តរាយ ការឆ្លើយតបទៅ​នឹងឧ​បទ្ទ​វហេតុ​និង​ការស្វែង​រកជួយសង្គ្រោះផង ដែរ។ ពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋ អំពីការបង្ការនិង​ទប់ទល់​ជាមួ​យ​គ្រោះមហន្ត​រាយធម្ម​ជាតិ។  ទន្ទឹមជាមួយគ្នានោះ បង្កើនលទ្ធភាពទប់ទល់នៃ​មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ​ជួសជុល ពង្រឹងនិង​លើកក​ម្ពស់​ប្រព័ន្ធទំនប់ទឹកទន្លេ អាងស្តុកទឹក មណ្ឌលទូកនាវាចូលចតគេចពីព្យុះ ដើម្បី​បំពេញ​តាម​តម្រូវការ​បង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិផងដែរ”។
 
លោក​ឧបនាយករដ្ឋមន្រ្តីក៏បានស្នើដល់អង្គការអន្តរជាតិ អង្គភាពអាជីវកម្ម រួមទាំងវិស័យឯកជន និង​សប្បុរ​សជ​ន ​បន្តការ​គាំទ្រ ជួយឧបត្ថម្ភនិងរួមដំណើរជាមួយរដ្ឋាភិ បា​លនិង​ប្រជាជន​វៀត​ណាម​ក្នុង​បុព្វហេតុ​បង្ការ​និង​ទប់​ទល់​​ជាមួយគ្រោះមហន្តរាយធម្ម​ជាតិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ