10/10/2019 11:38 GMT+7 Email Print Like 0

ពិធីបើកកិច្ចប្រជុំអគ្គនាយកគយលើកទី ១៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុបនៅវៀតណាម

​កិច្ចប្រជុំអគ្គនាយកគយ ASEM ១៣  ជាព្រឹត្តិការណ៍ស្ថិតក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM)​ បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី ៩ ខែតុលានៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀត ណាម)។
 
កិច្ច​ប្រជុំនេះមានទ្រង់ទ្រាយធំ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៥៣ ដែលជា អគ្គនាយក​ឬ​ឧត្តម​ស្នង​ការ​នៃ​ទីភ្នាក់ងារគយរបស់ប្រទេសសមាជិក ASEM, អគ្គលេ ខាធិការអង្គការគយពិភពលោក, សហភាព​អឺរ៉ុប​និង​តំណាង​ស្ថានទូតនៃប្រទេសជាសមាជិក ASEM ប្រចាំនៅវៀតណាម។ វេទិកា ASEM ផ្តោតការពិភាក្សា​លើ​សស​រស្តម្ភសំខា​ន់ៗចំនួន ៣ រួមមាន៖ នយោបាយ សន្តិសុខ-សេដ្ឋកិច្ច វប្បធម៌ សង្គម​និង​កិច្ច​សហប្រតិ​បត្តិការ​គយ​ ដែលមានអាទិភាពចម្បងជាការបំពេញបន្ថែមនិងបង្កើនការអនុវត្តប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅ​អង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)។
 
ក្នុងស្មារតី​លើកកម្ពស់និងបង្កើនទំនាក់ទំនងកិច្ចការបរទេសពហុភាគីនោះ ការដែលអង្គភាព​នៃនាយកដ្ឋាន​គយ​វៀត​ណាម ធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំសន្និសីទអគ្គនាយក គយ ASEM បានអះអាង​នូវគំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​រួមចំ​ណែកដល់ការតំរង់ទិសនៃសកម្មភាពសហប្រតិបត្តិការគយអាស៊ី-អឺរ៉ុប។ ដោយហេតុនេះ រួមចំណែក​ក្នុង​ការ​បង្កើត​ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យគយក្នុងបរិបទបដិវត្តឧស្សាហកម្មទី ៤ កំពុងប្រព្រឹត្ត​ទៅយ៉ាង​ខ្លាំងក្លា៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ