អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trongរួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹមចូលរួមក្នុងពិធីបុណ្យ
(រូបថតៈ Vu Duy))
នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ចំនឹងថ្ងៃទី១០ខែមាឃឆ្នាំវកអដ្ឋស័ក ពិធីបុណ្យរំលឹកវិញ្ញាណក័្ខន្ធស្តេច Hung បានប្រារព្ធឡើងដ៏ឱឡារិកនៅវិហារ Kinh Thien ចំណុះ មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសវិហារ Hung ខេត្ត Phu Tho ភាគខាងជើងវៀតណាម។ អញ្ជើញចូលរួមក្នុងពិធីនេះមាន អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងប្រជាជនទូទាំងប្រទេសជាច្រើកុះករ។ ក្នុងបរិយាកាសនោះ លោក Nguyen Phu Trong និងថ្នាក់ដឹកនាំទាំងអស់ បានអុជធូបថ្វាយផ្កា រំលឹក គុណូបការៈរបស់បណ្តាស្តេច Hung ដែលបានបង្កើតប្រទេសជាតិ និងបួងសួង សូមឲ្យប្រជាជនសម្បូរសប្បាយ ប្រទេសជាតិសុខសាន្តត្រាន។ ក្នុងថ្ងៃនេះដែរ តំបន់ជាច្រើនទូទាំងប្រទេសក៏បានរៀបចំយ៉ាងឱឡារិក ពិធីបុណ្យរំលឹកវិញ្ញាក័្ខន្ធស្តេច Hung ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម