ព័ត៌មាន

ពិធីបុណ្យរំលឹកវិញ្ញាក័្ខន្ធស្តេចHung ឆ្នាំវកអដ្ឋស័កបានប្រារព្ធឡើងដ៏ឱឡារិក


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trongរួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹមចូលរួមក្នុងពិធីបុណ្យ
(រូបថតៈ Vu Duy))

នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៦ ចំនឹងថ្ងៃទី១០ខែមាឃឆ្នាំវកអដ្ឋស័ក ពិធីបុណ្យ​រំលឹកវិញ្ញាណក័្ខន្ធស្តេច Hung បានប្រារព្ធឡើងដ៏​ឱឡារិក​នៅវិហារ Kinh Thien ចំណុះ មណ្ឌលកេរ្តិ៍​ដំណែល​ប្រវត្តិ​សាស្ត្រ​ជាតិ​ពិសេស​វិហារ​ Hung ខេត្ត Phu Tho ភាគខាង​ជើងវៀតណាម។ អញ្ជើញចូលរួមក្នុងពិធីនេះមាន​ អគ្គលេខាបក្ស កុម្មុយនិស្តវៀត​ណាម លោក Nguyen Phu Trong រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិង​ប្រជា​ជន​ទូទាំង​ប្រទេស​ជាច្រើកុះ​ករ។ ក្នុងបរិយាកាសនោះ លោក Nguyen Phu Trong និងថ្នាក់ដឹកនាំ​ទាំងអស់ បាន​អុជ​ធូប​ថ្វាយ​ផ្កា រំលឹក គុណូបការៈរបស់បណ្តា​ស្តេច Hung ដែលបានបង្កើតប្រទេសជាតិ និងបួងសួង សូម​ឲ្យប្រ​ជាជន​សម្បូរ​សប្បាយ​ ប្រទេសជាតិ​សុខសាន្តត្រាន។​ ក្នុងថ្ងៃនេះដែរ  តំបន់​ជាច្រើន​ទូទាំង​ប្រទេស​ក៏បាន​រៀប​ចំ​យ៉ាងឱឡារិក ពិធីបុណ្យរំលឹកវិញ្ញាក័្ខន្ធស្តេច Hung ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top