26/03/2021 15:47 GMT+7 Email Print Like 0

ពិធីបិទសម័យប្រជុំជាប្រចាំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

នាថ្ងៃទី ២៤ ខែមីនា នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ  បានបិទបញ្ចប់សម័យប្រជុំលើកទី ៤៦។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh  (រូបថត៖ TTXVN)



ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្តវិវត្តន៍យ៉ាងស្មុគស្មាញក្នុងតំបន់និងជុំវិញពិភពលោក សម័យប្រជុំនានានៅតែបន្តប្រារព្វធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងជួបជុំគ្នាដោយផ្ទាល់នៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិ។ សម័យប្រជុំបានអនុម័ត លើសេចក្តីសម្រេចចិត្តចំនួន ៣០ ដែលក្នុងនោះមានសេចក្តីសម្រេចចិត្តស្តីពីការធានានូវការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយសមភាពនិងទាន់ពេលវេលា ក្នុងតម្លៃសមរម្យសម្រាប់ប្រទេសទាំងអស់ផងដែរ។

គួររំលឹកថា នាថ្ងៃទី ២២ ខែកុម្ភះ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលបើកសម័យប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh បានលើកឡើងអំពីគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្សរបស់ប្រជាជនក្នុងបរិបទនៃជំងឺរាតត្បាតសកល ព្រមទាំងមានការគ្រប់គ្រងជំងឺរាតត្បាតផង ថែទាំ សុខភាពជូនប្រជាជនផង និងរក្សាបាននូវល្បឿនកំណើនសេដ្ឋកិច្ចផង ក៏ដូចជាធានាសន្តិសុខសង្គម និងផ្តល់ព័ត៌មានអំពីការចូលរួមចំណែករបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងរួមរបស់ពិភពលោក ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-១៩ផងដែរ។

ជាពិសេស លោក Pham Binh Minh បានជូនដំណឹងថាវៀតណាមក្នុងនាមជាបេក្ខជនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលចូលរួមជាបេក្ខជនឈរឈ្មោះក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥ ដោយមានបំណងចូលរួមវិភាគទានកាន់តែច្រើននិងមានប្រសិទ្ធភាពថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោក ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ