09/08/2019 11:22 GMT+7 Email Print Like 0

ពិធីបង្ហូតទង់អាស៊ាន និងអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)


 ពិធីបង្ហូតទង់អាស៊ាន ឆ្នាំ ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ (រូបថតៈ VGP)
 

 ក្នុងឱកាសអបអរសាទរខួបលើកទី ៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩) នោះ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងការបរទេសវៀតណាម បានប្រារព្ធ​ពិធី​បង្ហូត​ទង់​អាស៊ាន ឆ្នាំ​​២០១៩ នៅរដ្ឋធានីហាណូយ។
 
អញ្ជើញចូលរួមក្នុងពិធីនេះ​ មានវត្តមានអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងតំណាង​ជាថ្នាក់ដឹក​នាំអង្គភាពមួយចំនួនរួមទាំង ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ដៃគូអាស៊ាន​ក៏ដូច​ជាអង្គការអន្តរជាតិប្រចាំនៅវៀតណា​ម ជាច្រើនទៀតផងដែរ​។
 
ថ្លែងនៅក្នុង​ពិធីនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានរំលឹក​ឡើង​វិញ​នូវ​ជោគ​ជ័យ​ដែល​អាស៊ាន​សម្រេចបាន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកដោយបានអះអាងថា អាស៊ានកំពុង​លើក​កម្ពស់​តួនា​ទី​និង​ឋានៈ​របស់ខ្លួនទាំងក្នុងតំបន់និងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា តួនាទីជាមជ្ឈភាព​របស់​អាស៊ាន​ត្រូវបាន​បញ្ជាក់​កាន់​តែច្បាស់លាស់ពីមួយ​ថ្ងៃទៅមួយថ្ងៃ។
 
យោងតាម​អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ថា អាស៊ានកំពុងត្រៀមខ្លួនជាស្រេច ដើម្បីឈានចូលឆ្នាំ ២០២០ ជាឆ្នាំដ៏សំខាន់មួយ ដែលកត់​សម្គាល់​ពាក់​កណ្តាល​ផ្លូវ​នៃកា​រ​អនុវត្ត​ជាក់​ស្តែង​នូវ​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ ២០២៥ និងជាឆ្នាំដែល វៀតណាមធ្វើជាប្រធានអាស៊ាន។ ក្នុងរយៈពេល ២៤ ឆ្នាំ ចាប់​តាំង​ពីចូល​រួមអាស៊ាន​កាលពីឆ្នាំ ១៩៩៥មក  វៀតណាមមានមោទនភាពដែលបានចូលរួមយ៉ាង​សកម្មប្រកប​ដោយ​ទំនួល​ខុសត្រូវ​ ចំពោះ​ដំណើរការកិច្ចសហប្រតិបត្តិការនិងការកសាង សហគមន៍អាស៊ាន។
 
លោក Nguyen Quoc Dung អញ្ជើញមានប្រសាសន៍ថា៖ “វៀត ណាមនឹងចូលរួម​ជាមួយ​បណ្តាប្រទេស​ជាសមាជិក​នានា ​ដើម្បីទទួលមរត​ក៍នូវសមិទ្ធិ ផលដែលសម្រេចបាន រួមទាំងបន្តជំរុញ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិ​បត្តិការ​ដើម្បី​រួមចំណែកពង្រឹងនិងការពារបរិស្ថានស្ថិរភាពនិង​សន្តិភាព។ ជាពិសេស  បើកទូលាយ​ រាល់ឱកាស​ធ្វើអាជីវកម្មនិ​ង​ការវិនិយោគ ដើម្បីរួមចំណែកធ្វើឱ្យប្រសើ​រឡើងនូវគុណភាព​រស់នៅ សុខភាពសហគម​ន៍ លើក​កម្ពស់​សុខ​មាលភាព ជំរុញអត្តសញ្ញាណ​រួមរបស់អាស៊ាន ​ក្នុងនោះមាន​ទាំងការ​ជួយ​តភ្ជាប់​ប្រជាជន​នៃបណ្តា​ប្រទេស​និង​នាំតម្លៃអាស៊ានឆ្ពោះទៅកាន់​ពិភពលោកផងដែរ”។
 
អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung មានបំណងថា នាឆ្នាំ ២០២០ ខាងមុខ ខណៈពេលដែលកាន់​ដំណែង​ជាប្រធាន​អាស៊ាននោះ វៀតណាមនឹងបន្តទទួល​បានការគាំទ្រ​និង​កិច្ចសហប្រតិ​បត្តិការពី​សំណាក់​មិត្តភក្តិ​ជាសមាជិក​អាស៊ាន ក៏ដូចជា ដៃគូក្នុងតំ​បន់និងអន្ត​រជាតិ​ជាពុំខាន។
 
នាព្រឹកថ្ងៃ​ដដែល នៅទីក្រុងហ្សាការតា (នៃប្រទេសឥណ្ឌូនេស៊ី) ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo, រដ្ឋ​មន្រ្តីការបរទេសអាស៊ាន, ប្រធានក្រុមបេសកម្ម​អចិន្រ្តៃយ៍​នៃបណ្តា​ប្រទេស​អាស៊ាន​និងដៃ​គូនានាប្រចាំ​នៅប្រទេស​ឥណ្ឌូនេ​ស៊ី បានអនុវត្តពិធីបង្ហូតទង់អាស៊ាននិងចូលរួមពិធីបើកសម្ពោធដាក់អោយដំណើរការ ទីស្នាក់ការថ្មីនៃលេ​ខាធិការដ្ឋានអាស៊ាន។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ថ្លែងក្នុងពិធីបើកសម្ពោធនេះ អគ្គលេខាធិការអាស៊ាន​លោក ​Lim Jock Hoi បានសង្កត់ធ្ងន់ថា៖ “នេះគឺជាគម្រោងនិមិត្តរូបដ៏ធំមួយរបស់អាស៊ាន ដែលឆ្លើយតប​នឹង​តម្រូវ​ការ​និងបន្ទុកការងារកាន់តែច្រើនឡើងរបស់អាស៊ាននិយាយរួម និងលេខាធិការដ្ឋាន​អាស៊ាន​និយាយ​ដោយ​ឡែក​។ លើសពីនេះទៅទៀត នេះជាឱកាសសម្រាប់សមាជិកនានា ក្រឡេកមើលឡើងវិញ នូវសមិទ្ធិផល​ដែល​បាន​សម្រេច ក៏ដូចជា រួមគ្នា ឆ្ពោះទៅរកអនាគតដោយ “ឆ្ពោះទៅប្រជាជន​និង​យក​ប្រជាជន​ធ្វើជា​មជ្ឈភាព​” ផងដែរ។
 
ឆ្លៀតពេលនេះ ក្នុងឱកាសរំលឹកខួបលើកទី ៥២ នៃទិវាបង្កើតសមាគមអាស៊ាន  (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩) ថ្ងៃទី ៧ ខែសីហា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានផ្ញើសារ​អបអរសាទ​រដល់ស​មាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)។
 
នៅក្នុងសារនេះ រ​ដ្ឋមន្ត្រីការបរទេស លោក Pompeo បានលើកឡើងថា ភាពជាដៃគូយុទ្ធ​សាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​​និង​អាស៊ានបានរួមចំណែកដល់ចក្ខុវិស័យទៅវិញទៅ មក អំពីតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក​មួយ​ដែលផ្អែកលើច្បាប់ រួសរាយរាក់ទាក់និងគ្រប់ដណ្តប។ លោក Pompeo បានសង្កត់ធ្ងន់ថា សហរដ្ឋ​អាមេ​រិក​​នឹង​បន្តសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីលើកកម្ពស់តម្លៃ អត្ថប្រយោជន៍និង​គោលនយោ បាយនានាដែលអាចជួយតំបន់នេះកាន់តែរីកចម្រើន លូតលាស់​និង​កសាង​ទំនាក់​ទំនង រវាង​អាមេរិក​និង​ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ