• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា)

ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) នាថ្ងៃទី ១៥ ខែវិច្ឆិកាក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហជីពអប់រំ វៀតណាមបានសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម ដើម្បីរៀបចំកម្មវិធី “សេក្តីថ្លែងអំណរគុណឆ្នាំ ២០២០» ក្រោមប្រធានបទ ”សុភមង្គល” ។

ប្រធានគណៈកម្មការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញថ្លែងមតិនៅក្នុងកម្មវិធីនេះ (រូបថត៖ VNA)


កម្មវិធីនេះបានលើកតម្កើងនិងថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានជំនះពុះលើការលំបាកដោយស្ងាត់ស្ងៀម ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុនៃការអប់រំនិងបណ្តុះបណ្តាលរបស់ប្រទេសជាតិ។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានគណៈកម្មការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានសង្ឃឹមថា លោកគ្រូអ្នកគ្រូនឹងស្រឡាញ់អាជីពរបស់ខ្លួនជានិច្ច រក្សាជំនឿទុកចិត្តរបស់ខ្លួនឲ្យបានមោះមាំ ព្រមទាំងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីអប់រំជំនាន់យុវជនវ័យក្មេងរបស់វៀតណាម ហើយសិស្សានុសិស្សចាំបាច់ត្រូវឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំខ្លួនដើម្បីក្លាយទៅជាមនុស្សល្អ និងតបស្នងសងគុណបំណាច់ដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top