• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីថ្នាក់ជាតិ អបអរសាទររយៈពេល ៥០ឆ្នាំ​នៃការអនុវត្តមរតកសាសន៍​របស់លោក​ប្រធានហូជីមិញ​និង​រំលឹកខួប ៥០ ឆ្នាំ នៃមរណភាពរបស់លោ​ក​


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងពិធី
 

ពិធីថ្នាក់​ជាតិ អបអរសាទររយៈពេល ៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូ ជីមិញ (១៩៦៩-២០១៩) និងរំលឹកខួប ៥០ ឆ្នាំ នៃមរណភាពរបស់លោក (២កញ្ញា១៩៦៩-២កញ្ញា២០១៩) បានប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក​នៅមជ្ឈមណ្ឌល​សន្និសីទជាតិ នៃរដ្ឋធា​នីហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះមា​នវត្តមាន អគ្គលេខា​បក្ស​ ប្រធានរដ្ឋ លោក Nguyen Phu Trong; នា យករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងប្រធានរដ្ឋ​សភា លោកស្រី Nguyen Thi Kim Ngan។

អញ្ជើញថ្លែង​មតិនៅពិធី អគ្គលេខាបក្ស ប្រធានារដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដោយមាន​ត្រឹម​តែជាង​មួយពាន់ពាក្យដ៏ខ្លី​បំផុតប៉ុណ្ណោះ មរតកសាសន៍ររបស់លោកប្រធាន​ហូជីមិញ បានទុកជាតំណ ដល់​ប​ក្ស ប្រជាជននិងកងទ័ពទាំងមូល នូវឆន្ទៈមោះមុត ការប្តេជ្ញាចិត្តខ្ពស់និងជំនឿដ៏ខ្លាំងក្លា ទៅ​លើ​កម្លាំង​ដ៏​អស្ចារ្យ​របស់ប្រជាជាតិវៀតណាម អំណាចនៃសេចក្តីសុចរិតនិងសុចធម៌ភ្លឺចិញ្ចាចគឺ៖ “គ្មានអ្វីដែល​មាន​តម្លៃ​ថ្លៃថ្លា​ជាង​ឯករាជ្យភាពនិងសេរីភាព” នោះទេ។

អគ្គ​លេខា​បក្ស ប្រធានលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក សតិ​អារម្មណ៍​លោកប្រធានហូជីមិញនិងមរតកសាសន៍របស់លោក តែងតែរួមដំណើរជាមួយ​ប្រទេស​ជាតិ​និង​ដឹក​នាំបក្ស​ទាំងមូល​ ប្រជាជនទាំងមូល​ និងកងទ័ព​ទាំងមូល អោយស្មោះត្រង់​ចំពោះបុព្វហេតុ​និង​ខ្ជាប់​ខ្ជួន​ជាមួយ​ឧត្តមគតិ​បដិវត្ត​របស់​លោកជានិច្ច។

លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “រយៈពេល ៥០ ឆ្នាំនៃការអនុវត្តន៍មរតក​សាសន៍​គឺជាមាគ៌ាប្រវត្តិ​សាស្ត្រដ៏​សំខាន់មួយក្នុងបុព្វហេតុបដិវត្តរបស់​ វៀតណាមដឹកនាំដោយបក្ស ដោយអះអាងថា ទោះស្ថិ​តក្នុង​កាលៈទេសៈណាក៏ដោយ បក្ស ប្រជាជននិងកងទ័ពទាំងមូល ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ឈរលើមាគ៌ា​បដិវត្ត​ ដែលជាជម្រើសរបស់បក្ស ប្រជាជ​ននិងលោកប្រធាន ហូជីមិញ។ រយៈពេល ​៥០ ឆ្នាំនៃការ​អនុវត្តម​រតកសាសន៍​របស់លោកប្រធានហូជីមិញ បា​នបន្សល់​ទុកនូវមេ​រៀន​ប្រវត្តិ​សាស្ត្រដ៏​មានតម្លៃ​សម្រាប់​យើង​ទាំង​អស់គ្នា។ នោះជាមេរៀនដែលរួមបញ្ចូលកម្លាំងពលំជាតិជាមួយកម្លាំងពលំសម័យកាល  រួម​ទាំង​កម្លាំង​​ ពលំអន្តរជាតិទៀត។ ហើយនោះក៏ជា  មេរៀននៃការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ដែលជាកត្តានាំ​មុខ កំណត់​ជ័យ​ជំនះនៃបដិវត្តវៀតណាម”។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា មរតកសាសន៍របស់លោកប្រធានហូជីមិញ បាន​ឆ្លុះបញ្ចាំង​ពីគុណតម្លៃជនជាតិនិងយុគសម័យ នឹងដិតជាប់នូវវប្បធម៌និងមនុស្សសាស្ត្រហូជីមិញ ហើយ​កំពុង​បន្ត​ផ្តល់​កម្លាំងនិងថាមពលដ៏ធំធេងដល់បក្ស ប្រជាជាតិនិងប្រជាជ​ន​ក្នុង​បុព្វហេតុ​កសាង​និង​ការពារ​មាតុ​ប្រទេស​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top