• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីត្រួតពល និងព្យុហយាត្រារំលឹកខួបទិវាជ័យជំនះនៅតាមទីក្រុងជាច្រើននៅសហព័ន្ធរុស្ស៊ី

ទិដ្ឋភាពពិធីព្យុហយាត្រា
 

ពិធីត្រួតពលប្រចាំឆ្នាំនៅទីលានក្រហមនៅរដ្ឋធានីម៉ូស្គូបានចាប់ផ្តើមនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ៩ ខេឧសភា (ម៉ោងក្នុងតំបន់) ។ ទីក្រុងជិត ៣០ របស់រុស្ស៊ីក៏បានរៀបចំពិធីព្យុហយាត្រាដើម្បីរំលឹកខួបទិវាជ័យជំនះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទី ២ ។

តាមផែនការ ក្នុងឆ្នាំនេះមានមនុស្សចំនួន ១២,៥ ពាន់នាក់និងគ្រឿងសព្វាវុធយោធាជាង ១៩០ នឹងចូលរួមក្នុងពិធីនេះ។ ជាពិសេស យន្តហោះនិងឧទ្ធម្ភាគចក្រចំនួន ៧៦ គ្រឿងនឹងធ្វើការ សម្តែងលើផ្ទៃមេឃនៃរដ្ឋធានីម៉ូស្គូ។

កាលពីថ្ងៃទី ៨ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារអបអរសាទរដល់មេដឹកនាំនៃបណ្ដាប្រទេសនានាក្នុងប្លុកសហគមន៍បណ្ដាប្រទេសឯករាជ្យក៏ដូចជាពលរដ្ឋអ៊ុយក្រែនក្នុងទិវាជ័យជំនះ។

ប្រធានាធិបតីលោក Vladimir Putin បានអំពាវនាវដល់ប្រទេសនានា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧបាយកលមូលបង្កាច់ និងក្លែងបន្លំប្រវត្តិសាស្ត្រនៃសង្គ្រាមការពារមាតុភូមិដ៏មហិមាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top