11/04/2019 11:04 GMT+7 Email Print Like 0

ពិធីគោរពវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ទោ Dong Sy Nguyen តាមពិធីកាន់ទុក្ខថ្នាក់ជាតិ


 ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម  អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោក Dong Sy Nguyen (រូបថតៈ VOV)
 

 នាព្រឹក​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ​២០១៩ នៅអាគាររៀបចំបុណ្យសពជាតិ លេខ ៥ វិថី Tran Thanh Tong នៃ​ទីក្រុង​ហាណូយ​ ដោយអារម្មណ៍សោកស្ដាយបំផុត គណៈកម្មា ធិការមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល​និង​គណៈ​កម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរួមទាំងក្រុមគ្រួសារបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ ចំពោះ លោកឧត្តម​សេនីយ៍ ទោ Dong Sy Nguyen អតីតសមាជិកការិយាល័យនយោ បាយ និងជាអតីត​ឧបនាយក​រដ្ឋមន្ត្រី​ និងជាមេបញ្ជាការនៃកងទ័ព Truong Son តាមពិធីកាន់ទុក្ឋថ្នាក់​ជាតិ។

នៅវេលា​ម៉ោង ៧ និង ៣០ នាទី ពិធីគោរពវិញ្ញាណក្ខ័ន្ធឧត្តមសេនីយ៍ទោ Dong Sy Nguyen ត្រូវ​បានបា​រព្ធឡ់​ង​យ៉ាង​​ឧឡារិក​ ដើម្បីបង្ហាញពីការសោកស្តាយនិងការទទួលស្គាល់​នូវសមិទ្ធផលនិងកា​រលះបង់របស់លោក។

ជា​កិច្ច​ចាប់ផ្តើម គណៈប្រតិភូនៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដឹក ​នាំដោយអគ្គលេខាបក្ស ប្រធាន​រ​ដ្ឋ​ លោក Nguyen Phu Trong បានអញ្ជើញ​ចូលគោរព​វិញ្ញាណក្ខ័ន្ធ​និង​ចូល​រួម​រំលែក​ទុក្ខជាមួយ​ក្រុមគ្រួសារ​។​

អញ្ជើញ​ចូលគោរពវិញ្ញាណក្ខ័ន្ធ គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ; គណៈ​ប្រគណៈ​ប្រតិភូរដ្ឋសភា ដឹកនាំដោយប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan;  គណៈប្រតិភូ​នៃ​គណៈ​​កម្មាធិការ​មជ្ឈិមរណសិរ្ស​មាតុភូមិវៀត​ណាម ដឹកនាំ​ដោយ​លេខាគណៈ​កម្មាធិការ​មជ្ឈិមបក្ស​និង​ជា​ប្រធាន​គណៈកម្មាធិការ​មជ្ឈិមរណសិរ្ស​មាតុភូមិវៀតណាម លោក Tran Thanh Man។​ អញ្ជើញចូល​គោរព​វិញ្ញាណ​ក្ខ័ន្ធ​លោក​ Dong Sy Nguyen មានគណៈប្រតិភូជាច្រើន ជាថ្នាក់ដឹកនាំបក្ស រដ្ឋនិងក្រសួង​ស្ថាប័នមជ្ឈិម​និង​តំបន់​​នានាទៀតផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ