• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពានរង្វាន់ U 22 អាស៊ីអាគ្នេយ៍ ២០១៩៖ វៀតណាមប្ដេជ្ញាចិត្តយកឈ្នះលើ ហ្វីលីពីន


 គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Nguyen Quoc Tuan
 

 នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ឆ្លើយសម្ភាសន៍សារព័ត៌មាន មុនពេលប្រព្រឹត្តិទៅការប្រកួតជាមួយ U22 ហ្វីលីពីន​នាវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ១៧ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នោះ  គ្រូ​បង្វឹក​ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Nguyen Quoc Tuan បានឲ្យដឹងថា៖ U22 វៀត​ណាម​មិន​ភ័យ​ខ្លាច​ប្រកួតជាមួយកីឡាករដែលចូលសញ្ញជាតិនៅពានជើងឯក U22 អាស៊ីអាគ្នេយ៍ ២០១៩ ឡើយ។
 
លោក ​Nguyen Quoc Tuan បានសង្កត់ធ្ងន់ថា៖ U22 វៀតណាមបានត្រៀមខ្លួន​ជាស្រេចឲ្យការប្រកួត​ដើមដំបូង នេះ​ហើយ។ លោកបានចែករំលែកថាក្នុងរយៈពេលកន្លងទៅ បាល់ទាត់​វៀតណាម​ទទួល​បាន​ជោគជ័យ​ដ៏ធំធេង​ជាច្រើន​។ U22 វៀតណាម នឹង​ខិតខំប្រឹងប្រែងដណ្ដើមឲ្យ​បានលទ្ធផលល្អបំផុត​។ លោក Nguyen Quoc Tuan មានគោល​បំណងថា អ្នក​គាំទ្រវៀត​ណាម ជាពិសេសគឺអាណិកជន​វៀតណាម នៅកម្ពុជានឹង​អញ្ជើញទៅ​កាន់​ពហុកីឡាដ្ឋាន​ ដើម្បីគាំទ្រ​ U22 វៀត​ណាម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top