រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកស្រី Nguyen Thi Kim Tien បានមហាសន្និបាតជ្រើសតាំងជា ប្រធានសមាគមនីតិកាលទី៦
ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីមិត្តភាពមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរវៀតណាមនិងបារំាង។ នេះជាភារកិច្ចស្នូលរបស់សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាមបារាំងអាណត្តិ២០១៦-២០២១ ដែលបានកំណត់នៅក្នុងមហាសន្និបាតតំណាងសមាគមមិត្តភាព និងសហប្រតិបត្តិការវៀត ណាមបារាំងលើកទី៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ មហាសន្និបាតនេះ បានជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន៤៨រូប និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យសមាគមចំនួន៣រូប។ រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកស្រី Nguyen Thi Kim Tien ជ្រើសតាំងជាប្រធានសមាគមនីតិកាលទី៦។ តំណាងចូលរួមក្នុងមហាសន្និបាតនេះ សុទ្ធតែ ឯកភាពថានាអាណត្តិខាងមុខ សមាគមត្រូវមានវិធានការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គី មិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេស ទាំងពីរ លើគ្រប់វិសស័យនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងឲ្យ ស្របទៅនឹងការកំណត់របស់ច្បាប់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម