• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងវៀតណាម - ជប៉ុន

​នៅក្នុង​ជំនួបជាមួយលោក Yamamoto Ichita ដែលទើបតែត្រូវបានជ្រើសតាំងជាអភិបាលខេត្ត Gunma នាថ្ងៃទី៥ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសម្តែង​ក្តីរីក​រាយ​ចំពោះ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោ​យ វៀត ណាម - ជប៉ុន ដែលកំពុង​មាន​ការអភិវឌ្ឍដ៏ខ្លាំង​ក្លា  ក្នុង​ប៉ុន្មាប​ឆ្នាំកន្លង​មក​នេះ ក្នុងនោះមានទំនាក់ទំនងរវាងមូ​លដ្ឋាន​នៃប្រទេសទាំងពីរ។
 
ដោយអះ​អាងថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយជប៉ុន ដែលជាដៃ​គូឈាន​មុខ​គេនិង​គួរ​ឱ្យ​ទុកចិត្ត និងចែករំលែកផល​ប្រយោជន៍យុទ្ធសា​ស្ត្ររួមនោះ លោកឧ​បនាយករដ្ឋមន្រ្តីបានស្នើ​ឱ្យអភិបាលរដ្ឋ Gun​ma បន្តយកចិត្ត​ទុកដាក់និង​បង្កលក្ខណៈ​ដើម្បីទទួល​បាន​សិក្ខាកាម​និង​ពលករ​វៀត​ណាម​បន្ថែម​ទៀត​ ឱ្យធ្វើការនិងរស់នៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ លើកទឹកចិត្តសហគ្រាស​ខេត្តនានា​បង្កើន​ការវិនិយោគ​នៅវៀតណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top