• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លែស្វាយ Son La ត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន

ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅអនុសង្កាត់ ៣២ ឃុំ Co Noi ស្រុក Mai Son ខេត្ត Son La កំពុងជាប់មមាញឹកប្រមូលផលផ្លែស្វាយដែលមាន គុណភាពល្អៗសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក។

ប្រជាកសិករនៅឃុំ Co Noi ប្រមូលផលស្វាយសម្រាប់នាំចេញទៅអាមេរិក (រូបថត៖ VOV)



ប្រភេទផ្លែស្វាយដែលត្រូវបានជ្រើសរើសគឺផ្លែស្វាយសំបកខៀវមានទម្ងន់ពី ១ ដល់ ១,២ គីឡូក្រាមក្នុងមួយផ្លែនិងមានរូបរាងស្អាត។
លោក Pham Van Hung ជាអ្នក ដាំស្វាយម្នាក់នៅឃុំ Co Noi ស្រុក Mai Son បានចែករំលែកថា៖

“ខ្ញុំដាំតាមបទដ្ឋាន VietGap ហេតុដូច្នេះធានាបាននូវគុណភាពនិងសុវត្ថិភាព។ ក្នុងបរិបទនៃជំងឺ Covid-19 នាបច្ចុប្បន្ន យើងខ្ញុំនៅតែអាចនាំ ផ្លែស្វាយចេញទៅទីផ្សារអាមេរិកអញ្ចឹងគឺល្អណាស់។ បងប្អូនប្រជាកសិករសប្បាយរីករាយណាស់”។

នាបច្ចុប្បន្ន ស្រុក Mai Son មានផ្ទៃដីដាំស្វាយជាង២៦០០ហិកតា ក្នុងនោះមាន២៤០០ហិកតា តាមបទដ្ឋាន VietGap ដែលផ្ដល់នូវបរិមាណផល ១៤០០០តោនក្នុងមួយឆ្នាំ។ កាលពីដើមខែមិថុនានេះ ស្រុក Mai Son បាននាំចេញស្វាយចំនួន៣០តោនទៅកាន់ទីផ្សារចិន ហើយ១០០តោន ជារៀងរាល់ថ្ងៃសម្រាប់ទីផ្សារក្នុងស្រុក។

នាពេលខាងមុខនេះ ស្រុកគ្រោងនឹងនាំចេញស្វាយចំនួន៤០តោនទៅ កាន់ទីផ្សារអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top