11/10/2020 00:01 GMT+7 Email Print Like 0

ផ្លែទៀបជីឡាំង (Chi Lang) រសជាតិផ្អែមឆ្ងាញ់

ទូទាំងតំបន់ស្រុកជីឡាំង (Chi Lang) សម្បូរភ្នំថ្ម គ្របដណ្តប់ទៅដោយពណ៌បៃតងនៃដើមទៀប។ ដើមទៀបតាមដំណើរជនជាតិតៃ (Tay) ជនជាតិណុង (Nung) លូតលាស់បង្អួតខ្លួននៅលើខ្នងជ្រលងភ្នំ អូសបន្លាយឆ្ងាយដាច់កន្ទុយភ្នែក។ ជាមួយនឹងផ្ទៃដីជាង១៥ពាន់ហិតតា ដើមទៀបជាប្រៀបខ្លាំងមួយសម្រាប់ខេត្តឡាងសើន (Lang Son) បង្កើតទៅជាតំបន់ផលិតទំនិញធំបំផុតរបស់ខេត្ត។

ស្តុក “រ៉កដឹកផ្លែទៀប”

ចេញពីក្រុងហាណូយ ត្រឡប់ទៅកាន់ផ្លូវជាតិលេខ១អេ ទៅដល់ស្ពានជីឡាំង (Chi Lang) ចំណុះទីរួមស្រុកដុងម៉រ (Dong Mo) (ស្រុកជីឡាំង (Chi Lang)) ឃើញនៅក្បែរផ្លូវមានទិដ្ឋភាពមមាញឹកខុសប្លែកពីប្រក្រតី។ ក្រុមមនុស្សរែកលីកញ្ឆេផ្លែទៀបប្រហែល៣០គីឡូក្រាម ចេញពីរ៉កនៅក្បែរផ្លូវចុះទៅកាន់ដេប៉ូចែកចាយ រួចបំបែកទៅតាមផ្សារដុងបាញ (Dong Banh) លក់ទៅឱ្យឈ្មួញ។ បងហ្វាង វ៉ាន់ភូ (Hoang Van Phu) ជនជាតិតៃ នៅទីរួមស្រុកជីឡាំង (Chi Lang) ខ្លួនទទឹកជោកទៅដោយញើស ទ្រកញ្ឆេចេញពីរ៉ក ដែលនាំចុះមកពីភ្នំខ្ពស់ រួចជ្រើសយកផ្លែទុំជាងគេ ឆ្ងាញ់ជាងគេ អញ្ជើញភ្ញៀវពិសា។ នៅកណ្តាលថ្ងៃ នារដូវប្រាំង រសជាតិផ្អែមឆ្ងាញ់នៃផ្លែទៀប ដូចជាជ្រោតជ្រាបចូលរាល់កោសិកាស្បែក ធ្វើឱ្យយើងគ្រប់គ្នាភ្លេចអស់នូវភាពណឿយហត់ បន្ទាប់ពីធ្វើដំណើរផ្លូវឆ្ងាយ។

បងហ្វាង វ៉ាន់ភូ (Hoang Van Phu) មានមោទនភាពបរិយាយអំពី ប្រព័ន្ធរ៉កដឹកជញ្ជូនផ្លែទៀបរបស់ស្រុកកំណើត។ ទូទាំងតំបន់ស្រុកជីឡាំង (Chi Lang) នេះ មានរ៉កដឹកជញ្ជូនផ្លែទៀបរាប់រយគ្រឿងឯណោះ។ តាមធម្មតា ដំណាំដើមទៀបនៅលើភ្នំ តែងបានមាមីងបងប្អូនប្រមូលផល រួចខ្ចប់ដាក់ទៅនឹងកញ្ឆេ ពាក់ទៅលើរ៉ក ដើម្បីដឹកជញ្ជូនចុះមកជើងភ្នំ។ បងភូ (Phu) ឱ្យដឹងថា៖ “រយៈកាលមុននេះ១៥ឆ្នាំ ពេលមាមីងមិនទាន់កែច្នៃបានរ៉កដើម្បីដឹកជញ្ជូន ដល់រដូវប្រមូលផលផ្លែទៀប ពិតជាលំបាកខ្លាំងណាស់។ យើងខ្ញុំចំណាយពេលពេញមួយថ្ងៃ ដើម្បីរែកលីនូវកញ្ឆេទៀបចុះពីភ្នំ មិនត្រឹមតែផ្លែទៀបត្រូវរលាត់ជាំខ្ទាំខូចខាត នៅទាំងអ្នកដឹកជញ្ជូនចុះក៏មានការគ្រោះថ្នាក់ណាស់ណាដែរ។ មានករណីគួរឱ្យសោកស្តាយជាច្រើន ពេលដឹកជញ្ជូនផ្លែទៀបចុះមកក្រោម ភ្លាត់ជើងធ្លាក់ពីភ្នំចុះ”។



ស្រុកជីឡាំង (Chi Lang) មានផ្ទៃដីដាំទៀបជាង១៥ពាន់ហិកតា។ ទៀបជាកសិផលស្នូលនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់មូលដ្ឋាននេះ។ រូបថត៖ ង៉ុកថាញ


ស្រុកជីឡាំង (Chi Lang) មានផ្ទៃដីដាំទៀបជាង១៥ពាន់ហិកតា។ ទៀបជាកសិផលស្នូលនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់មូលដ្ឋាននេះ។ រូបថត៖ ង៉ុកថាញ


អ្នកស្រុកតំបន់ជីឡាំង (Chi Lang) តែងប្រមូលផលផ្លែទៀបនៅលើភ្នំ នាពេលព្រឹកព្រលឹម ដើម្បីដឹកជញ្ជូនទៅផ្សារទាន់ពេលលក់ឱ្យឈ្មួញ យកទៅប្រើប្រាស់ក្នុងថ្ងៃ។ រូបថត៖ ង៉ុកថាញ


បន្ទាប់ពីប្រមូលផល​រួច ពួកគាត់ខ្ចប់ផ្លែទៀបចូលកញ្ឆេ ដែលមានទម្ងន់ប្រហែល៣០គីឡែក្រាម រួចដាក់ឡើងលើរ៉កជញ្ជូនចុះមកជើងភ្នំ។ រូបថត៖ ង៉ុកថាញ


 ការច្នៃចេញរ៉កដឹកជញ្ជូន បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនផ្លែទៀប។ តាមធម្មតា កញ្ឆេផ្លែទៀបនីមួយៗ បានដឹកជញ្ជូនពីភ្នំចុះមកដោយរ៉កដឹកជញ្ជូន ចំណាយពេលត្រឹមតែពីរនាទីប៉ុណ្ណោះ។ រូបថត៖ ថុងធៀន


ផ្លែទៀបបានដឹកជញ្ជូនដោយរ៉កដឹកជញ្ជូនចុះមកជើងភ្នំ។ រូបថត៖ ង៉ុកថាញ


បន្ទាប់ពី ដំណើរការដឹកជញ្ជូនដោយរ៉កដឹកជញ្ជូនមួយ កញ្ឆេផ្លែទៀបបានប្រមូលផ្តុំនៅក្បែរផ្លូវជាតិលេខ១អេ កំណាត់ផ្លូវឆ្លងកាត់ស្រុកជីឡាំង (Chi Lang) ងាយស្រួល សម្រាប់ការលក់ឱ្យឈ្មួញ។ រូបថត៖ តឹតសើន


នៅលើភ្នំទាប ប្រជាជនរែកផ្លែទៀប បន្ទាប់ពីប្រមូលផល ចុះទៅកាន់ផ្សារដុងបាញ (Dong Banh) លក់ឱ្យឈ្មួញ។ រូបថត៖ ង៉ុកថាញ


ភ្នំរាប់ពាន់នៅស្រុកជីឡាំង (Chi Lang) បានគ្របដណ្តប់ទៅពណ៌បៃតងនៃដើមទៀប។ រូបថត៖ បាវអ្វៀន


ឈ្មួញប្រមូលទិញ សងតម្លៃទៀបនៅតាមផ្លូវជាតិលេខ១អេ កំណាត់ផ្លូវឆ្លងកាត់ស្រុកជីឡាំង (Chi Lang)។ រូបថត៖ តឹតសើន


បងហ្វាង វ៉ាន់ភូ (Hoang Van Phu) ប្រើត្រាក់ទ័រ ដឹកផ្លែទៀបទៅកាន់ដេប៉ូចែកចាយលក់ឱ្យឈ្មួញ។ រូបថត៖ តឹតសើន
 

សង្កេតមើលរ៉កដឹកជញ្ជូនផ្លែទៀបផ្ទះបងភូ (Phu) ពិតជាការច្នៃប្រឌិតនៃប្រជាកសិករនៅទីនេះមែន។ គ្រាន់តែកង់រថយន្តចាស់ពីរគ្រឿង បានកប់លំនឹងនៅពីរក្បាលសងខាង គឺកំពូលភ្នំមួយនិងជើងភ្នំមួយ មាមីង​ទិញបន្ថែមខ្សែកាបតភ្ជាប់ជាមួយគ្នា ពាក់ទៅលើកង់រថយន្ត គឺអាចដឹកជញ្ជូនផ្លែទៀបរាប់រយតោនចុះពីកំពូលភ្នំ ជារៀងរាល់ថ្ងៃ។ បងភូ  (Phu) ឱ្យដឹងបន្ថែម រ៉កគ្រឿងនីមួយៗ ចាប់តាំងពីទិញវត្ថុធាតុ រហូតដល់តំឡើងចំណាយអស់ប្រាក់ប្រហែល១០លានដុង អាចប្រើប្រាស់បានអំឡុង១០ឆ្នាំ។

នៅក្បែររ៉កដឹកជញ្ជូនផ្ទះបងភូ (Phu)  គឺជាប្រព័ន្ធរ៉កដឹកផ្លែទៀបផ្ទះបងស្រីង្វៀនធី ថើម (Nguyen Thi Thom)។ ផ្ទះបងស្រីថើម (Thom) ទើបដាំដំណាំទៀប២,៧ហិកតានៅលើភ្នំ រួចបើកដេប៉ូប្រមូលទិញផ្លែទៀបរបស់មាមីង​បងប្អូន ហើយលក់ទៅឱ្យឈ្មួញ។ បងស្រីថើម (Thom) ឱ្យថា៖ “ឆ្នាំនេះ ភ្លៀងតិច ផ្លែទៀបមានអំណោយផល រសជាតិផ្អែមឆ្ងាញ់ជាងរដូវមុនៗ។ ដើមរដូវ ខ្ញុំប្រមូលទិញពីមាមីងកសិករដោយតម្លៃពី៤០ - ៦០ពាន់ដុងក្នុងមួយគីឡូក្រាម ប្រភេទផ្លែធំស្អាត។ ខណៈនេះ ខ្ញុំប្រមូលទិញផ្លែទៀបដោយតម្លៃពី២០ - ៣០ពាន់ដុងក្នុងមួយគីឡូក្រាម។ ផ្ទះខ្ញុំប្រមូលទិញផ្លែទៀបមិនគ្រប់ចំនួនកម្មង់របស់ឈ្មួញ”។

ដើម្បីពាណិជ្ជសញ្ញាផ្លែទៀបជីឡាំង (Chi Lang) បោះជំហានទៅឆ្ងាយ

ដំណើរបណ្តោយតាមផ្លូវជាតិលេខ១អេ ទៅកាន់ទីរួមស្រុកដុងបាញ (Dong Banh) យើងខ្ញុំជួបប្រទះទិដ្ឋភាព​អូរអរ​នៅតំបន់ផ្សារលក់ដូរធំបំផុត នាភូមិភាគខាងជើង។ ក្រុមមនុស្សមកពីគ្រប់ឃុំ ឃុំបាក់ធ្វី (Bac Thuy) បាំងហូវ (Bang Huu) បាំងម៉ាក់ (Bang Mac) ចៀនថាំង (Chien Thang) យ៉ាឡុក (Gia Loc) ហ្វ័រប៊ិញ (Hoa Binh) ហូវកៀន (Huu Kien) ឡឹមសើន (Lam Son) ម៉ាយសៅ (Mai Sao) ក្វានសើន (Quan Son) វឹនធ្វី (Van Thuy) អ៊ីទិច (Y Tich) ជាដើម ធ្វើដំណើរមកកាន់ទីផ្សារផ្លែទៀបដុងបាញ (Dong Banh) លក់ឱ្យឈ្មួញ។ បងស្រី ង្វៀនធី ឡួរ (Nguyen Thi Lua) ជាឈ្មួញផ្លែទៀបនៅឃុំដុងបាញ (Dong Banh) ឱ្យដឹងថា រៀងរាល់ថ្ងៃ មានផ្លែទៀបប្រហែល៥០តោន បានដោះដូរជោគជ័យនៅទីផ្សារនេះ។

តាមសម្តីលោក វី ណុងទ្រឿង (Vi Nong Truong) - អនុប្រធានគណៈកម្មការប្រជាជនស្រុកជីឡាំង (Chi Lang) ផ្សារទៀបនេះមានផ្ទៃដីទូលាយ១ហិកតា បានបង្កើតនៅឆ្នាំ២០១៧ ដើម្បីជួយមាមីងបងប្អូននិងឈ្មួញដោះដូរសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ពេលលក់ដូរនៅតាមបណ្តោយផ្លូវជាតិលេខ១អេ ដូចកាលពីដើម។ លោកទ្រឿង (Truong) នៅឱ្យដឹងថា៖ ទន្ទឹមនឹងការបង្កើតផ្សារផ្លែទៀប ស្រុកជីឡាំង (Chi Lang) និងខេត្តឡាងសើន (Lang Son) នៅទាំងសហការរៀបចំជាប្រចាំ ទីផ្សារណាត់ផ្សព្វផ្សាយពាណិជ្ជសញ្ញាផ្លែទៀបជីឡាំង (Chi Lang) ទៅកាន់អ្នកប្រើប្រាស់គ្រប់ខេត្តក្រុង នាភូមិភាគខាងជើង។



ព្រឹកព្រលឹម សកម្មភាពទិញដូរប្រព្រឹត្តទៅយ៉ាងមមាញឹក នៅផ្សារដុងបាញ (Dong Banh)  ទីកន្លែងដែលចាត់ទុកជាផ្សារផ្លែទៀបធំបំផុត នាភូមិភាគខាងជើង។ រូបថត៖ បាវអ្វៀន


ឈ្មួញស្វែងរកទិញផ្លែទៀបស្រស់ឆ្ងាញ់ៗ ទើបតែប្រមូលផលរួច នៅផ្សារដុងបាញ (Dong Banh) ។ រូបថត៖ តឹតសើន


រៀងរាល់ថ្ងៃមានផ្លែទៀបប្រហែល៥០តោន បានប្រមូលផ្តុំនៅផ្សារដុងបាញ (Dong Banh)  បានឈ្មួញប្រមូលទិញយកទៅប្រើប្រាស់ នៅទូទាំងភូមិភាគខាងជើង។ រូបថត៖ បាវអ្វៀន


ផ្សារផ្លែទៀបដុងបាញ (Dong Banh) មានមនុស្សដោះដូរកុះករ។ រូបថត៖ តឹតសើន


ឈ្មួញខ្ចប់ផ្លែទៀបដោយធុងស្នោរនៅនឹងផ្សារដុងបាញ (Dong Banh) ដើម្បីដឹកជញ្ជូនទៅប្រើប្រាស់។ រូបថត៖ ថុងធៀន


នៅផ្សារដុងបាញ (Dong Banh)  ផ្លែទៀបបានឈ្មួញជ្រើសប្រមូលទិញដោយតម្លៃពី២០ - ៦០ពាន់ដុងក្នុងមួយគីឡូក្រាម តាមប្រភេទផ្លែតូចធំនីមួយៗ។ រូបថត៖ ថុងធៀន


ដើមទៀបនៅស្រុកជីឡាំង (Chi Lang) ផ្តល់ផ្លែធំ មានរសជាតិផ្អែមឈ្ងុយពិសេស បានទីផ្សារក្នុងស្រុកពេញនិយម។ រូបថត៖ ថុងធៀន

ដើមទៀបលូតលាស់នៅតំបន់ដីស្រុកជីឡាំង ចាប់ពីឆ្នាំ៦០នៃសតវត្សរ៍មុន ដំណាំដើមទៀបដាំដោយអ្នកស្រុកបាក់យ៉ាង (Bac Giang) ឡើងទៅកាន់តំបន់សេដ្ឋកិច្ចថ្មី។ ដើមទៀបនៅស្រុកជីឡាំងផ្តល់ផ្លែធំ សម្បកស្តើង គ្រាប់តិច សាច់ច្រើន ផ្អែមឈ្ងុយពិសេស គុណភាពល្អជាងផ្លែទៀបដែលដាំនៅមូលដ្ឋានផ្សេងៗ។

ក្តី​បារម្ភអំពីពាណិជ្ជសញ្ញាផ្លែទៀបជីឡាំង (Chi Lang) បានផ្សព្វផ្សាយទូលាយទៅដល់អតិថិជនក្នុងស្រុកនិងក្រៅប្រទេស បងហ្វាង វ៉ាន់ចឹក (Hoang Van Chuc) ជាគ្រួសារមួយដាំដំណាំទៀបនៅទីរួមស្រុកដុងបាញ (Dong Banh) ឱ្យដឹងថា៖ “ពេលវេលាប្រមូលផល និងរយៈពេលផ្លែទៀបទុំរហ័សណាស់ ក្នុងអំឡុងតែ១សប្តាហ៍។ ប្រសិន​បើ ស្ថាបនមានសមត្ថកិច្ចអំពាវនាវ សិក្សាស្រាវជ្រាវវិធីសាស្រ្តអាចថែរក្សាទុកទៀបបានយូរជាង ឬច្នៃជាផលិតផលដូចជា៖ ទឹកក្រឡុក នឹងបង្កើនបានតម្លៃផ្លែទៀប។ ប្រជាកសិករស្រុកជីឡាំង (Chi Lang) យើងខ្ញុំមានបំណង រសជាតិទៀបដ៏ឆ្ងាញ់របស់ខ្លួន នឹងអាចឡើងកាន់យន្តហោះ ធ្វើដំណើរទៅកាន់អតិថិជន នៅទ្វីបអ៊ឺរុប ទ្វីបអាមេរិក ដូចជាផ្លែគូលេននៅខេត្តបាក់យ៉ាង (Bac Giang) ”។

ស្រុកជីឡាំង (Chi Lang) ជាមូលដ្ឋានដែលមានផ្ទៃដីដាំដំណាំទៀបប្រមូលផ្តុំធំបំផុតទូទាំងប្រទេស ជាមួយផ្ទៃដី១.៥៥០ហិកតា បរិមាណផលសម្រេច១២.៥០០តោនក្នុងមួយឆ្នាំ តម្លៃជាប្រាក់សម្រេចជាង​៤៦០​ពាន់​លាន​ដុង។ ដើមទៀបបាននិងកំពុងធានាជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់គ្រួសារជាង៣០០ ចម្បងគឺជនជាតិតៃ ណុង​នៅក្នុងស្រុក និងជាចំណោទដើម្បីពាណិជ្ជសញ្ញាផ្លែទៀបជីឡាំង (Chi Lang) ឆោងទៅកាន់ទីផ្សារអន្តរជាតិ កំពុងបានមូលដ្ឋាននេះ ស្វែងរកដំណោះស្រាយ នៅអនាគតខាងមុខនេះ៕

អត្ថបទ៖ ផុងថូ  រូបថត៖ បាវអ្វៀន ថុងធៀន តឹតសើន ង៉ុកថាញ


បណ្តាអត្ថបទបានផ្សាយ