• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លែគូលែនស្រស់វៀតណាមបានទៅកាន់ជប៉ុន

តាមផែនការ ផ្លែគូលែនស្រស់ប្រមាណ២០០តោនរបស់វៀតណាមនឹង ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងឆ្នាំ២០២០នេះ។

លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅជប៉ុន (ពាក់អាវសនៅកណ្ដាល) ឧទ្ទេសនាមអំពីផ្លែគូលែនជាមួយដៃគូជប៉ុន។ (រូបថត៖ VOV)


នាថ្ងៃទី២០ មិថុនា ផ្លែគូលែនស្រស់ចំនួន១តោនដែលបាននាំចេញពីវៀតណាមត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ជប៉ុន។
ចំណែកឯផ្លែគូលែនចំនួន៤តោននៅសេសសល់ក្នុងចំណោម ៥ តោនដែលបាននាំចេញកាលពីថ្ងៃទី១៨ មិថុនា កន្លងទៅ គឺត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រហើយ បន្ទាប់ពីទៅកាន់ជប៉ុន នឹងត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅផ្សារទំនើប AEON ក៏ដូចជាទីកន្លែងផ្សេងៗទៀតផងដែរ។ លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅជប៉ុន បានឲ្យដឹងថា ជប៉ុនមិនមែន ជាទីផ្សារនាំចូលផ្លែគំលែនធំ ដោយសារប្រជាជនជប៉ុនភាគច្រើនមិនធ្លាប់បានស្គាល់ដល់ប្រភេទផ្លែនេះ ឬរស់ជាតិនិងរបៀបទទួលទាននោះឡើយ។ ហេតុដូច្នេះ ការផ្សព្វផ្សាយផ្លែគូលែនវៀត ណាមដល់ប្រជាជនជប៉ុនគឺ ការងារចាំបាច់ណាស់។

តាមផែនការ ផ្លែគូលែនស្រស់ប្រមាណ២០០តោនរបស់វៀតណាមនឹងត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងឆ្នាំ២០២០នេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top