09/02/2019 09:51 GMT+7 Email Print Like 0

ផ្នែកទេសចរណ៍វៀតណាមដាក់ចេញគោលដៅទទួលបានចំណូលចំនួន៧០០ទ្រីលានដុងក្នុងឆ្នាំ២០១៩

ក្នុងឆ្នាំ២០១៩ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមនឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅទទួលស្វាគមន៍និងបម្រើភ្ញៀវទេសចរចំនួន ១០៣ លាននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១៨ លាននាក់ ដោយនាំមកនូវប្រាក់ចំណូលប្រមាណ ៧០០ ទីលានដុង ស្មើនឹង៣ ១ ពាន់លានដុល្លាអាមេរិក។

លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានអោយដឹងថា ដើម្បីសម្រេចបាននូវគោលដៅនេះ ផ្នែកទេសចរណ៍វៀតណាមបានដាក់ចេញដំណោះស្រាយមួយចំនួន។

“បន្តជំរុញការងារត្រួតពិនិត្យ បង្កើនកិច្ចសហការជាមួយតំបន់និងស្ថាប័ន ទាក់ទិននានា ដើម្បីដោះស្រាយករណីរំលោភបំពានយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយព័ត៌មាននិងបង្ហាញតម្លៃប្រកបដោយតម្លាភាព​”។

ក្រៅពីនោះ ផ្នែកទេសចរណ៍ក៏នឹងពន្លឿនការផ្សព្វផ្សាយអំពីរូបភាពទឹកដី មនុស្សវៀតណាមទាំងក្នុងនិងក្រៅប្រទេស ផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ