ផ្ទះសំណាងរបស់នារី ទីម (Tim)
នៅប្រទេសវៀតណាម ក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងមកនេះ Aline មានឈ្មោះក្រៅគឺ "ទីម (Tim)"។ គាត់បានរៀបរាប់ថា៖ នាថ្ងៃនោះ Aline មកសួរសុខទុក្ខ នៅមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត នៅខណ្ឌ ធូឌឹក (Thu Duc) និងជួបអ្នកជំងឺជាកុមារ ឈ្មោះ ត្រឹន វ៉ាន់ថាញ ( Tran Van Thanh) មានជំងឺផ្លូវចិត្តផង និងជំងឺបេះដូងដែលមានពីកើតផង។ ឃើញកុមារកំសត់រូបនេះនិងស្តាប់សម្តីរបស់អ្នកផ្សេងទៀតថា៖ កុមារថាញ (Thanh) រស់នៅ សល់បានតែប៉ុន្មានថ្ងៃទៀត។ រំភើបចិត្តខ្លាំងណាស់ ដូច្នេះគាត់បានបញ្ចុះបញ្ចូល ដើម្បី កុមារ ថាញ (Thanh) អាចព្យាបាលនៅមន្ទីរពេទ្យបេះដូង។ រយៈពេល ៣ ខែ គត់ នារី Aline សុទ្ធតែស្នាក់នៅមន្ទីរពេទ្យ និងថែទាំកុមារ ថាញ (Thanh) យ៉ាងហ្មត់ចត់ រហូតដល់ពេលដែលកុមាររូបនេះបានធូស្បើយពីជំងឺ។ ថ្ងៃដែល នារី Aline នាំ កុមារ ថាញ (Thanh) ចេញពីមន្ទីរពេទ្យ អ្នកជំងឺនិងវេជ្ជបណ្ឌិតមួយចំនួនបានលាដៃពីរនាក់នោះ ក្នុងអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។ ពួកគេបានកាន់ដៃ Aline និងប្រាប់ថា៖ “ចាប់ពីពេលនេះតទៅទៀត យើងនឹងហៅគាត់ជា "ទីម" (Tim) ។
ព្យាបាលជំងឺសំរាប់កុមារជាសម្រេច នារី ទីម (Tim) បានយកអស់ប្រាក់ពីការលក់គំនូរ ដើម្បីជួលផ្ទះមួយខ្នង ស្ថិតនៅសង្កាត់ ប៊ិញ ហ៊ឹងហ័រ (Binh Hung Hoa) ខណ្ឌ ប៊ិញតឹន (Binh Tan) (ទីក្រុងហូជីមិញ) ដើម្បី កុមារ ថាញ (Thanh) និងកុមារមួយចំនួនទៀត ដែលគ្មានគ្រួសារ បានមានទីស្នាក់នៅ នាពេលរាត្រី។ ចាប់ពីពេលនោះ គម្រោងកសាងផ្ទះសំណាងបានចាប់ផ្តើមអនុវត្ត។ ក្នុងផ្ទះសំណាង ស្ថិតនៅតំបន់ជាយក្រីក្រនៃទីក្រុងហូជីមិញ នារី ទីម (Tim) បានទទូលស្វាគមន៍កុមារកំព្រា កុមាររស់នៅតាមដងផ្លូវនិងជនពិការ ដែលគ្មានទីពឹងផ្អែក និងស្វែងរកការងារដល់គេ។ នាឆ្នាំ១៩៩៥ នារីទើបមានអាយុជាង ២០ ឆ្នាំ បានចាប់ផ្តើមយុទ្ធសាស្ត្រអប់រំសំរាប់មនុស្សដែលគ្មានទីពឹងផ្អែក នៅផ្ទះសំណាង។ នាទីនេះ នារី ទីម (Tim) មិនត្រឹមតែផ្គត់ផ្គង់ទីស្នាក់នៅតែប៉ុណ្ណោះ ថែមទាំង ផ្ទះសំណាងនោះគឺជាទីកន្លែង ដើម្បីគេរៀនសូត្រអំពីអក្សរនិងសិល្បៈផងដែរ។ ទន្ទឹមនឹងនេះ កម្មវិធីស្តារនីតិសម្បទាសំរាប់ជនពិការក៏បានបង្កើតឡើង។ ប៉ុន្មានឆ្នាំក្រោយនេះ នារី ទីម (Tim) បន្តបើកទូលាយការបណ្តុះបណ្តាវិជ្ជាជីវៈដល់មនុស្សរស់ក្នុងផ្ទះសំណាង។ ពួកគេបានរៀននូវកុំព្យូទ័រ ម៉ូដសម្លៀកបំពាក់ និងការគូរប្លង់លើក្រណាត់។ ដោយចំណេះដឹងបានរៀនពីផ្ទះសំណាង កុមារមានស្ថានភាពលំបាក កុមារកំព្រាអាចរកការងារសមស្រប និងទទួលបានប្រាក់ចំណូលបង្គួរ ជាងបង្អស់ននេះ ការលើកទឹកចិត្តធំបំផុតគឺគេបានជឿជាក់លើជីវិតរបស់ខ្លួន។ គម្រោងរបស់នារី ទីម (Tim) រីកចម្រើនដោយឥតឈប់ឈរ។ នៅពេលដំបូង ចាប់ផ្ទះសំណាងមួយខ្នង នារី ទីម (Tim) រួមនឹងសហការី សហការិនី បង្កើតមជ្ឈមណ្ឌលជាដោយឡែកមួយ ដែលមានទ្រង់ទ្រាយធំ រួមមាន៖ រោងជាងកាត់ដែរ គូរ រោងជាងជួសជុលកុំព្យូទ័រ រោងជាងបណ្តុះបណ្តាលជាងឈើ វិចិត្រសិល្បៈ។ រហូតដល់ឆ្នាំ២០១១ មជ្ឈមណ្ឌលមួយទៀតបានបង្កើតឡើងថែមទៀត និងមានឈ្មោះភូមិសំណាង។ នេះគឺជាទីកន្លែងមានបន្ទប់ដែលសមស្របនឹងជនពិការ ថែមទាំងតំលៃជួលថោកជាង បើសិនប្រៀបនឹងតំលៃនៅទីផ្សារ។ ខុសនឹងអគារផ្សេងៗ ដែលបានកសាងមុននេះ បណ្តាអគារស្ថិតក្នុងភូមិសំណាងនេះបានកសាងយ៉ាងពិសេស និងអាចផ្លាស់ប្តូរទីតាំង ទាំងក្នុងពេលមេឃភ្លៀងខ្លាំង។ ភូមិមានអាងហែលទឹក សាលាបឋមសិក្សាមួយដែលទទួលស្តង់់ដារជាតិ មតេយ្យសាលាមួយ និងភោជនីយដ្ឋានមួយ ដែលគ្រប់គ្រងដោយប្រជាជនរស់ក្នុងភូមិនេះ។ ផ្ទះសំណាងនិងបណ្តាមជ្ឈមណ្ឌលបានកសាងចំងាយពីគ្នាប្រហែល ១ គីឡូម៉ែត្រ និងបានស្គាល់ដោយពណ៌បៃតងនិងនិមិត្តរូបនៃក្តីសង្ឃឹម។ បញ្ចប់ជំនួបសំណេះសំណាងជាមួយយើងខ្ញុំ នារី ទីម (Tim) បានណែនាំកុមារចំនួន ៧០ នាក់ ដែលជាកូនចៅរបស់ជនពិការចំនួន ២០០ នាក់ ដែលគាត់បានជួយឧបត្ថម្ភ./.
ដោយការរួមចំណែកយ៉ាងសំខាន់ដល់ជនពិការវៀតណាម នារី Aline Rebeaud ទទួលបានជនជាតិវៀតណាម និងមានឈ្មោះហ័ង នឹកង៉ុកទីម (Hoang Nu Ngoc Tim) ។ ខេត្តដាក់ណុង (Dak Nong) បានប្រគល់ដីទំហំ ២៧០០០ ម៉ែត្រការេ ស្ថិតនៅខាងមុខកេរ្តិ៍ដំណែលអេកូទេសចរណ៍ទឹកធ្លាក់ដ្រាវសាប - យ៉ាឡុង (Dray Sap - Gia Long) ដើម្បីកសាងភូមិសំណាង។ តាមនារី ទីម (Tim) គម្រោងនេះនឹងចាប់ធ្វើដំណើរការក្នុងចុងឆ្នាំ២០១៨ នឹងបានជាទីកន្លែងស្នាក់នៅរបស់ ២៥០ នាក់ ក្នុងនោះកុមារមានជំងឺខួរក្បាលចំនួន ៣០ នាក់ កុមារជិះរទះរុញចំនួន ៣០ នាក់ កុមារព្រាចំនួន ៣០ នាក់ និងជនពិការមួយចំនួនរូបទៀត។
អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយ និងឯកសារ
Pépé la Poule៖ ទីរួមនៃចំណូលចិត្តចំពោះម្ហូបអាហារវៀតណាមរបស់ Pépé និង Yu Masuda
លោកស្រី Cynthia Mann៖ អ្នករចនាជនជាតិអូស្ត្រាលីចំណូលចិត្ត លើសំពត់សង្កិមវៀតណាម
Céline Charpiot៖ អ្នកតភ្ជាប់ស្ពានបច្ចេកវិទ្យាបារាំងនិងវៀតណាម
Marko Nikolic៖ អ្នកនិពន្ធ Serbia បំផុសគំនិតរស់នៅដោយភាសាវៀតណាម
មិត្តភក្តិស្រុក Hui Shen
លោក Marc De Muynck នឹងការធ្វើដំណើរព្រមទាំងទឹកចិត្តស្រឡាញ់ចំពោះប្រទេសវៀតណាម
School on the Boat៖ ដំបូលផ្ទះផ្តល់ពន្លឺអនាគត សម្រាប់កុមារដែលមានស្ថានភាពជួបទុក្ខលំបាក
Aaron Everhart ជា “សប្បុរសជន” នៃការចលនាធុរកិច្ចថ្មីនៅវៀតណាម
លោក Choi Ju Young ជាអ្នកឯកទេសព្យាបាលស្តារនីតិសម្បទាជូនក្រុមជម្រើសជាតិវៀតណាម
“គីមវឹនគេវ - Kim Van Kieu” លើឆាកតន្រ្តីល្ខោនបារាំង
John Burton-Races - បេសកជនផ្សារភ្ជាប់ម្ហូបអាហារវៀតណាម ជាមួយនិង មិត្តភក្តិអន្តរជាតិ
Gareth Ward - ឯកអគ្គរដ្ឋទូតមួយរូបនៃការពិសោធន៍នៅប្រទេសវៀតណាម
មិត្តភក្តិ Ireland “សាងពណ៌បៃតង” ក្រុងហាណូយ
លោកសាស្រ្តាចារ្យ Jan Gehl និង បរិយាកាសទីក្រុងជិតស្និទ្ធនឹងមនុស្ស
CNCF និង គម្រោងដើម្បីកុមារវៀតណាម
Bookworm - អាសយដ្ឋានអានសៀវភៅសំរាប់ជនបរទេសរស់នៅ និងធ្វើការ នៅរដ្ឋធានីហាណូយ។
លោកស្រីឯកអគ្គរដ្ឋទូត Hasanthi Urugodawatte Dissanayake៖ អ្នកជំរុញ “ស្ពានត” មិត្តភាពវៀតណាម - ស្រីលង្ការ
វៀតណាមចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង
គ្រូបង្វឹក Park Hang Seo ៖ អ្នកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបង្កើតស្នាដៃដ៏ធំអស្ចារ្យ