ផ្ទះសំណាងរបស់នារី ទីម (Tim)

២៥ ឆ្នាំមុន ​នារី Aline Rebeaudជនជាតិ​ស្វីលជា​និស្សិតម្នាក់ ទើបមានអាយុ ២១ឆ្នាំ ​ ដែល​បាន​ផ្អាកបំណង​ប្រាថ្នា​នូវការក្លាយទៅ​ជាវិចិត្រករម្នាក់ ដើម្បី​​​សម្រេចចិត្ត​ចិត្ត​​​​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក និង​ស្វែងយល់នូវ​ពិភពលោកនេះ។ នារី​​វ័យក្មេង​រូបនេះ​បាន​មក​ប្រទេស​វៀតណាម សំដៅ​ស្វែងយល់​​​ជីវភាព​រស់នៅ​ និងបណ្តាប្រការ​ថ្មីចម្លែក​នៅទីនេះ ប៉ុន្តែ​​ដំណើរការនេះ​ ​នារី Aline បាន​តភ្ជាប់ជីវភាព​របស់ខ្លួន​និង​ប្រទេស​វៀតណាម​ ​និង​​កសាង​​ដំណើរការ​អស្ចារ្យ​មួយ​ ដែ​លមានឈ្មោះ ផ្ទះ​សំណាង។

នៅប្រទេសវៀតណាម ក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងមកនេះ Aline មានឈ្មោះក្រៅគឺ "ទីម (Tim)"។ គាត់បានរៀបរាប់ថា៖ នាថ្ងៃនោះ  Aline មកសួរសុខទុក្ខ នៅមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត នៅខណ្ឌ ធូឌឹក (Thu Duc) និងជួបអ្នកជំងឺជាកុមារ ឈ្មោះ ត្រឹន វ៉ាន់ថាញ ( Tran Van Thanh) មានជំងឺផ្លូវចិត្តផង និងជំងឺបេះដូងដែលមានពីកើតផង។ ឃើញកុមារកំសត់រូបនេះនិងស្តាប់សម្តីរបស់អ្នកផ្សេងទៀតថា៖ កុមារថាញ (Thanh) រស់នៅ សល់បានតែប៉ុន្មានថ្ងៃទៀត។ រំភើបចិត្តខ្លាំងណាស់ ដូច្នេះគាត់បានបញ្ចុះបញ្ចូល ដើម្បី កុមារ ថាញ (Thanh) អាចព្យាបាលនៅមន្ទីរពេទ្យបេះដូង។ រយៈពេល ៣ ខែ គត់ នារី Aline សុទ្ធតែស្នាក់នៅមន្ទីរពេទ្យ និងថែទាំកុមារ ថាញ (Thanh) យ៉ាងហ្មត់ចត់ រហូតដល់ពេលដែលកុមាររូបនេះបានធូស្បើយពីជំងឺ។ ថ្ងៃដែល នារី Aline នាំ កុមារ ថាញ (Thanh) ចេញពីមន្ទីរពេទ្យ អ្នកជំងឺនិងវេជ្ជបណ្ឌិតមួយចំនួនបានលាដៃពីរនាក់នោះ ក្នុងអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។ ពួកគេបានកាន់ដៃ Aline និងប្រាប់ថា៖ “ចាប់ពីពេលនេះតទៅទៀត យើងនឹងហៅគាត់ជា "ទីម"  (Tim)  ។
 


កុមាររស់នៅផ្ទះសំណាងបានចាត់ទុក "ទីម"  (Tim)  ដូចជាម្តាយរបស់គេ។
រូបថត៖ ឯកសារ



ក្នុងអំឡុងពេលជិត ៣០ ឆ្នាំ រស់នៅប្រទេសវៀតណាម នារី ហ័ង នឹកង៉ុកទីម (Hoang Nu Ngoc Tim) 
បានជួយឧបត្ថម្ភកុមារជាច្រើននាក់ ដែលមានស្ថានភាពលំបាក។ រូបថត៖ ឯកសារ



នារី ហ័ង នឹកង៉ុកទីម (Hoang Nu Ngoc Tim)  បង្រៀនកុមារ ដែលរស់នៅផ្ទះសំណាង។
រូបថត៖ ឯកសារ



នារី ហ័ង នឹកង៉ុកទីម (Hoang Nu Ngoc Tim)  ជួយឧបត្ថម្ភអ្នកវ័យចំណាស់គ្មានទីពឹងផ្អែក។
រូបថត៖ ឯកសារ



នារី ទីម (Tim) ជួយឧបត្ថម្ភជនពិការមានការងារ និងទទួលបានប្រាក់ចំណូលបង្គួរ។
រូបថត៖ ថុងហាយ



ក្នុងផ្ទះសំណាង ជនពិការបានច្នៃប្រឌិតខាងលិល្បៈតាមចំណូលចិត្ត។
រូបថត៖ ឯកសារ



នារី ទីម (Tim) ក្លាយទៅជាទីពឹងផ្អែកដោយរឹងមាំសំរាប់វាសនាមិនសំណាង។
រូបថត៖ ឯកសា



មជ្ឈមណ្ឌលសំណាងមានមេតយ្យសាលាសំរាប់កូនរបស់ជនពិការ ដើម្បីគេអាចយកចិត្តទុកដាក់
លើការងារ។ រូបថត៖ ឯកសារ



នារី ទីម (Tim) ថតរូបទុកជាអនុស្សាវរីយ៍នឹងសិក្ខាកាមដែលមានវាសនាមិនសំណាង នៅផ្ទះសំណាង។
រូបថត៖ ឯកសារ

 

ព្យាបាលជំងឺសំរាប់កុមារជាសម្រេច នារី ទីម (Tim) បានយកអស់ប្រាក់ពីការលក់គំនូរ ដើម្បីជួលផ្ទះមួយខ្នង ស្ថិតនៅសង្កាត់ ប៊ិញ ហ៊ឹងហ័រ (Binh Hung Hoa) ខណ្ឌ ប៊ិញតឹន (Binh Tan) (ទីក្រុងហូជីមិញ) ដើម្បី កុមារ ថាញ (Thanh) និងកុមារមួយចំនួនទៀត ដែលគ្មានគ្រួសារ បានមានទីស្នាក់នៅ នាពេលរាត្រី។ ចាប់ពីពេលនោះ គម្រោង​កសាងផ្ទះសំណាងបានចាប់ផ្តើមអនុវត្ត។

ក្នុងផ្ទះសំណាង ស្ថិតនៅតំបន់ជាយក្រីក្រនៃទីក្រុងហូជីមិញ នារី ទីម (Tim) បានទទូលស្វាគមន៍កុមារកំព្រា កុមាររស់នៅតាមដងផ្លូវនិងជនពិការ ដែលគ្មានទីពឹងផ្អែក និងស្វែងរកការងារដល់គេ។ នាឆ្នាំ១៩៩៥ នារីទើប​មានអាយុជាង ២០ ឆ្នាំ បានចាប់ផ្តើមយុទ្ធសាស្ត្រអប់រំសំរាប់មនុស្សដែលគ្មានទីពឹងផ្អែក នៅផ្ទះសំណាង។
នាទីនេះ នារី ទីម (Tim) មិន​ត្រឹមតែផ្គត់ផ្គង់ទីស្នាក់នៅតែប៉ុណ្ណោះ ថែមទាំង ផ្ទះសំណាងនោះគឺជាទីកន្លែង ដើម្បីគេរៀនសូត្រអំពីអក្សរនិងសិល្បៈផងដែរ។ ទន្ទឹមនឹងនេះ កម្មវិធីស្តារនីតិសម្បទាសំរាប់ជនពិការក៏បានបង្កើត​ឡើង។

ប៉ុន្មានឆ្នាំក្រោយនេះ នារី ទីម (Tim) បន្តបើកទូលាយការបណ្តុះបណ្តាវិជ្ជាជីវៈដល់មនុស្សរស់ក្នុងផ្ទះសំណាង។ ពួកគេបានរៀននូវកុំព្យូទ័រ ម៉ូដសម្លៀកបំពាក់ និងការគូរប្លង់លើក្រណាត់។ ដោយចំណេះដឹងបានរៀនពីផ្ទះសំណាង កុមារមានស្ថានភាពលំបាក កុមារកំព្រាអាចរកការងារសមស្រប និងទទួលបានប្រាក់ចំណូលបង្គួរ ជាងបង្អស់ននេះ ការលើកទឹកចិត្តធំបំផុតគឺគេបានជឿជាក់លើជីវិតរបស់ខ្លួន។

គម្រោងរបស់នារី ទីម (Tim) រីកចម្រើនដោយឥតឈប់ឈរ។ នៅពេលដំបូង ចាប់ផ្ទះសំណាងមួយខ្នង នារី ទីម (Tim) រួមនឹងសហការី សហការិនី បង្កើតមជ្ឈមណ្ឌលជាដោយឡែកមួយ ដែលមានទ្រង់ទ្រាយធំ រួមមាន៖ រោងជាងកាត់ដែរ គូរ រោងជាងជួសជុលកុំព្យូទ័រ រោងជាងបណ្តុះបណ្តាលជាងឈើ វិចិត្រសិល្បៈ។  រហូតដល់ឆ្នាំ២០១១ មជ្ឈមណ្ឌលមួយទៀតបានបង្កើតឡើងថែមទៀត និងមានឈ្មោះភូមិសំណាង។ នេះគឺជាទីកន្លែងមានបន្ទប់ដែលសមស្របនឹងជនពិការ ថែមទាំងតំលៃជួលថោកជាង បើសិនប្រៀបនឹងតំលៃនៅទីផ្សារ។ ខុសនឹងអគារផ្សេងៗ ដែលបានកសាងមុននេះ បណ្តាអគារស្ថិតក្នុងភូមិសំណាងនេះបានកសាងយ៉ាងពិសេស និងអាចផ្លាស់ប្តូរទីតាំង ទាំងក្នុងពេលមេឃភ្លៀងខ្លាំង។ ភូមិមានអាងហែលទឹក សាលាបឋមសិក្សាមួយដែលទទួលស្តង់់ដារជាតិ មតេយ្យសាលាមួយ និងភោជនីយដ្ឋានមួយ ដែលគ្រប់គ្រងដោយប្រជាជនរស់ក្នុងភូមិនេះ។ ផ្ទះសំណាងនិងបណ្តាមជ្ឈមណ្ឌលបានកសាងចំងាយពីគ្នាប្រហែល ១ គីឡូម៉ែត្រ និងបានស្គាល់ដោយពណ៌បៃតងនិងនិមិត្តរូបនៃក្តីសង្ឃឹម។

បញ្ចប់ជំនួបសំណេះសំណាងជាមួយយើងខ្ញុំ នារី ទីម (Tim) បានណែនាំកុមារចំនួន ៧០ នាក់ ដែលជាកូនចៅរបស់ជនពិការចំនួន ២០០ នាក់ ដែលគាត់បានជួយឧបត្ថម្ភ./.


ផលិតផលមួយចំនួនរបស់ជនពិការដែលរស់នៅ និងធ្វើការនៅផ្ទះសំណាង៖









ដោយការរួមចំណែកយ៉ាងសំខាន់ដល់ជនពិការវៀតណាម នារី Aline Rebeaud ទទួលបានជនជាតិ​វៀតណាម និងមានឈ្មោះហ័ង នឹកង៉ុកទីម (Hoang Nu Ngoc Tim) ។

ខេត្តដាក់ណុង (Dak Nong)  បានប្រគល់ដីទំហំ ២៧០០០ ម៉ែត្រការេ ស្ថិតនៅខាងមុខកេរ្តិ៍ដំណែលអេកូទេសចរណ៍ទឹកធ្លាក់ដ្រាវសាប -  យ៉ាឡុង (Dray Sap  -  Gia Long) ដើម្បីកសាងភូមិសំណាង។ តាមនារី ទីម (Tim) គម្រោងនេះនឹងចាប់ធ្វើដំណើរការក្នុងចុងឆ្នាំ២០១៨ នឹងបានជាទីកន្លែងស្នាក់នៅរបស់ ២៥០ នាក់ ក្នុងនោះកុមារមានជំងឺខួរក្បាលចំនួន ៣០ នាក់ កុមារជិះរទះរុញចំនួន ៣០ នាក់ កុមារព្រាចំនួន ៣០ នាក់ និងជនពិការមួយចំនួនរូបទៀត។

 

អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយ និងឯកសារ


top