12/08/2021 14:46 GMT+7 Email Print Like 0

ផ្តោតលើការវិភាគពីសមិទ្ធផលនិងកំហិតក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ពីទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩; ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅខែកក្កដានិងរយៈពេល ៧ ខែ ឆ្នាំ ២០២១; ភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាលំបាកនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២១។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋាភិបាលនិងមូលដ្ឋាននៅទូទាំងប្រទេស។ ចូលរួមកិច្ចប្រជុំនេះ មានវត្តមានបណ្តាឧបនាយករដ្ឋមន្ត្រី បណ្តារដ្ឋមន្រ្តី ប្រធាននៃទីភ្នាក់ងារដែលចំណុះរដ្ឋាភិបាល។

ថ្លែងនៅក្នុងពិធីបើកសម័យប្រជុំ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានស្នើឱ្យប្រតិភូសិក្សាស្រាវជ្រាវនិងវិភាគលទ្ធផលដែលសម្រេចបានដើម្បីបន្តពង្រីកឲ្យបានខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនោះ បានចង្អុលបង្ហាញពីកំហិតនិងវិភាគមូលហេតុដើម្បីដាក់ចេញដំណោះស្រាយ ដោយកៀងគរការរួមដៃ រួមកម្លាំងកាយចិត្ត និងការស្រុះចិត្តគំនិត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឲ្យកាន់តែមានប្រសិទ្ធភាពនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ទាក់ទងនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅខែកក្កដានិងរយៈពេល ៧ ខែនៃឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតក្រោមការគ្រប់គ្រង តុល្យភាពសេដ្ឋកិច្ចដ៏សំខាន់ បន្តត្រូវបានធានា; សន្ទស្សន៍ CPI ជាមធ្យមក្នុងរយៈពេល ៧ ខែ កើនឡើង ១,៦៤%។ ផលិតកម្មនិងអាជីវកម្មក្នុងរយៈពេល ៧ ខែត្រូវបានរក្សា ទោះបីជារង ផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត ជាពិសេសគឺនៅខែកក្កដាកន្លងមក។

ទាក់ទងនឹងស្ថានភាពឆ្លងរាលដាលជំងឺកូវីដ ១៩ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា ជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញ ហើយអាចអូសបន្លាយ រយៈពេលយូរដែរ ជាពិសេសនៅទីក្រុងហូជីមិញនិងតំបន់នៅភាគខាងត្បូង។ ហើយខេត្តមួយចំនួនប្រឈមនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតសារជាថ្មី គំរាមកំហែងដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន និងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ នៅតំបន់ផ្សេងទៀតនៅមានហានិភ័យនៃការផ្ទុះឡើងជំងឺគឺខ្ពស់ណាស់។

នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំខេត្តក្រុងនិងសមាជិករដ្ឋាភិបាលបានផ្តោតលើការវិភាគលទ្ធផល លើសមិទ្ធផលនិងកំហិតក្នុងការអនុវត្តភារកិច្ចនាពេលកន្លងមក ដកមេរៀនបទពិសោធន៍ ជាពិសេសក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ; ព្យាករណ៍ពីស្ថានភាព ជាពិសេសការលំបាក គុណសម្បត្តិនិងបញ្ហាប្រឈម ក៏ដូចជា ពិភាក្សាពីទិសដៅការងារនិងដំណោះស្រាយសម្រាប់ការអនុវត្តក្នុងខែចុងក្រោយនៃឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ