06/05/2021 14:09 GMT+7 Email Print Like 0

ផ្តោតលើការគ្រប់គ្រងរដ្ឋ បង្កើនវិមជ្ឈការ វិសហមជ្ឈការនិងការទទួលខុសត្រូវផ្ទាល់ខ្លួន

ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែមេសារបស់រដ្ឋាភិបាល (រូបថត៖ VGP/Nhật Bắc)
 

នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ ២០២១។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា នៅក្នុងខែមេសានិង ៤ ខែដើមឆ្នាំ ២០២១ ស្ថានភាពសេដ្ឋកិច្ច -សង្គមមានការផ្លាស់ប្តូរជាវិជ្ជមាន; អតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រង; ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានានិងបានកែលំអរគួរឲ្យកត់សម្គាល់ ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល។ ថ្វីត្បិតដូច្នេះក៏ដោយ នៅក្នុងខែឧសភានេះបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេសគឺជំងឺរាតត្បាតកូវីដ-១៩។ ហេតុដូច្នេះ ដើម្បីបំពេញភារកិច្ច លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានាត្រូវបន្តពិនិត្យនិងធ្វើឱ្យល្អប្រសើរនូវស្ថាប័ន យន្តការនិងគោលនយោបាយ ជាពិសេសផ្តល់អាទិភាពសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសិក្សា ដើម្បីមានគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធដែលអាចបត់ បែនបាន កាន់តែសមស្របជាមួយនឹងភាពជាក់ស្តែង ដើម្បីចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវតុល្យភាពសំខាន់នៃសេដ្ឋកិច្ច។    ទាក់ទងនឹងការបង្ការនិងទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប្រយុទ្ធប្រឆាំងនឹងនិន្នាការពីរនោះគឺ៖ ទីមួយ ការធ្វេសប្រហែស អត្តនោម័ត បាត់បង់ការប្រុងប្រយ័ត្ន និងទីពីរគឺទំនោរទៅរកភាពភិតភ័យ។ យ៉ាងណាមិញ ទីភ្នាក់ងារ និងតំបន់នានាចាំបាច់ត្រូវមានភាពច្នៃប្រឌិតនិងមានភាពបត់បែនក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ