• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-EUលើកទី២១

ទិដ្ឋភាពនៃសន្និសីទ AEMM ២១ (រូបថត៖VTV)

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU (AEMM) លើកទី ២១ ក្រោមប្រធានបទ “ឆ្ពោះទៅដៃគូយុទ្ធសាស្ត្រមួយ” បានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានីបាំងកក ប្រទេសថៃ។ មុននោះ សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន-EU (SOM) ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែតុលា នៅក្រុងបាំង​កក​ ដើម្បីត្រៀមរៀបចំឲ្យ AEMM។សន្និសីទសំខាន់នេះមានការចូលរួមរបស់គណៈប្រតិភូចំនួន ៤០ មកពីប្រទេសសមាជិកទាំងអស់របស់អាស៊ាននិង EU ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងជាច្រើនទៀត។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung បានចូលរួមសន្និសីទ។ ក្នុងគោល​ដៅ​ពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការអាស៊ាន-EU លើគ្រប់វិស័យ AEMM ២១ បើកផ្លូវសំរាប់ការលើកកំពស់ទំនាក់ទំនងឡើងកំរិតយុទ្ធសាស្ត្រ ហើយកំណត់ទិសដៅអភិវឌ្ឍន៍នាពេលអនាគត។ សន្និសីទនេះគ្រោងនឹងអនុម័តលើសេចក្ដីថ្លែងការណ៍បាំងកកនិងដំណើរការបាំងកក សំដៅលើកកំពស់ទំនាក់ទំនងបង្កើនអាស៊ាន​ - EU ឡើងកំរិតយុទ្ធសាស្ត្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top