ទិដ្ឋភាពនៃសន្និសីទ AEMM ២១ (រូបថត៖VTV)
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU (AEMM) លើកទី ២១ ក្រោមប្រធានបទ “ឆ្ពោះទៅដៃគូយុទ្ធសាស្ត្រមួយ” បានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានីបាំងកក ប្រទេសថៃ។ មុននោះ សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន-EU (SOM) ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែតុលា នៅក្រុងបាំងកក ដើម្បីត្រៀមរៀបចំឲ្យ AEMM។សន្និសីទសំខាន់នេះមានការចូលរួមរបស់គណៈប្រតិភូចំនួន ៤០ មកពីប្រទេសសមាជិកទាំងអស់របស់អាស៊ាននិង EU ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងជាច្រើនទៀត។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung បានចូលរួមសន្និសីទ។ ក្នុងគោលដៅពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការអាស៊ាន-EU លើគ្រប់វិស័យ AEMM ២១ បើកផ្លូវសំរាប់ការលើកកំពស់ទំនាក់ទំនងឡើងកំរិតយុទ្ធសាស្ត្រ ហើយកំណត់ទិសដៅអភិវឌ្ឍន៍នាពេលអនាគត។ សន្និសីទនេះគ្រោងនឹងអនុម័តលើសេចក្ដីថ្លែងការណ៍បាំងកកនិងដំណើរការបាំងកក សំដៅលើកកំពស់ទំនាក់ទំនងបង្កើនអាស៊ាន - EU ឡើងកំរិតយុទ្ធសាស្ត្រ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម