17/06/2019 07:31 GMT+7 Email Print Like 0

ប្រហិតមេទឹកក្រុងហាណូយ

រំលឹក​ដល់​ម្ហូប​អាហារ​ល្បី​ឈ្មោះ​តាំង​ពី​យូរនៃ​ក្រុង​​ហាណូយ​ ត្រូវនិយាយ​ដល់​អាហារ​ប្រហិត​មេទឹក​ បាន​អ្នក​និពន្ធ​ វូបាំង (Vu Bang) សរសេរ​ចូល​​សៀវភៅ​ “អាហារ​ឆ្ងាញ់ក្រុង​​​​ហាណូយ​”។ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​ AFP របស់​បារាំង ក៏មាន​អត្ថបទ​ឧទ្ទេសនាម​អាហារ​ប្រហិត​មេទឹក​ក្លាយ​ជា​អាហារ​ ដែល​ភ្ញៀវទេសចរ​​មិន​អាច​រំលង ពេល​ធ្វើដំណើរ​មកទេសចរណ៍​នៅ​ក្រុង​ហាណូយ​។​

 នៅ​វៀតណាម​ មាន​ប្រភេទ​សត្វ​សមុទ្រ​មាន​តម្លៃ​សារ​ជាតិ​បំប៉ន​ខ្ពស់​ នោះ​គឺ​ប្រភេទ​​​មេទឹក​។ ពេល​វេលា​អំឡុង​​ខែកញ្ញា​ ឬខែតុលា​ ជា​រៀង​រាល់​ឆ្នាំ​ ប្រជាជន​នៅ​​តំបន់​​ជាយ​សមុទ្រ​នៃ​​ភូមិភាគ​​​វៀតណាម​​​​ខាង​ជើង​ បែរ​ជា​បបួល​​គ្នា​ទៅ​ប្រមូល​​ផល​​សត្វ​មេទឹក​ ដើម្បី​ច្នៃ​ជា​អាហារ​ឈ្ងុយ​ឆ្ងាញ់​ ហើយ​ពិសេស​ផង។​ សំឡឹង​ពី​រូបរាង​​​ខាងក្រៅ​ដូច​ជា​​សត្វ​ជន្លេន​ ប៉ុន្តែ​វា​​មាន​បន្ថែម​ជើង​ទន់ៗច្រើន​ ឃើញ​គួរ​ខ្លាច​បន្តិច​។ ហេតុនេះហើយ ​មេទឹក​ជា​អាហារ​ដែល​​មនុស្ស​ជា​ច្រើន​បាន​គ្រាន់តែ​ពិសា​ តែមិន​ហ៊ាន​ចម្អិន​ដោយ​ខ្លួន​ឯង។ មេទឹក គេ​អាច​ច្នៃ​ជា​អាហារ​មាន​ច្រើន​មុខ​ដូចជា៖ ប្រហិត​មេទឹក​ ទឹក​ត្រី​មេទឹក​ ខមេទឹក មេទឹក​ឆា​នឹង​​មើម​ Zizania latifolia ជាដើម​។ តែ​អាហារ​​ដែល​​​អ្នក​ក្រុង​ហាណូយ​ពេញ​និយម​ចូល​ចិត្ត​គឺ​ប្រហិត​មេទឹក​នេះ។

អ្នកក្រុង​ហាណូយ​ តែង​ធ្វើ​ប្រហិត​មេទឹក​ជាមួយ​នឹង​សាច់​ចិញ្ច្រាំ​ម៉ដ្ឋ​​ សម្បក​​​ក្រូច​​ពីរ​បីចម្រៀក​ហាន់តូចៗ ដើម​​ dill ខ្លឹម​​សន្លឹក​ហាន់តូច​ច្របល់​​នឹង​ស៊ុត​មួយ​ ឬពីរ​គ្រាប់​ ដាក់​​បន្តិច​ម្រេច​ ទឹក​ត្រី និង ម្ទេស​ពីរ​បី​កង់​​។ បន្ទាប់​​មក​ដាក់​​ចូល​ខ្ទះ​ចៀន​​​ដោយ​ភ្លើង​តូច ដល់​ពេលមុខទាំងពី​រមានពណ៌​ក្រហម​​​ គឺអាច​​​ស្រង់​​ចេញ​បាន​​ហើយ​។​



 ប្រហិត​មេទឹក​តែងបាន​​ពិសា​នៅពេលក្តៅៗ។ ពេល​​ពិសា​ត្រូវ​ជ្រលក់​នឹង​ទឹក​ជ្រលក់​ជូរ​អែម​ ភ្ជាប់​តាម​បន្លែ​​ក្រអូប​​និង​នំបញ្ចុក​។ មើលទៅ​ដូច​​ជា​ធម្មតា​ ប៉ុន្តែ​បែរជា​ម្ហូប​​អាហារពិសា​ទាក់ទាញ​ចិត្ត​នៃ មនុស្ស​គ្រប់គ្នា​។

នៅ​ក្រុង​ហាណូយ​ មនុស្ស​គ្រប់​គ្នាតែង​​បបួល​គ្នា​ចេញ​ទៅ​ហាង​ប្រហិត​មេទឹក​នៅ​ អោ ក្វាង​ចឿង (O Quan Chuong) ពីព្រោះទី​នេះ​ជា​អាហារដ្ឋាន​ល្បីឈ្មោះ​យូរយា​ណាស់​មក​ហើយ​ នៅ​ក្រុ​ង​ហាណូយ​ ដោយ​មាន​តម្លៃ​១៥.០០០ដុង​​ក្នុង​មួយ​ផែន​ផ្ទាំង​។ បើមិន​ដូច្នោះ​ យុវវ័យ​អាច​បបួល​គ្នា​ទៅ​អាហារដ្ឋានប្រហិត​មេទឹក​​នៅ​ផ្លូវ ​ណាម​ងឺ (Nam Ngu) ​បាន​អតិថិជន​ផ្តល់​ពិន្ទុ​​ផ្កាយ​ប្រាំ នៅ​​លើ​វេទិកា​​ម្ហូប​អាហារ​។ ក្រៅ​ពីនោះ​ នៅ​អាច​​បបួល​គ្នា​ទៅ​កាន់​ហាង​ប្រហិត​​​ នៅ​​ចុង​​ផ្លូវ​ ​ឡឌុក (Lo Duc) ​ផ្លូវ​​ហ្វែញ៉ៃ​ (Hoe Nhai) ផ្លូវ​ដឿង​ថាញ​ (Duong Thanh) ដើម្បី​​​ពិសា​​អាហារ​​ប្រហិត​​​មេទឹក​ ដោយ​​តម្លៃ​ពី​​២០.០០០ដុង​ ដល់​​៥០.០០០ដុង​​៕​

 

 អាសយដ្ឋាន​លក់​ប្រហិត​មេទឹក​នៅ​ក្រុង​ហាណូយមួយ​ចំនួន​​៖
១. លេខ​១ ផ្លូវ​​ហាង​ចេវ (Hang Chieu) ក្រុងហាណូយ​ បើក​ទ្វារ​នៅ​ម៉ោង​ ១០ព្រឹក​ដល់ម៉ោង​​៨​យប់​។
២. លេខ​២៥ ផ្លូវ​យ៉ា​ងឺ (Gia Ngu) ក្រុងហាណូយ​ បើក​ទ្វារ​នៅ​ម៉ោង​ ១០​ព្រឹកដល់​ម៉ោង​​៨​យប់​។​
៣. លេខ​២៤៤ ផ្លូវ​ឡឌុក (Lo Duc) បើកទ្វារ​នៅ​ម៉ោង​ ១០ព្រឹក​ដល់​​ម៉ោង​៨​យប់​។​

 

 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង


បណ្តាអត្ថបទបានផ្សាយ