08/09/2021 12:02 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue

ប្រធានរដ្ឋសភា លោក Vuong Dinh Hue មកដល់ប្រទេសអូទ្រីស (រូបថត៖ VOV)


ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាមទៅចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី ៥ នៅប្រទេសអូទ្រីស ធ្វើទស្សនកិច្ចនិងធ្វើការជាមួយសភាអឺរ៉ុប (EP), ព្រះរាជាណាចក្រប៊ែលហ្សិកនិងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វាំង ឡង់។  ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានតាមដាននិងវាយតម្លៃពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។

ដើមអត្ថបទមួយចុះផ្សាយលើកាសែតប្រចាំថ្ងៃ Agenzia Stampa Italia អ្នកនិពន្ធ Andrea Fais បានសង្កត់ធ្ងន់ថា ឥឡូវនេះមេដឹកនាំសហភាពអឺរ៉ុបចាត់ទុកវៀតណាមជាដៃគូឈានមុខគេនៅអាស៊ីអាគ្នេយ៍។ កិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA) និងយន្តការគណៈកម្មការចម្រុះវៀតណាម-EU បន្តត្រូវបានភាគីទាំងពីរអនុវត្តន៍យ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព។ វៀតណាមពិតជាជាស្ពានតភ្ជាប់រវាងសហភាពអឺរ៉ុបនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈពេលដែល EU បន្តគាំទ្រវៀតណាមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយមហាអំណាច និងអង្គការអន្តរជាតិដទៃទៀត។ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ តាមរយៈយន្តការ COVAX, សហភាពអឺរ៉ុបបានផ្តល់វ៉ាក់សាំងចំនួន ២,៤ លានដូសដល់វៀតណាម។ ការយកចិត្តទុកដាក់និងការផ្តល់ជំនួយជាវ៉ាក់សាំង ថ្នាំព្យាបាលនិងឧបករណ៍វេជ្ជសាស្ត្រសម្រាប់វៀតណាម បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការចូលរួមគ្រប់គ្រងវិបត្តិជាមួយវៀតណាម។

ក្នុងពេលជាមួយគ្នានោះ លើទំព័រកាសែត Die Meinung នៅប្រទេសអូទ្រីស អ្នកនិពន្ធ Khaled បានចាត់ទុកថា ដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានបង្ហាញពីសុឆន្ទៈនិងបំណងប្រាថ្នារបស់វៀតណាមក្នុងការរួមចំណែកធានាសន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បណ្តាញសារព័ត៌មានជាច្រើនរបស់សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ អូទ្រីស សាធារណរដ្ឋឆែក អ៊ីតាលី ... ក៏បានចុះផ្សាយអត្ថបទជាច្រើនព្រមទាំងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវសកម្ម ភាពរបស់ប្រធានរដ្ឋសភានិងគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ