26/03/2021 10:00 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន៖ វៀតណាមបានបង្កើត "រូបមន្ត” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព

គេហទំព័រម៉ានីល (Manila) របស់ហ្វីលីពីនកាលពីថ្ងៃទី ២៣ ខែមីនា បានចុះផ្សាយអត្ថបទវាយតម្លៃថា វៀតណាមបានបង្កើត “រូបមន្ត” ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

អត្ថបទសរសេរនៅលើកាសែត  The Manila Times (រូបថត៖ TTXVN)


យោងតាមអត្ថបទនេះ វិធានការណ៍ដែលវៀតណាមបានប្រើប្រាស់ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ គឺផ្អែកលើបទពិសោធន៍ក្នុងការដោះស្រាយជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ (SARS) នាឆ្នាំ ២០០៣។ ជាទូទៅ«រូបមន្ត» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាមមានកត្តាចំនួន ៤ រួមមាន៖

ទីមួយនៅពេលដែលឃើញថាមានហានិភ័យផ្ទុះជំងឺរាតត្បាត រដ្ឋាភិបាលបានគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍវិធីព្យាបាលជំងឺ ក៏ដូចជាផ្តល់ឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុកផងដែរ។ ការស្រាវជ្រាវវ៉ាក់សាំង ត្រូវបានអនុវត្តភ្លាមៗ នៅពេលមានសំណាកជំងឺ ហើយវិស័យឱសថរបស់វៀតណាម ក៏បានចាប់ផ្តើមសិក្សាស្រាវជ្រាវឧបករណ៍ធ្វើតេស្តិ៍ជំងឺកូវីដ-១៩ យ៉ាងតិច ៤ ឈុត ព្រមទាំងបាននាំចេញឧបករណ៍ធ្វើតេស្តិ៍ទាំងនេះចាប់តាំងពីដើមខែមេសាឆ្នាំ ២០២០ផងដែរ។ អ្នកវិទ្យាសាស្ត្រវៀតណាម ក៏កំពុងតែធ្វើការស្រាវជ្រាវនិងធ្វើតេស្តិ៍វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខ្លួនឯងផងដែរ។

ទីពីរ វៀតណាមអនុវត្តវិធានការបិទព្រំដែនក្នុងរយៈពេលខ្លី ព្រមទាំងរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក៏ដូចជាបិទតំបន់ណាដែលបានរកឃើញមានករណីឆ្លងជំងឺរាតត្បាតទាំងស្រុងផងដែរ។

ទីបី វៀតណាមបានកសាងនិងអនុវត្តភ្លាមៗនូវប្រព័ន្ធតាមដានស្វែងរកករណីប៉ះពាល់ជាមួយអ្នកជំងឺកូវីដ -១៩ ដោយមានការប្រមូលផ្តុំយ៉ាងត្រឹមត្រូវនិងហ្មត់ចត់បំផុត។

ទីបួន អាជ្ញាធរមូលដ្ឋានក៏បានអនុវត្តការដាក់នៅដាច់ដោយឡែកយ៉ាងតឹងរឹង     សំរាប់ករណីឆ្លងជំងឺរាតត្បាតនេះដើម្បីតាមដាននិងព្យាបាលនៅតាមមណ្ឌលសុខភាពរបស់រដ្ឋ។ រាល់ករណីឆ្លង F1 ក៏តម្រូវឱ្យដាក់នៅដាច់ដោយឡែកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ