27/02/2019 10:17 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយព័ត៌មានយ៉ាងលម្អិតអំពីដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ ស.ប.ប.ក នៅវៀតណាម


 ច្រកចូលមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិ (រូបថត៖ Duc Anh / VOV5)

 ប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋ ស.ប.ប.កបានបន្តចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ លោក Kim Jong – un ​ទៅកាន់​វៀត​ណាម ដើម្បីជួបជាមួយប្រធានាធិបតីអា​មេរិកលោក Do​nald Trump។ 

នៅ​វេលាម៉ោង ១១ ថ្ងៃទី ២៦ ខែកុម្ភៈ លោកប្រធាន ស.ប.ប.ក Kim Jong – un បានមកដល់ទីក្រុងហាណូយ អញ្ជើញ​ចូល​រួមកិច្ចប្រជុំកំពូលលើកទី ២ រវាងសហរដ្ឋអា​មេរិក - ស.ប.ប.ក ដែលនឹងប្រព្រឹត្តិទៅក្នុងរ​យៈពេល​ ២ ថ្ងៃ ​ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ២៨​ ខែកុម្ភៈ និង​អញ្ជើញ​បំពេញ​ដំណើរ​ទស្សន​កិច្ច​មិត្តភាព​ជាផ្លូវការ​នៅវៀ​តណា​ម​ តា​មសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណា​ម លោក Nguye​n Phu Trong។​ ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់​ដឹក​នៃ ស​.ប.ប.ក នៅវៀតណាម ត្រូ​វបាន​ ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ចុះផ្សាយ​លើទំព័រ​មុខ​។
​នាថ្ងៃទី ២៦ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សា​យនៃរដ្ឋ ស.ប.ប.កបាន​បន្តចុះផ្សាយ​ព័ត៌មាន​អំពីដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់ដឹក​នាំ លោក Kim Jong – un ទៅកាន់វៀតណាម ដើ​ម្បីជួបជាមួយប្រធានាធិបតីអាមេរិ​កលោក Donald Trump។ កាសែត​ Rodong Sinmun ស្ថាប័នបញ្ចេញមតិរបស់បក្ស​ពលករ ស.ប.ប.ក បានចុះផ្សាយ វិចារណ​កថា ដែលបាន​ឲ្យដឹងថា ប្រជាជន ស​.ប.ប.ក មានក្ដីសប្បាយរីករាយណាស់​ នៅពេលបានជ្រាប​ព័ត៌មាន​អំពី​ដំណើរ​ទស្សន​កិច្ច​លើកនេះ។ វិចារណកថាណនេះបានសង្កត់ធ្ង​ន់ថា ថ្នាក់ដឹកនាំលោក Kim J​ong – un បានខិតខំ​ប្រឹង​ប្រែង​ ដើម្បីបញ្ជាក់នូវតម្លៃ និង​ឋានៈរបស់ ស.ប.ប.ក ​ជាមួយពិភព​លោក ហើយបាន​ចាក់​គ្រឹះដ៏​រឹង​មាំមួយ​សម្រាប់​វឌ្ឍន​ភាព។​

ទីភ្នាក់ងារសារព័ត៌មាន CNN របស់​អាមេរិកបានចុះផ្សាយព័ត៌មា​នយ៉ាងលម្អិត អំពីដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹក​នាំ ស.ប.ប.ក ។ នាព្រឹកថ្ងៃទី ​២៦ ខែកុម្ភៈ ក្រោយពី ការធ្វើដំណើររយៈពេលជាង ២ ថ្ងៃនោះ​ លោកប្រធាន​ ស.ប.ប.ក Kim Jong – un បានធ្វើដំណើ​រពីទីក្រុងព្យុងយ៉ាង ឆ្លងកាត់ខេ​ត្ត ក្រុងចំនួន ​៧ របស់​ចិន​បាន​ ទៅកាន់ស្ថានីយ៍ D​ong Dang ខេត្ត Lang Son​ របស់​វៀត​ណាម​។

ទីភ្នាក់ងារសារព័ត៌មាន BBC Reuters របស់អង់គ្លេស ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយស៊ីនហួរ (ចិន) NHK (ជប៉ុន) Yonhap (កូរេខាងត្បូង​) ក៏បានចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរ​បស់ថ្នាក់​ដឹកនាំ ស.ប.ប.ក នៅ​វៀត​ណាម​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ