22/12/2019 16:14 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកផ្តល់សច្ចាប័នលើការដាក់ទណ្ឌកម្មសំដៅលើគម្រោងណតស្ទ្រី ២ (Nord Tream)

នាព្រឹកថ្ងៃទី ២១ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើការផ្តល់សច្ចាប័នលើបទបញ្ជាដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលចូលរួមក្នុងគម្រោងបំពង់បង្ហូរឧស្ម័ន “Nord Tream 2” ។

ប្រធានាធិបតីអាមេរិកផ្តល់សច្ចាប័នលើការដាក់ទណ្ឌកម្មសំដៅលើគម្រោងណតស្ទ្រី ២ (Nord Tream) (រូបថត៖ TTXVN)

ការដាក់ទណ្ឌកម្មនេះធ្លាប់ត្រូវបានប្រឆាំងជំទាស់ដោយសហភាពអឺរ៉ុប (EU) ដែលគឺជាផ្នែកមួយនៃសេចក្តីព្រាងចំណាយថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមរិក លោក  ដូណាល់ត្រាំ នៅឯមូលដ្ឋាន Andrews ដែលជាមូលដ្ឋានកងទ័ពជើងអាកាសខាងក្រៅទីក្រុងវ៉ាស៊ីនតោន។ ការដាក់ទណ្ឌកម្មនេះទំនងជារួមមានការបង្កកទ្រព្យសម្បត្តិនិងដកហូតទិដ្ឋាការអាមេរិកដែលផ្តល់ដល់អ្នកម៉ៅការនានា។ គួរបញ្ជាក់ថាគម្រោងនេះមានទឹកប្រាក់ចំនួន ១១ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានរំពឹងថានឹងបង្កើនបរិមាណឧស្ម័នធម្មជាតិទ្វេដងពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ