09/11/2019 13:53 GMT+7 Email Print Like 0

ប្រធានាធិបតីកូរ៉េខាងត្បូងបានកោតសរសើរចំពោះទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង


 អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាមង្វៀនឌឹកឡី (ទី ៥ ខាងស្តាំ លើ) និងអ្នកតំណាងទីភ្នាក់ងារព័ត៌មានសមាជិក OANA ថតរូបរួមគ្នានៅមហាសន្និបាត OANA ទី ១៧ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ១១/៧/២០១៩  (រូបថតៈ TTXVN)
 

នារសៀល​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អញ្ជើញថ្លែងសុន្ទរកថាទាក់ទងដល់ទំនាក់ទំនងវៀតណាម - កូរ៉េខាង​ត្បូង​​នាពេលបច្ចុប្បន្ននោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចាត់ទុកថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺស្ថិតនៅក្នុងកម្រិតល្អប្រសើរបំផុតលើប្រសើរលើគ្រប់វិស័យ។
 
ការវាយតម្លៃដូច​ដែលបានពោលខាងលើត្រូវបានប្រធានាធិបតីលោក Moon Jae-in នាំចេញក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​មេដឹកនាំនៃបណ្ដាទីភ្នាក់ងារសារព័ត៌មាននៅតំបន់អាស៊ី - ប៉ាស៊ីហ្វិកក្នុងទីក្រុងសេអ៊ូល។ អញ្ជើញ​ចូល​​រួម​មានលោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ក្នុងជំនួបនេះ ប្រធានា​ធិបតី​កូ​រ៉េខាងត្បូងបានឲ្យដឹងថា វៀតណា​មនិងកូរ៉េខាងត្បូងមានភាពស្រដៀ​ងគ្នាជា​ច្រើន ជាពិសេសវ​ប្បធម៌ ហើយ​សម្តែងក្តីស​ង្ឃឹមថា វៀតណាមនឹងបន្តរួម​ចំណែកក្នុង​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ត្បូង​ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។
 
នៅក្នុងជំនួបនេះ លោកប្រធានាធិ​បតីកូរ៉េខាងត្បូង​បាន​លើកឡើង​ពីបញ្ហាអន្តរជាតិ​និងតំបន់​មួយ​ចំនួន​ផង​ដែរ​។ ការស្វាគមន៍​នេះបានប្រព្រឹត្តិ​ទៅនៅខាង​ក្រៅម​ហា សន្និបាតអង្គការទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វិក​ (OANA) លើកទី ១៧ ដែលប្រារព្ធនៅទីក្រុងសេអ៊ូលរយៈពេលពីរថ្ងៃគឺថ្ងៃចាប់ពីទី ៧ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ