• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីបារាំងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម

នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាម ប្រចាំនៅសាធារណៈរដ្ឋបារាំង លោក Nguyen Thiep បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron ។

 ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសាធារណៈរដ្ឋបារាំង លោក Nguyen Thiep
និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។

នៅក្នុងជំនួបក្រោយពីពិធីជូនសារតាំងនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនិងវិជ្ជមាននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំងរបស់អគ្គលេខាបក​ លោក Nguyen Phu Trong កាលពីខែមិនា ឆ្នាំ ២០១៨។ លោកប្រធានាធិបតីបារាំងបានវាយតំលៃខ្ពស់ចំពោះតួនាទីដែលកំពុងកើនឡើងរបស់វៀតណាមនៅក្នុងតំបន់និងនៅលើពិភពលោក ហើយក៏បានសង្តត់ធ្ងន់​ទៅលើភាពស្រដៀងគ្នាអំពីផលប្រយោជន៍ និងគោលជំហរនៃប្រទេសទាំងពីរចំពោះរាល់បញ្ហាក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងមានគោលបំណងចង់បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌ Francophone។ ប្រធានាធិបតីបារាំងបន្តអះអាងថា លោកនឹងមកបំពេញទស្សនកិច្ច នៅ​វៀតណាមនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top