• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ


ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញ
បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានាធិបតីសាធារណរដ្ឋប៉ូឡូញ លោក Andrej Duda អញ្ជើញចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០១៧។

មុននោះ នាយប់ថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានទទួលជួបសន្ទនាជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrej Duda រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក  Nguyen Thanh Phong បានឲ្យដឹងថាដំណើរទស្សនិច្ចរបស់លោក Andrej Duda គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់​វិស័យរវាងវៀតណាម និងប៉ូឡូញនិយាយរួម និងរវាងទីក្រុងហូជីមិញ និង ប៉ូឡូញនិយាយដោយឡែក។ ដោយមានតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់វៀតណាមនោះ ទីក្រុងហូជីមិញជានិច្ចកាលស្វាគមន៍និងត្រៀមខ្លួនជាស្រេច​ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយប៉ូឡូញ។

រីឯខ្លួនវិញ លោក Andrej Duda មានក្ដីជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ចនេះ ប៉ូឡូញនិងវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍លើគ្រប់វិស័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top