• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងសុខាភិបាលនៅទីក្រុង Da Nang

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយលើកទឹកចិត្តដល់គ្រូពេទ្យនៅមន្ទីរពេទ្យ Da Nang និងមន្ទីរពេទ្យ C Da Nang។
 

លោកប្រធានរដ្ឋជូនផ្ទាំងគំនូររូបលោកប្រធានហូជីមិញដល់មន្ទីរពេទ្យ Da Nang។ (រូបថត៖ nhandan.vn)
 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់មន្ទីរពេទ្យ C នៅទីក្រុង Da Nang (រូបថត៖ កាសែត Da Nang)


មន្ទីរពេទ្យទាំងនេះមានសមិទ្ធិផលជាច្រើនក្នុងការងារជំនាញ បំពេញល្អនូវភារកិច្ចពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនទីក្រុង Da Nang និងមូលដ្ឋានជាច្រើនពី ខេត្ត Nghe An ដល់បណ្ដាខេត្តនៅតំបន់ Tay Nguyen ព្រមទាំងបំពេញយ៉ាងល្អការព្យាបាលអ្នកជំងឺកូវីដ ១៩។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះមន្ទីរពេទ្យទាំងនេះ ដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយបានក្លាយទៅជាមជ្ឈមណ្ឌលពិនិត្យ និងព្យាបាលជំងឺដ៏ល្បីល្បាញនៅភូមិភាគកណ្ដាល និងតំបន់ Tay Nguyen។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកតម្កើង និងទទួលស្គាល់រាល់សមិទ្ធិផលរបស់មន្ទីរពេទ្យទាំងនេះ ព្រមទាំងពាំនាំសេចក្ដីសួរសុខទុក្ខ និងការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋចំពោះការងារដឹកនាំប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់ទីក្រុង Da Nang របស់ផ្នែកសុខាភិបាលទីក្រុង ជាពិសេសគឺកម្មាភិបាល និងបុគ្គលិកផ្នែកសុខាភិបាល ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទាំងអស់នេះគឺជាជោគជ័យដ៏ធំធេងមានការចាំបាច់ត្រូវទទួលស្គាល់ និងរីកសាយភាយថែមទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top