18/06/2021 08:28 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបបណ្តាឯកអគ្គរដ្ឋទូតចូលជូនសារតាំងនិងសម្តែងការគួរសម

នារសៀលថ្ងៃទី ១៦ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្តាឯកអគ្គរដ្ឋទូត អាហ្សង់ ទីន នូវែលហ្សេឡង់ ប៉ាគីស្ថាននិងរ៉ូម៉ានី ដែលមកជូនសារតាំងក្នុងឱកាសដែលលោក លោកស្រីឯកអគ្គរដ្ឋទូតទទួលបេសកកម្មការទូតនៅវៀតណាម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតអាហ្សង់ទីនលោក Luis Pablo Maria Beltramino ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)



ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតអាហ្សង់ទីនលោក Luis Pablo Maria Beltramino ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកប្រកប ដោយប្រសិទ្ធភាពរាល់យន្តការសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម - អាហ្សង់ទីនឲ្យកាន់តែស៊ីជម្រៅ ឆ្ពោះទៅរកក្របខ័ណ្ឌខ្ពស់ជាងនេះទៀត។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋមានបំណង ជំរុញលទ្ធភាពចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ដែលក្នុងនោះអាហ្សង់ទីនជាសមាជិកផងដែរ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Cherie Dobson ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)


អបអរសាទរចំពោះឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ Tredene Cherie Dobson ដែលលោកស្រីមកបំពេញបេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋមានបំណងចង់ឲ្យលោកស្រីឯកអគ្គរដ្ឋទូតនឹងមានគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងធ្វើការជាមួយប្រទេសនូវែលហ្សេឡង់និងភាគីផ្សេងទៀត ដើម្បីបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីពន្លឿនដំណើរការនៃការផ្តល់សច្ចាប័ននិងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងពេលខាងមុខនេះ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោកស្រី Samina Mehtab ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)


ទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោកស្រី Samina Mehtab ដែលលោកស្រីអញ្ជើញមកជូនសារតាំង ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជឿជាក់ថា ក្នុងតំណែងថ្មីលោកស្រីឯកអគ្គរដ្ឋទូតនឹងមានសកម្មភាពជាច្រើនដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតរ៉ូម៉ានីលោកស្រី Cristina Romila ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)


អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតរ៉ូម៉ានីលោកស្រី Cristina Romila ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរ៉ូម៉ានីដែលបានគាំទ្រនិងជំរុញយ៉ាងសកម្មក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ក្នុងអាណត្តិកាន់តំណែងប្រធានប្តូរវែន EU របស់រ៉ូម៉ានីនៅពាក់កណ្តាលដើមឆ្នាំ ២០១៩។

នៅក្នុងជំនួបទាំងនេះ បណ្តាឯកអគ្គរដ្ឋទូតបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដរបស់ វៀតណាមនិងបានសន្យាថា ក្នុងអាណត្តិរបស់ខ្លួននឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ