20/03/2020 16:02 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូត លោក Umeda Kunio បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារនិងទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។
 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio


ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio នារសៀលថ្ងៃទី ១៩ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ ចំពោះតួនាទីជាស្ពានតភ្ជាប់របស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះ ស្ថានទូតជប៉ុនបាននិងកំពុងគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) សម្រាប់ការិយាល័យរដ្ឋសភា ដោយចូលរួមចំណែកលើកកម្ពស់សមត្ថភាពនិងជំនាញសម្រាប់កម្មាភិបាលវៀត ណាម។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូត លោក Umeda Kunio បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារនិងទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។

នាពេលនេះ លោកឯកអគ្គរដ្ឋទូត Umeda Kunio បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការនិងទប់ទល់នឹងជំងឺ Covid -19 របស់វៀតណាម ហើយបានចាត់ទុកថា នេះគឺជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រទេសនានា។ លោកឯកអគ្គរដ្ឋទូត Umeda Kunio មានបំណងថា វៀតណាមនិងជប៉ុននឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ ដែលកំពុងកើតឡើងនៅតំបន់ដីសណ្ដទន្លេ Cuu Long៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ